មានដែលសង្កេតមើលដៃគូរបស់អ្នកអត់? ហើយមានដឹងថាខ្លួនឯងស្ថិតក្នុងទំនាក់ទំនងស្នេហាបែបណាដែរទេ? ដូចនេះអ្នកអាចសំគាល់ពី Toxic Relationship បានបើសិនជាស្នេហារបស់អ្នកមានលើសពី៤ ចំណុចដូចខាងក្រោមនេះ ៖
១. គេប្រកាន់ពីអតីតកាលរបស់អ្នក
មនុស្សដែលស្រឡាញ់អ្នក គេប្រាកដជាបើកចិត្តទទួលយកអតីតកាលរបស់អ្នកដោយគ្មានលក្ខខណ្ឌ ប៉ុន្តែបើសិនជាគេមិនបានស្រឡាញ់ចេញពីចិត្តទេនោះ គេតែងតែលើកយកអតីតកាលរបស់អ្នកមកវិនិច្ឆ័យអ្នកពីនេះពីនោះឥតឈប់ឈរ។

២. ចង់គ្រប់គ្រងអ្នក
បើសិនជាដៃគូរបស់អ្នកចង់គ្រប់គ្រងលើជីវិតអ្នក យកល្អដើរចេញពីទំនាក់ទំនងមួយនេះឲ្យហើយទៅ ព្រោះស្នេហាមួយដែលល្អ គឺមិនមែនជាការគ្រប់គ្រង មិនមែនជាការគាបសង្កត់ ដើម្បីចង់ឲ្យតែដៃគូធ្វើតាមចិត្តរបស់ខ្លួនឡើយ។

៣. មិនដែលខ្វល់ពីអារម្មណ៍អ្នក
ជាការពិតណាស់ បើនៅក្នុងទំនាក់ទំនងមួយ ដែលដៃគូមិនដែលខ្វល់ពីអារម្មណ៍របស់អ្នក ហើយបែរជាគិតពីអារម្មណ៍របស់អ្នកដទៃវិញនោះ គឺជារឿងឈឺចាប់បំផុត។ លើសពីនេះ បើសង្កេតឃើញចំណុចនេះហើយ កុំបណ្តោយខ្លួនឯងស្ថិតក្នុង Toxic Relationship បែបនេះអី។

៤. គេមិនដែលទុកអ្នកក្នុងចិត្ត
លក្ខណៈសំគាល់មួយទៀតគឺ បើសិនជាអ្នកទុកគេជាជម្រើសទីមួយក្នុងចិត្ត ប៉ុន្តែគេបែជាមិនបានទុកអ្នកក្នុងកែវភ្នែក នេះហើយបញ្ជាក់ថា អ្នកស្ថិតក្នុង Toxic Relationshipហើយ ដូចនេះកុំបន្តទៀតអី កុំធ្វើឲ្យខ្លួនឯងគ្មានតម្លៃ ព្រោះតែចង់ថែរក្សាទំនាក់ទំនងមួយប្រភេទនេះ។

៥. ចាំតែចាប់កំហុស
បើស្ថិតក្នុងទំនាក់ទំនងមួយដែលចាំតែចាប់កំហុសគ្នានោះ គឺប្រាកដជាមានអារម្មណ៍ថាហត់នឿយណាស់ និង មិនសប្បាយចិត្តឡើយ ហើយក៏ចង់បញ្ចប់ភ្លាមៗ។ ទំនាក់ទំនងបែបនេះគឺ ហៅថា Toxic Relationship ព្រោះ ផ្តល់តែសម្ពាធឲ្យអ្នកមិនចេះមិនចេះហើយ។
នេះជាចំណុចសំគាល់ Toxic Relationship ដែលអ្នកទាំងអស់គ្នាអាចសង្កេតមើលដៃគូរបស់ខ្លួនបាន។ ប៉ុន្តែ បើនិយាយឲ្យខ្លីវិញ បើសិនជាស្នេហារបស់អ្នកមានចាប់ពី ៣ទៅ៤ចំណុចឡើងទៅ មានន័យថាអ្នកស្ថិតក្នុងទំនាក់ទំនងមួយដែលនាំឲ្យតែផ្លូវចិត្តអ្នកកាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះ។