ស្នេហាគឺមានជួបមានបែក នៅពេលបែកគ្នា កុំឃុំខ្លួនឯងក្នុងរឿងដែលឈឺចាប់ កុំបន្ទោសថាអ្នកមិនល្អគ្រប់គ្រាន់ និង កុំព្យាយាមឲ្យជីវិតរបស់ខ្លួនដុនដាបបន្ទាប់ពីបែកពីសង្សាចាស់អ្នក ព្រោះនៅពេលដែលអ្នកធ្វើបាបខ្លួនឯងកាន់តែខ្លាំង អ្នកកាន់តែធ្វើឲ្យពួកគេបានចិត្ត និង គិតថា គេបានសម្រេចចិត្តត្រូវហើយដែលបែកពីអ្នក ដូចនេះបើចង់សងសឹក នឹងសង្សាចាស់អ្នកវិញ ត្រូវដឹងពីទិចនិចមួយចំនួនដែលបង្ហាញថា ពួកគេប្រាកដជាស្តាយក្រោយនៅពេលចាកចេញពីអ្នក៖
១. ធ្វើខ្លួនឲ្យស្អាតជាងមុន ទិចនិចនេះអាចនិយាយថាជាកត្តាចាំបាច់ដែលធ្វើឲ្យសង្សាចាស់អ្នកនៅតែចង់បានអ្នក ដោយចំណុចនេះមិនមែនឲ្យអ្នកយកសម្រស់មកប្រជែងទេ ប៉ុន្តែអ្នកត្រូវធ្វើឲ្យគេឃើញតែម្តងថា ពេលបែកពីគេអ្នកបានផ្លាស់ប្តូរពីមនុស្សស្រីសាមញ្ញ ទៅជាមនុស្សស្រីដែលមានភាពទាក់ទាញពីមនុស្សជុំវិញខ្លួនជាងមុន ដូចនេះទោះជាយ៉ាងណាក៏អ្នក ត្រូវរៀបខ្លួនឲ្យស្អាត ដើរលំហែជាមួយមិត្តភក្តិ ទោះបីជាគេមិនបញ្ចេញ ក៏គេប្រាកដជាមានអារម្មណ៍ថាស្តាយក្រោយក្នុងចិត្តដែលបោះបង់អ្នក។

២. កុំលុបលេខទូរសព្ទ ឬ unfriend facebook គេ
ចំណុចនេះគឺទាក់ទាញចិត្តគេណាស់ ប្រសិនបើអ្នកនៅតែមានទំនាក់ទំនងជា fri fb ជាមួយគេ អ្នកត្រូវធ្វើខ្លួនឲ្យធម្មតាដាក់គេ មិនតែប៉ុណ្ណោះមិនត្រូវ ស៊ែរ sad ពេកនោះទេ ត្រូវស៊ែរពីអ្វីដែលចង់អរគុណគេដែលបានចាកចេញពីអ្នក និងធ្វើឲ្យជីវិតអ្នកកាន់តែល្អប្រសើរ។ លើសពីនេះ នៅពេលអ្នកមិន លុប fri ជាមួយគេគឺ ត្រូវបញ្ជាក់ឲ្យគេឃើញថាអ្នកសប្បាយចិត្តណាស់នៅពេលដែលគ្មានវត្តមានគេ។
៣. ព្យាយាមរក្សាភាពស្មោះត្រង់របស់អ្នក
ត្រូវចាំថាទោះជាក្នុងស្ថានភាពបែបណាក៏ដោយអ្នកត្រូវរក្សាភាពស្មោះត្រង់របស់ខ្លួនជានិច្ច ធ្វើឲ្យពួកគេដឹងថាការចាកចេញពីអ្នក គឺពួកគេទើបបាត់បង់មនុស្សដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ពួកគេ។ ម្យ៉ាងទៀត អ្នកអាចធ្វើជាលេងពាក្យសម្តី ស្និទ្ធស្នាលជាមួយមិត្តរបស់អ្នកបាន ប៉ុន្តែកុំធ្វើឲ្យហួសហេតុពេក គ្រាន់តែធ្វើឲ្យគេដឹងថា មិនមែនអ្នកគ្មានជម្រើស ឬ គ្មានអ្នកស្រឡាញ់ពេលបែកពីគេនោះឡើយ។

៤. និយាយគ្នាធម្មតា
ទិចនេះគឺធ្វើឲ្យសង្សារបស់អ្នកគិតថា អ្នកអាចនៅស្រឡាញ់គេ ប៉ុន្តែមិនមែននោះទេ អ្នកអាចនិយាយលេងធម្មតា ធ្វើជាបារម្ភ និង លើកពីអ្វីដែលអាចឲ្យគេសប្បាយចិត្តបាន ដោយនេះជាការពិសោធន៍ចិត្តរបស់សង្សាចាស់អ្នក។ ការធ្វើដូច្នេះអ្នកអាចចងចិត្តគេឲ្យគិតពីអ្នក និងមានអារម្មណ៍ថាស្រឡាញ់អ្នកឡើងវិញ និង គិតថាពួកគេនៅមានដំណែងក្នុងបេះដូងអ្នក ទាំងការពិតអ្នកគ្រាន់តែសម្តែងសោះ។

ចង់ឲ្យមនុស្សម្នាក់ស្តាយក្រោយនៅពេលបែកពីអ្នក ជាដំបូងត្រូវធ្វើឲ្យខ្លួនឯងមានតម្លៃជាមុនសិន ព្រោះនៅពេលជីវិតអ្នកអាចប្រសើរឡើងនៅពេលដែលអ្នកនៅម្នាក់ឯង អ្នកដទៃនឹងឃើញពីគុណសម្បត្តិរបស់អ្នកនៅពេលដែលពួកគេបានចាកចេញពីជីវិតអ្នក។
បញ្ចេញមតិយោបល់