មិនដែលប្រាថ្នាចង់បានស្នេហាមួយដែលគ្មានភាពខ្វះខាត និង ល្អឥតខ្ចោះនោះទេ ប៉ុន្តែខ្ញុំសង្ឃឹមថា ថ្ងៃណាមួយខ្លួនឯងនឹងបានជួបមនុស្សម្នាក់ ដែលអាចព្យាបាលរបួសពីអតីតកាលរបស់ខ្ញុំបាន ហើយព្យាយាមផ្តល់ឲ្យខ្ញុំ នូវអារម្មណ៍សុវត្ថិភាពមួយ ដែលធ្វើឲ្យអ្នកគិតថារើសមនុស្សមិនខុសទៀតទេ។

ថ្ងៃណាមួយ ខ្ញុំពិតជាចង់ឲ្យខ្លួនឯងជួបមនុស្សម្នាក់ ដែលអាចយល់ពីខ្ញុំច្រើនជាងនិយាយថាស្រឡាញ់ខ្ញុំ ហើយព្រមទទួលយកភាពខ្វះខាតដែលខ្ញុំមាន និងនិយាយប្រាប់ខ្ញុំថា ទោះបីជាអ្នកមិនល្អឥតខ្ចោះសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែសម្រាប់គាត់ខ្ញុំល្អគ្រប់គ្រាន់ហើយ។ លើសពីនេះ ខ្ញុំចង់រកឃើញ មនុស្សម្នាក់ដែលផ្តល់តម្លៃឲ្យខ្ញុំ ផ្តល់ការគោរពចំពោះខ្ញុំ មិននិយាយមើលងាយខ្ញុំ ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។

ម្យ៉ាងទៀត ខ្ញុំសង្ឃឹមថា ខ្ញុំអាចទទួលបានស្នេហាមួយ ដែលដៃគូតែងតែជឿទុកចិត្តលើគ្នា ផ្តល់សេរីភាពឲ្យគ្នា និង ទុកចន្លោះឲ្យគ្នាទៅវិញទៅមក ទោះមិនបិទសិទ្ធិ មិនហួងហែង តែដឹងថាអ្វីគួរធ្វើ និង អ្វីមិនគួរធ្វើដាក់គ្នា។ ខ្ញុំសង្ឃឹមថា ខ្ញុំបានជួបមនុស្សដែលស្រលាញ់ខ្ញុំដោយស្មោះ មិនរញ៉េរញ៉ៃច្រើន មិនចេះលួចលាក់ និង ចេះគ្រប់គ្រាន់ពេលដែលមានខ្ញុំ។
អ្វីដែល ខ្ញុំចង់បាននោះគឺ រកឃើញមនុស្សម្នាក់ដែលអាចស្រលាញ់ខ្ញុំជាខ្ញុំ ដោយមិនគិតពីសម្រស់ខាងក្រៅ ហើយ សុខចិត្តលះបង់អ្វីគ្រប់យ៉ាង ដើម្បីតែឃើញស្នាមញញឹមរបស់ខ្ញុំ និង ដើម្បីភាពរីករាយរបស់ខ្ញុំ។

ចុងក្រោយ ខ្ញុំសង្ឃឹមថា អាចមានសុភមង្គលដូចតួអង្គដែលនៅក្នុងរឿង និង រកឃើញនរណាម្នាក់ដែលមិនបោះបង់ចោលខ្ញុំ ព្រមទាំងដឹងពីរបៀបស្រឡាញ់ខ្ញុំ។ ស្នេហាដែលខ្ញុំចង់បានមានតែប៉ុណ្ណឹងទេ សាមញ្ញណាស់ ប៉ុន្តែមិនងាយជួបមនុស្សបែបនេះសោះ។