ពេលលែងទទួលបានអារម្មណ៍ថាមានក្តីសុខពីម្ខាងទៀតដូចពីមុន អ្នកគួរតែធ្វើបែបនេះ

bed

បើថ្ងៃណាមួយយើងលែងទទួលបានអារម្មណ៍ថាមានក្តីសុខពីម្ខាងទៀតដូចពីមុន យើងគួរតែក្លាហាននិយាយគ្នា សួរគ្នា ថាតើហេតុអីយើងទាំងពីរដើរមកដល់ចំណុចនេះ? តើគេនៅតែស្រឡាញ់យើងទេ? តើគេមានអ្នកណាផ្សេងទេ? ហើយតើគេពិតជាចង់បន្តជាមួយយើងទៀតទេ? យើងអាចផ្តល់អ្វីឲ្យគ្នា ដើម្បីឲ្យមានអារម្មណ៍ល្អឡើងវិញបានទេ?

ពេលខ្លះភាពស្ងៀមស្ងាត់ គេចវេស មិនហ៊ាននិយាយត្រង់ៗ មិនមែនជាជម្រើសល្អទេ ព្រោះបើមនុស្សស្រឡាញ់គ្នាពិតប្រាកដគេនឹងមិនផ្ដល់អារម្មណ៍មិនល្អបែបនេះឲ្យគ្នាឡើយ។ គេក៏មិនផ្ដល់អារម្មណ៍ដែលឲ្យយើងគិតថាយើងលែងសំខាន់សម្រាប់គេដែរ។

មានតែគេលែងស្រលាញ់យើងប៉ុណ្ណោះ ទើបគេផ្ដល់អារម្មណ៍បែបនោះមកឲ្យយើង ហើយក៏មិនខ្វល់ថាយើងយ៉ាងម៉េច។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង