បើអ្នក​អាចរកឃើញមនុស្សបែបនេះ ថែគេឲ្យបានល្អផង

5b4713050d481_1531384560_medium

រកឃើញ មនុស្សដែលស្គាល់​ពីយើងច្បាស់​ដូចថ្ងៃហើយឬនៅ?គេស្គាល់រហូតដល់ គ្រាន់តែឃើញទឹកមុខយើងក៏ដឹងថាយើងកើតអី? ចង់បានអី? ត្រូវការអី?គេស្គាល់រហូតដឹងថា ទម្លាប់​យើងពេលខឹង ពេលមិនសប្បាយចិត្ត គឺបែបនេះ ហើយបន្តិចទៅក៏អស់​អីគេ​ស្គាល់រហូតដល់​ ដឹងថាយើងចូលចិត្តរស់នៅបែបណា? ស្លៀកពាក់បែបណា? រាប់អានមនុស្សបែបណា? នៅជាមួយអ្នកណា?

គេស្គាល់រហូតដល់ មិនបាច់ប្រាប់ថា​យើងស្រឡាញ់គេ ក៏គេដឹងថាយើងស្រឡាញ់ យើងស្មោះត្រង់ ដោយមិន​បាច់តាមដាន សួរនាំដេញដោល ហួងហែងគេស្គាល់រហូតដល់ គេមិនប្រកាន់ទោសពៃរ៍ មិនប្រើ​ភាសា​គំរោះគំរើយ មិននិយាយឌឺដង មកកាន់យើងពេលមានបញ្ហា។

គេស្គាល់រហូតដល់ យើងមាន​គម្រោងអនាគតបែបណា ក៏គេជឿជាក់លើយើង គេគាំទ្រ គេតស៊ូ គេជ្រោមជ្រែង​យើងឲ្យ​ដល់គោលដៅជាមួយគ្នា​គេស្គាល់រហូតដល់ដឹងថា​បេះដូងដ៏តូចរបស់យើងផ្ទុកបានតែគេម្នាក់។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង