​វីធី៤យ៉ាងជួយឲ្យអ្នកក្លាយជាមនុស្ស​ស្រី​ដ៏​ឯករាជ្យ​ ទោះ​បី​ជា​មាន​ស្នេហា​ក៏​ដោយ

th lo1

មនុស្ស​ស្រី​មួយ​ចំនួន​បាន​ផ្លាស់​ប្ដូរ​ពេល​ដែល​ចាប់​ផ្ដើម​មាន​ស្នេហា ហើយ​ក៏​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​លែង​ឯករាជ្យ​លើ​ជីវិត​ខ្លួន ដូច្នេះ​អ្នក​ត្រូវ​យល់​ថា​ជីវិត​អ្នក​នៅ​តែ​ជា​របស់​អ្នក​មិន​គួរ​ឲ្យ​ស្នេហា​ផ្លាស់​ប្ដូរ​អ្នក​ឡើយ។ ចំណុច​ខាង​ក្រោម​នឹង​បង្រៀន​អ្នក​ឲ្យ​នៅ​តែ​ជា​មនុស្ស​ស្រី​ឯករាជ្យ ទោះ​បី​ជា​មាន​ស្នេហា​ក៏​ដោយ ៖

១. ជឿជាក់​ថា​ស្នេហា​សម្រាប់​តែ​មនុស្ស​ ២ នាក់

ស្នេហា​មិន​អាច​លើស​ពី​ ២ នាក់​ឡើយ ត្រូវ​ជឿ​ថា​គាត់​ស្រឡាញ់​តែ​នាក់​ មាន​តែ​អ្នក​ ប៉ុន្តែ​បើ​គាត់​មិន​អាច​ថែ​បាន​នោះ​ អ្នក​មាន​សិទ្ធ​ក្នុង​ការ​ដើរ​ចេញ​ដោយ​គ្មាន​កំហុស និងការ​ស្ដាយ​ក្រោយ​ឡើយ។

២. ស្នេហា​មិន​មែន​ជា​ជម្រើស​ទី​ ១ ក្នុង​ជីវិត​ឡើយ

អ្នក​មិន​គួរ​បោះបង់​ការងារ បោះបង់​គ្រួសារ ឬក៏​ សូម្បី​តែ​ខ្លួន​ឯង​សម្រាប់​ស្នេហា​ឡើយ ត្រូវ​ចាំ​ថា​បើ​អ្នក​ស្ថិត​ក្នុង​ជីវភាព​តោកយ៉ាក ស្នេហា​អ្នក​ក៏​គ្មាន​សុភមង្គល​ដែរ ដូច្នេះ​បើ​អ្នក​ចង់​ឲ្យ​ស្នេហា​មាន​សេចក្ដី​សុខ​ពេញ​មួយ​ជីវិត អ្វី​ដែល​សំខាន់​គឺ​អ្នក​ត្រូវ​ប្រឹង​ប្រែង​ឲ្យ​ជីវិត​អ្នក​សុខ​ស្រួល ម្យ៉ាង​ទៀត​អ្នក​ក៏​មិន​អាច​បោះបង់​គ្រួសារ​ដើម្បី​តែ​ស្នេហា​ដែរ ព្រោះ​នៅ​មាន​មនុស្ស​២​នាក់​ទៀត​ដែរ​ស្រឡាញ់​អ្នក​ខ្លាំង​ជាង​ខ្លួន​ឯង​ទៀត នោះ​គឺ​ឪពុក​ម្ដាយ​របស់​អ្នក។

៣. ដាក់​ដែន​កំណត់

ត្រូវ​មាន​ដែន​កំណត់​សម្រាប់​ស្នេហា មិន​មែន​ស្រឡាញ់​ងប់ងុល​ដល់​លែង​ដឹង​អី​ឡើយ។ ការ​ប្រចណ្ឌ​ ការ​ហាម​ឃាត់ ការ​ខ្វល់ខ្វាយ សុទ្ធ​តែ​ត្រូវ​មាន​កំណត់​ព្រោះ​អ្នក​មាន​ឈ្មោះ​ត្រឹម​តែ​ជា​សង្សារ​ប៉ុណ្ណោះ ដូច្នេះ​ត្រូវ​ចេះ​រក្សា​សេរីភាព និង កិត្តិយស​ឲ្យ​ខ្លួន​ឯង។

៤. . បង្កើតក្តីស្រមៃរួមគ្នាបាន តែមិនអាចចោលក្តីស្រមៃខ្លួន

ប្រហែលអ្នក​ទាំង​២ មាន​ក្ដី​ស្រមៃ​រៀងខ្លួន ប៉ុន្តែមនុស្សស្រឡាញ់គឺអាចច្របាច់ក្តីស្រមៃនោះរួមគ្នាបាន។ ប៉ុន្តែបើតម្រូវឲ្យអ្នកចោលក្តីស្រមៃអ្នក ដូច្នេះ​មិន​គួរ​បោះបង់​ក្ដី​ស្រមៃ​ខ្លួន​ឯង​ព្រោះ​តែ​គេ​នោះ​ទេ។ ត្រូវ​រស់​នៅ​ដោយ​មាន​ភាព​រីករាយ ជាជាង​ដាក់​សម្ពាធ​ឲ្យ​ខ្លួន​ឯង​ព្រោះ​តែ​មនុស្ស​ម្នាក់។ ព្យាយាម​បន្ត​ក្ដី​ស្រមៃ ហើយ​បើ​សិន​ជា​គាត់​ជា​មនុស្ស​ល្អ​សម្រាប់​អ្នក​មែន គាត់​នៅ​គាំទ្រ​ និង ចាំ​ជួយ​អ្នក មិន​មែន​បង្អាក់​អ្នក​នោះ​ឡើយ។

ស្នេហាអាចជាថាមពល ជាកម្លាំង ហើយ​ស្នេហាក៏អាចទាញអ្នកឲ្យដុនដាបដែរ ដូច្នេះមិនត្រូវរំពឹងខ្លាំងលើស្នេហាទេ ត្រូវគិតថាមានស្នេហា ត្រូវមានឲ្យចម្រុងចម្រើន សប្បាយចិត្ត បើមានមកពិបាកចិត្តដដែល មិនបាច់មានក៏បាន។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង