តារានិករជាអ្វីដែលអាចបង្ហាញពីអត្តចរឹករបស់អ្នកថា អ្នកជាមនុស្សបែបណា ប៉ុន្តែជាធម្មតាមនុស្សស្រីដែលកើតក្នុងតារានិករទាំង ៤ នេះគឺជាមនុស្សស្រីដែលរឹងមាំ ឯករាជ្យ និង មិនងាយឲ្យមនុស្សប្រុសគ្រប់គ្រងជីវិតរបស់នាងបានឡើយ។ ខាងក្រោមនេះជាតារានិករទាំង ៤ របស់មនុស្សស្រីដែលមនុស្សប្រុសមិនអាចគ្រប់គ្រងបាន ៖
១. តារានិករ Aries
ពិតណាស់មនុស្សស្រីកើតក្នុងតារានិករមួយនេះ តែងតែរឹងមាំ និងឯករាជ្យ និងមិនងាយបង្ហាញពីភាពទន់ខ្សោយរបស់នាងទៅកាន់នរណាម្នាក់ឡើយ។ នាងគឺ មានភាពជាអ្នកដឹកនាំក្រុម ហើយវាជាធម្មជាតិរបស់នាងក្នុងការដោះស្រាយរឿងផ្សេងៗដោយមិនងាយពឹងផ្អែកលើនរណាម្នាក់ ទោះបីជាបរាជ័យជាច្រើនដងក៏នាងនៅតែក្រោកឈរឡើងវិញ ហើយប្រសិនបើមានបុរសណាម្នាក់ ចង់គ្រប់គ្រងលើជីវិតរបស់នាងគឺមិនងាយស្រួលនោះទេ ហើយថែមទាំងធ្វើឲ្យបុរសនោះចេញពីជីវិតរបស់នាងទៀតផង។

២. តារានិករ Taurus
មនុស្សស្រីដែលកើតក្នុងតារានិករនេះ គឺចូលចិត្តការគ្រប់គ្រង ប៉ុន្តែមិនមែនឲ្យអ្នកដទៃមកគ្រប់គ្រងលើជីវិតនាងនោះទេ ប៉ុន្តែនាងចូលចិត្តគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង។ មនុស្សស្រីបែបនេះ គឺ គ្មានអ្វីដែលអាចផ្លាស់ប្តូររបៀបគិតរបស់នាងនោះទេ សូម្បីតែបុរសសង្ហាបំផុតក៏មិនអាចដឹកនាំនាងបានដែរ ទោះបីជាបុរសនោះសម្តីផ្អែមល្ហែមប៉ុណ្ណា ប្រើសម្ភារៈនិយមបែបណា ក៏មិនអាចទាក់ទាញចិត្តតារានិករនេះឲ្យចិត្តទន់បានដែរដូច្នេះ កុំព្យាយាមកែប្រែនាងអី ព្រោះនាងជាតារានិករដែលចិត្តរឹងដូចថ្មសម្រាប់មនុស្សប្រុសដែលចង់គ្រប់គ្រងនាង។

៣. តារានិករ Sagittarius
មនុស្សស្រីដែលជាតារានិកា Sagittarius គឺចូលចិត្តសេរីភាពរបស់នាងច្រើនជាងអ្វីទាំងអស់ដែលនៅជុំវិញខ្លួនរបស់នាង ដូចនេះប្រសិនបើមានមនុស្សប្រុសដែលចូលចិត្ត ហួងហែង បិទសិទ្ធិ ហាមឃាត់ច្រើន នាងនឹងសុំបែកអ្នកដោយមិនចាំបាច់ពិចារណា។ លើសពីនេះ មិនថាបុរសនោះស្រឡាញ់នាងប៉ុណ្ណាក៏ដោយ នាងមិនប្រថុយនឹងសេរីភាពរបស់នាងចំពោះសេចក្ដីស្រឡាញ់ឡើយ។

៤. តារានិករ Capricorn
មនុស្សស្រីដែលកើតក្នុងតារានិករនេះគឺ អាចគ្រប់គ្រងខ្លួនឯងបានយ៉ាងល្អ ហើយក៏មិនងាយអនុញ្ញាតឲ្យនរណាម្នាក់ចូលមកគ្រប់គ្រងជិវិតរបស់នាងដែរ។ សំខាន់ជាងនេះ តារនិករនេះ ជាមនុស្សស្រីមិនងាយស្តាប់សម្តីរបស់អ្នកណាម្នាក់ឡើយ ប្រសិនបើនាងយល់ថាវាមិនត្រឹមត្រូវ ដូច្នេះហើយ បើ បុរសនោះមិនចង់ធ្វើឱ្យនាងខឹង កុំព្យាយាមផ្លាស់ប្តូរនាង និងចង់ឲ្យនាងសម្របតាមអ្វីដែលពួកគេចង់បាន ព្រោះនាងអាចសម្រេចចិត្តនៅម្នាក់ឯងជាជាងឲ្យអ្នកដទៃមកគ្រប់គ្រងជីវិតរបស់នាង។

មនុស្សស្រីដែលកើតក្នុងតារានិករទាំង ៤នេះសុទ្ធតែមិនងាយឲ្យមនុស្សប្រុសណាម្នាក់មកគ្រប់គ្រងលើពួកគេបានឡើយ ប៉ុន្តែមិនមែនតែតារានិករទាំង ៤ នេះទេតារានិករផ្សេងទៀតក៏មានចំណុចពិសេសរៀងៗខ្លួនដែរ។ ប៉ុន្តែអ្វីដែលសំខាន់ ផ្តោតលើ តារានិករស្រីទាំង ៤ នេះ សម្រាប់ មិត្តភាព ឬ ស្នេហានាងតែងតែមានការស្មើភាពជាមួយដៃគូ និង មិនងាយបោះបង់ខ្លួនឯងដោយសារតែការស្រឡាញ់នរណាម្នាក់ឡើយ
ប្រភព ៖ Zodiac Heist
បញ្ចេញមតិយោបល់