ជឿថាមនុស្សស្រីខ្លះ ធ្លាប់ចាញ់បោកពាក្យសម្តីមនុស្សប្រុសដែលផ្អែម ឬទង្វើល្អៗដែលគេផ្តល់ឲ្យ ប៉ុន្តែអ្នកទាំងអស់ដែលសម្គាល់ថា តើប្រយោគអ្វីខ្លះដែលមនុស្សប្រុសតែងតែកុហកមនុស្សស្រី។ នេះជា ៥ ប្រយោគដែលមនុស្សប្រុសចូលចិត្តកុហកមនុស្សស្រី ៖
១. បងឈប់ធ្វើចឹងទៀតហើយ
ប្រយោគនេះ មនុស្សប្រុសគឺនិយាយច្រើនជាងគេ ឲ្យតែធ្វើខុស និងចង់បានការលើកលែងពីមនុស្សស្រីគឺតែងតែនិយាយមួយប្រយោគនេះ។ ប៉ុន្តែតាមការពិត ពេលខ្លះនិយាយឲ្យរួចតែពីមាត់ទេ ក្រោយមកទៀតធ្វើដដែលៗទៀត។
២. បងមិនដែលធ្វើចឹងដាក់អ្នកណាពីមុនទេ
អ្នកទាំងអស់គ្នាជឿប្រយោគនេះឬអត់? មនុស្សប្រុសភាគតិចណាស់ដែលធ្វើល្អដាក់មនុស្សស្រីតែម្នាក់ ប៉ុន្តែមិនប្រាកដថាពីមុនគាត់មិនដែលធ្វើដាក់អ្នកផ្សេងនោះទេ។
៣. បងមិនចាប់អារម្មណ៍អ្នកណាក្រៅពីអូនឡើយ
ប្រយោគនេះ មនុស្សប្រុសដែលល្អ គឺប្រាកដជាអាចធ្វើបាន ប៉ុន្តែបើសិនជាមនុស្សប្រុសដែលខិលខូច ប្រហែលជាធ្វើមិនបានទេ ព្រោះមនុស្សប្រុសខ្លះ នៅជិតអ្នកណាស្រឡាញ់អ្នកហ្នឹង។
៤. គ្រាន់តែជាមិត្តភក្កិតើអូន
មនុស្សប្រុសខ្លះតែងតែយកពាក្យថាមិត្តភាពមកបាំងមុខ ប៉ុន្តែកាយវិការពាក្យសម្តីមិនមែនមិត្តឡើយ អ្វីដែលសំខាន់ ពួកគេតែងតែនិយាយថា មិត្តភក្តិ ឬអ្នកស្គាល់គ្នាដើម្បីកុំឲ្យមានអារម្មណ៍ថាសង្ស័យ។
ប្រយោគខ្លះអ្នកប្រាកដជាធ្លាប់លឺមកច្រើនហើយ ហើយមនុស្សប្រុសខ្លះអាចនឹងមិនដូចអ្វីដែលបានរៀបរាប់ខាងលើនោះទេ ប៉ុន្តែភាគច្រើនមនុស្សប្រុសគឺតែងតែមានប្រយោគបែបនេះសម្រាប់និយាយទៅកាន់មនុស្សស្រី។