មនុស្សប្រុសមួយចំនួនតែងតែចង់បានមនុស្សស្រីល្អមកធ្វើជាដៃគូជីវិត ប៉ុន្តែពេលខ្លះពួកគេមានមនុស្សស្រីម្នាក់ដែលល្អមកក្បែរខ្លួនហើយបែរជាមើលមិនឃើញពីតម្លៃរបស់នាងទៅវិញ។ យ៉ាងណាមិញមនុស្សស្រីពេលខ្លះពិបាកយល់បន្តិច ប៉ុន្តែប្រសិនបើអ្នករៀនយកចិត្តទុកដាក់ នោះអ្នកនិងឃើញថា អ្នកមានគ្រាប់ពេជ្រនៅក្នុងដៃហើយ។ ខាងក្រោមនេះជាសញ្ញាដែលបង្ហាញថាអ្នកមានមនុស្សស្រីដែលល្អម្នាក់នៅក្បែរហើយ៖
១. នាងទុកអ្នកជាមនុស្សទីមួយ
នៅពេលដែលនាងស្រឡាញ់អ្នកខ្លាំង នាងព្យាយាមផ្តល់អាទិភាពសម្រាប់អ្នកមុនអ្នកណាទាំងអស់ នោះមានន័យថាអ្នកជាមនុស្សទីមួយហើយក្នុងចិត្តរបស់នាង។ លើសពីនេះនាងមានតែអ្នកដែលនៅក្នុងភ្នែករបស់នាងដោយនាងមិនដែលចាប់អារម្មណ៍និងមនុស្សប្រុសដទៃទៀតឡើយ នេះបញ្ជាក់ថានាងជាមនុស្សស្រីដែលល្អម្នាក់ បើអ្នកធ្វើឲ្យបាត់បង់ទៀតអ្នកនឹងស្តាយក្រោយ។

២. ឈរខាងអ្នក និង គាំទ្រអ្នក
ពិតណាស់មនុស្សស្រីដែលចាំគាំទ្រអ្នក លើកទឹកចិត្តអ្នក និង ឈរនៅពីក្រោយអ្នកគ្រប់ស្ថានភាពនោះគឺមិនមានច្រើនទេ ជាពិសេសគេតែងតែនៅក្បែរអ្នកចាំជួយសម្រាលការហត់នឿយដែលអ្នកមានទៀតផង។ ម្យ៉ាងទៀតប្រសិនបើអ្នកបានជួបមនុស្សស្រីបែបនេះហើយគួរតែព្យាយាមថែរក្សាទៅ ព្រោះអ្នកមិនអាចជួបមនុស្សដូចគ្នាពីរដងក្នុងមួយឆាកជីវិតទេ។

៣. ចេះសន្សំនិង មិនចំណាយផ្តេសផ្តាស
ជឿថាមនុស្សស្រីមួយចំនួនចូលចិត្តធ្វើខ្លួន និង ទិញសម្ភារៈនិយមសម្រាប់ខ្លួនឯង ប៉ុន្តែប្រសិនបើនាងនៅជាមួយអ្នកហើយ នាងបានកាត់បន្ថយរឿងទាំងនោះ ដោយនាងមិនចេះចំណាយផ្តេសផ្តាសទៅលើអ្វីដែលមិនចាំបាច់ឡើយ គឺមានន័យថានាងបានជួយសន្សំអ្នកហើយ ព្រោះនាងមិនចង់ឲ្យអ្នកមានសម្ពាធនៃរឿងតូចតាច។
៤. ចេះបារម្ភ និង យកចិត្តទុកដាក់ចំពោះអ្នក
ប្រាកដណាស់នាងតែងតែដឹងពីចំណងចំណូលចិត្តរបស់អ្នកជានិច្ច និង ព្យាយាមសម្របខ្លួនតាមអ្នកដោយមិនអ្នកមិនចាំបាច់សុំ។ សំខាន់ជាងនេះនាងបានយកចិត្តទុកដាក់ចំពោះអ្នកសូម្បីតែរឿងតិចតួច ព្រោះក្តីស្រឡាញ់របស់គឺមនុស្សស្រីធំធេងណាស់សម្រាប់អ្នក ដូចនេះមានមនុស្សល្អហើយមិនគួរឲ្យបាត់បង់នោះទេ ព្រោះនាងមិនមែនផ្តល់ឲ្យដល់មនុស្សប្រុសគ្រប់គ្នា។

៥. មិនដែលខ្វល់ពីអតីតកាលអ្នក
ប្រសិនបើអ្នកនៅជាមួយមនុស្សស្រីដែលមិនដែលសួរនាំអ្នកពីអតីតកាល មានន័យថានាងមិនបានប្រកាន់ពីរឿងចាស់ៗដែលពាក់ពន្ធ័នឹងអ្នកនោះទេ ហើយនាងតែងតែគោរពនិងផ្តល់តម្លៃឲ្យអ្នកដោយមិនចាំបាច់យករឿងចាស់ៗមកឡូកឡំ ជាមួយនិងរឿងបច្ចុប្បន្ន ដែលអ្នកបានផ្តល់ឲ្យនាង។

ស្នេហាខ្លះមានត្រឹមក្តីស្រឡាញ់មិនគ្រប់គ្រាន់ទេ ប៉ុន្តែមនុស្សស្រីល្អមិនត្រឹមតែស្រឡាញ់អ្នកនោះទេ ប៉ុន្តែចេះថ្នាក់ថ្នមចេះមើលថែ និងថែមទាំងទន់ភ្លន់ចំពោះអ្នកថែមទៀតផង ដូចនេះបើមានមនុស្សស្រីប្រភេទខាងលើនេះក្បែរខ្លួនហើយគួរតែថែរក្សានាងឲ្យបានល្អ។