ជាធម្មតាមនុស្សស្រីដែលឆ្លាតទោះបីជាមានស្នេហាក៏ពួកគេមិនដែលបោះបង់ខ្លួនឯងដែរ ព្រោះមនុស្សស្រីដែលឆ្លាតគឺ មានទំនុកចិត្ត ឯករាជ្យ និងស្គាល់ខ្លួនឯង។ លើសពីនេះពួកគេតែងតែឲ្យតម្លៃចំពោះខ្លួនឯងជាចម្បង និងចេះកំណត់ព្រំដែនក្នុងទំនាក់ទំនងស្នេហាដែលពួកគេកំពុងមាន។ ខាងក្រោមនេះជារឿង៥យ៉ាងដែលមនុស្សស្រីឆ្លាតមិនធ្វើក្នុងពេលមានស្នេហា៖
១. មិនបោះបង់ខ្លួនឯង
មានន័យថា ទោះបីស្ថិតក្នុងទំនាក់ទំនងស្នេហាបែបណាក៏ដោយ ពួកគេមិនដែលបោះបង់ក្តីសុខ និង ការស្រឡាញ់ខ្លួនឯងចោលនោះទេ ព្រោះពួកគេគិតថារឿងស្នេហាមិនអាចផ្តល់សុភមង្គលដល់គេទាំងស្រុងបានដែរ។ ជាការពិតណាស់ក្នុងទំនាក់ទំនងស្នេហាមួយដែលមិនទាន់ច្បាស់លាស់ អ្នកមិនគួរបោះបង់ចោលខ្លួនឯង ហើយមកពឹងផ្អែកលើទំនាក់ទំនងស្នហាទាំងអស់នោះទេ ព្រោះថាពេលខ្លះអ្នកមិនអាចទទួលបានក្តីសុខពេញលេញនោះទេ ដូចនេះហើយកុំបោះបង់ខ្លួនឯងទោះបីស្ថិតក្នុងទំនាក់ទំនងស្នេហា ឬ ក្នុងស្ថានភាពបែបណាក៏ដោយ។

២. ហ៊ានប្រឆាំងចំពោះការរំលោភសិទ្ធិផ្ទាល់ខ្លួន
មនុស្សស្រីដែលឆ្លាតនិង រឹងមាំ ដឹងថាការបំពានគ្រប់ប្រភេទគឺមិនអាចទទួលយកបានក្នុងទំនាក់ទំនងស្នេហាឡើយ នេះរួមបញ្ចូលទាំងការបំពានផ្លូវអារម្មណ៍ ផ្លូវកាយ និងពាក្យសម្ដី។ លើសពីនេះពួកគេមានការគោរពខ្លួនឯង ហើយដឹងថា ពួកគេសមនឹងទទួលបានការរាប់អានដោយភាពស្មោះត្រង់ ការគោរព និងការពិចារណា ទោះបីស្ថិតក្នុងទំនាក់ទំនងស្នេហា ឬ មិត្តភាពក៏ដោយ។ ម្យ៉ាងទៀតក្នុងនាមជាស្ត្រី អ្នកត្រូវតែមានភាពឯករាជ្យ ត្រូវហ៊ានដើរចេញ ព្រោះថាបើដៃគូរបស់អ្នកស្រឡាញ់អ្នកមែន គេត្រូវផ្តល់អារម្មណ៍សុវត្ថិភាពដល់អ្នក មិនមែនមានន័យថាអ្នកត្រូវតែសម្របតាមគ្រប់រឿងនោះទេ ដូចនេះអ្នកត្រូវ ចេះបត់បែនគ្រប់ស្ថានភាព។

៣. មិនខ្ជះខ្ជាយពេលវេលា
ប្រសិនបើពួកគេដឹងថា ស្នេហាមួយដែលមិនមានលទ្ធផល និង នាំឲ្យពួកគេខាតពេលនោះពួកគេនឹងបញ្ចប់វាភ្លាម ព្រោះថា ស្ត្រីដែលឆ្លាត និង មានស្តង់ដារខ្ពស់ មិនខ្លាចក្នុងដើរចេញពីទំនាក់ទំនងមួយដែលមិនទៅមុខ និង មិនមានភាពរីករាយនោះទេ ព្រោះពួកគេមិនចង់ចំណាយពេលដោយគ្មានបានលទ្ធផល។
៤. មិនសូវពឹងផ្អែកលើដៃគូ
ពិតណាស់មនុស្សស្រីដែលឆ្លាតមិនដែលយករឿងមួយចំនួនរបស់ខ្លួនទៅពឹងផ្អែកលើដៃគូឡើយ ព្រោះពួកគេយល់ថាធ្វើឲ្យដៃគូមានសម្ពាធដោយសារតែរឿងតូចៗដែលមិនបានការ។ ប្រសិនបើជាអ្នកគួរតែកុំពឹងផ្អែកលើដៃគូរបស់អ្នកច្រើនពេក ព្រោះពេលខ្លះ បើអ្នកទម្លាប់បែបនេះលើគេច្រើន ហើយសូម្បីតែរឿងតូចៗក៏អ្នកត្រូវតែមានគេជាខ្នងបង្អែកដែរ ពេលនោះមានន័យថា អ្នកចាប់ផ្តើមបោះបង់ខ្លួនឯងចោលពីមួយថ្ងៃទៅមួយថ្ងៃដោយមិនដឹងខ្លួន។

៥. មិនចេះរញ៉េរញ៉ៃ តែចេះបត់បែន
មនុស្សស្រីដែលឆ្លាតពួកគេតែងតែរៀនសម្របខ្លួនចំពោះទិដ្ឋភាពដែលកើតឡើង និង រៀនចេះបត់បែនទៅតាមអ្វីដែលបានជួបប្រទះក្នុងទំនាក់ទំនងស្នេហា។ តែទោះជាយ៉ាងណា ប្រសិនបើរឿងនោះមិនល្អ គ្មានភាពស្មោះត្រង់នោះទេ ពួកគេក៏មិនងាយចុះសម្រុងដែរ ព្រោះពួកគេសង្កត់ធ្ងន់ទៅលើ តម្លៃនៃភាពស្មោះត្រង់ និងតម្លាភាពក្នុងទំនាក់ទំនងនោះ។

រឿងទាំងអស់នេះមិនមានន័យថាស្ត្រីឆ្លាត ពិបាកផ្គាប់ចិត្តនោះទេ ផ្ទុយទៅវិញនាងគ្រាន់តែដឹងអំពីតម្លៃរបស់នាង ហើយដឹងថានាងសមនឹងទទួលបានដៃគូដែលមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងដើម្បីបំពេញតម្រូវការរបស់នាង និងធ្វើឱ្យទំនាក់ទំនងដំណើរការ។ ប្រភព៖ lifeloveasweknowit.com
បញ្ចេញមតិយោបល់