ត្រៀមចិត្តដោះលែងស្នេហារបស់អ្នកទៅ បើដៃគូម្ខាងទៀតធ្វើរឿងទាំងនេះ 

Vachana-Website-Love-Family-Ad-2

លទ្ធផលនៃស្នេហា គឺមិនអាចទាយទុកមុនបានទេ ដូច្នេះហើយ អ្នកមិនគួររំពឹងទុកខ្លាំងផងដែរ។ លើសពីនេះ ដំបូងអ្វីៗគ្រប់យ៉ាងប្រកដជាល្អសម្រាប់អ្នក ប៉ុន្តែត្រូវចាំថា ពេលវេលាជាអ្នកពិសោធន៍ចិត្តមនុស្សដែលអ្នកស្រឡាញ់។ ដូចនេះ បើដៃគូម្ខាងរបស់អ្នក ធ្វើរឿងនេះជាមួយអ្នកមានន័យថាចិត្តគេប្រែប្រួលហើយ ៖ 

១. លែងចែករំលែករឿងតូចតាចជាមួយអ្នក

ការចែករំលែករឿងតូចតាចជាមួយដៃគូ គឺជារឿងល្អនៅក្នុងទំនាក់ទំនងស្នេហា ប៉ុន្តេបើស្រឡាញ់គ្នាយូរទៅៗ ដៃគូម្ខាងទៀតលែងចែករំលែកជាមួយអ្នកហើយ មានន័យថាពួកគេចាប់ផ្តើមណាយចិត្តជាមួយអ្នកម្តងបន្តិចៗហើយ។

២. លែងខ្វល់ពីអារម្មណ៍របស់អ្នក

មនុស្សដែលស្រឡាញ់អ្នក គេប្រាកដជាខ្វល់ពីអារម្មណ៍របស់អ្នកណាស់ មិនថាជារឿងអ្វីក៏ដោយ។ ជាក់ស្តែង បើដៃគូរបស់អ្នក ធ្វើអ្វីលែងគិតពីអារម្មណ៍របស់អ្នកដូចមុនទៀតហើយ បញ្ជាក់ថាអ្នកលែងសូវសំខាន់ដូចមុនទៀតហើយ។

 ៣. កុហកអ្នកម្តងហើយម្តងទៀត

ការទុកចិត្ត គឺសំខាន់ណាស់នៅក្នុងទំនាក់ទំនងស្នេហា តែបើសិនជាដៃគូម្ខាងទៀតព្យាយាមកុហក លាក់បាំងអ្នកជាញឹកញយ អ្នកមិនគួរទ្រាំបន្តជាមួយគេទៀតនោះទេ ដោយលើកហេតុផលមួយថា កុហកដើម្បីកុំឲ្យអ្នកឈឺចាប់ ឬក៏ពិបាកចិត្ត។

៤. ចេះរញ៉េរញ៉ៃជាមួយមនុស្សស្រីផ្សេង

ដៃគូដែលល្អ គឺតែងតែរក្សាគម្លាតពីអ្នកដទៃទោះជាក្នុងស្ថានភាពបែបណា ដើម្បីកុំឲ្យមិត្តស្រី ឬសង្សារបស់ខ្លួនគិតច្រើន និងយល់ច្រលំ។ ប៉ុន្តែបើដៃគូរបស់អ្នក ព្យាយាមរញ៉េរញ៉ៃច្រើន នោះមានន័យថា អ្នកមិនមែនមនុស្សសំខាន់សម្រាប់គេឡើយ។

បើទំនាក់ទំនងអ្នកឈានដល់ស្ថានភាពបែបនេះហើយ អ្នកគួរតែត្រៀមចិត្តក្នុងការដោះលែង និង ដើរចេញពីដៃគូរបស់អ្នកទៅ ព្រោះបន្តទៀតមានតែធ្វើឲ្យអ្នកកាន់តែហត់នឿយចិត្តប៉ុណ្ណោះ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង