នេះជាហេតុផល ដែលថាឆ្នាំ ២០២៤ គឺជាឆ្នាំដែលសំណាងបំផុត ក្នុងការរៀបការ

Love-&-Family-Ad

ឆ្នាំ ២០២៤ នឹងត្រូវបានគេប្រារព្ធជា “Year of the Wood Dragon” ដោយគុណសម្បត្តិវិជ្ជមាននៃឈើ (ដូចជាការលូតលាស់ និងភាពបត់បែន) រួមផ្សំជាមួយនឹងលក្ខណៈបំផុសគំនិត នៃសត្វទេវកថា ធានាថាឆ្នាំ 2024 នឹងពោរពេញទៅដោយឱកាស សម្រាប់ការលូតលាស់នៃភាគផ្ទាល់ខ្លួន សុភមង្គល និងទ្រព្យសម្បត្តិ។

ជាពិសេសឆ្នាំ 2024 ខាងមុខនេះ​គឺជា ​ឆ្នាំ​រោង ដែលវាស័ក្តិសិទ្ធិ និង​​សម្រាប់​បង្កើត​ចំណង​ស្នេហ៍​រឹងមាំ  និង​ស្នេហា​យូរអង្វែង។ អ្វីដែលកាន់តែពិសេសនោះគឺ​ មានហេតុផលមួយចំនួនដែលថាឆ្នាំ 2024 គឺជាឆ្នាំដែលសំណាងបំផុតក្នុងការរៀបអាពាហ៍ពិពាហ៍ យោងទៅតាមរាសីចក្រចិន។

ក្នុងនោះ ទីមួយឆ្នាំ 2024 (2+0+2+4) បូកចូគ្នាគឺស្នើនឹងលេខ 8 ដែលជាលេខ តំណាងឱ្យសេចក្តីស្រឡាញ់គ្មានទីបញ្ចប់រវាងស្វាមី និងភរិយា។

ហើយទីពីរ ឆ្នាំ 2024 គឺជាឆ្នាំបង្គ្រប់ ដែលត្រូវបានចាត់ទុកថា មានសុភមង្គលសម្រាប់គូស្នេហ៍ ដែលចងចំណង និងជាចុងក្រោយ វាជាសុភមង្គលក្នុងការចងចំណងនៅឆ្នាំ 2024 នៅពេលដែលនៅក្នុងថ្ងៃសៅរ៍ ក្រោយពេលដែលថ្ងៃសៅរ៍ ត្រូវបានចាត់ទុកថាជាថ្ងៃដ៏ពេញនិយមបំផុត ក្នុងសប្តាហ៍ដើម្បីរៀបការ ខណៈដែលពួកគេត្រូវបានប្រទានពរដោយភពសៅរ៍ ដែលជាភពនៃការតាំងចិត្ត និងអាពាហ៍ពិពាហ៍។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង