ស្នេហាពិត មិនមែនជាក្តីស្រឡាញ់ដែលងប់ងល់មួយពេល

Vachana-Website-Love-Family-Ad-1

ស្នេហាមិនមែនជាការងប់ងល់ ប៉ុន្តែជាសេចក្តីស្រឡាញ់ពិតប្រាកដមួយដែលផ្តល់ឲ្យគ្នាទៅវិញទៅមក។ ស្នេហាដែលងប់ងល់គឺជាការទាមទារ ចង់បាននេះចង់បាននោះ ចង់ឲ្យមានពេលសម្រាប់គ្នាគ្រប់សឹងតែ ២៤ម៉ោង ជួបគ្នាសឹងតែរាល់ពេល ប៉ុន្តែក្តីស្រឡាញ់ពិត មិនមែនបែបនេះទេ ទោះជាជួបគ្នាម្តងម្កាល និង ផ្តល់ពេលវេលាឲ្យគ្នាគ្រប់ពេលដែលទំនេររៀងខ្លួន ហើយអ្វីដែលចាំបាច់ត្រូវតែមានចន្លោះសម្រាប់គ្នាទៅវិញទៅមក។

ស្នេហាដែលងប់ងល់ជាស្នេហាដែលមានអារម្មណ៍តែមួយឆាវ យកចិត្តទុកដាក់តែមួយភ្លែត បន្ទាប់មកនៅពេលដែលស្រឡាញ់គ្នាកាន់តែយូរ ម្នាក់ៗបែរជាសោះអង្កើយដាក់គ្នា លែងដូចថ្ងៃដំបូងទៀតហើយ នេះក៏ព្រោះតែមានម្ខាងជាអ្នកប្រែប្រួលលែងស្រឡាញ់និង លែងងប់ងល់តទៅទៀត។ 

ប៉ុន្តែស្នេហាមួយដែលល្អ មិនចាំបាច់សម្តីផ្អែមគ្រប់ពេល ប៉ុន្តែយកចិត្តទុកដាក់គ្រប់សកម្មភាពរបស់ដៃគូ មិនថាមានរឿងអ្វីក៏ដោយ ក៏មិនងាយប្រែប្រួលក្តីស្រឡាញ់ និង អារម្មណ៍ល្អៗចំពោះគ្នាដែរ។ ជាចុងក្រោយ កុំទម្លាប់ខ្លួនឯងឲ្យស្ថិតនៅក្នុងស្នេហាដែលងប់ងល់ ប៉ុន្តែត្រូវចាំថាស្នេហាមិនមែនជាការអង្វរកនរណាម្នាក់ឲ្យផ្តល់តម្លៃឲ្យអ្នកឡើយ ប៉ុន្តែត្រូវឲ្យខ្លួនឯងស្ថិតក្នុងស្នេហាដែលនឹងនរជាមួយអារម្មណ៍ទុកចិត្ត និង កក់ក្តៅពីដៃគូរបស់ខ្លួន។

ជាពិសេសសម្រាប់មនុស្សស្រី កុំឲ្យខ្លួនឯងទាមទារពេលវេលាពីមនុស្សប្រុស ឬ ចង់ឲ្យគេធ្វើអ្វីដើម្បីអ្នកច្រើនពេល ព្រោះបើគេស្រឡាញ់អ្នកគេ នឹងផ្តល់គ្រប់យ៉ាងឲ្យអ្នក ទោះជាអ្នកមិនបានស្នើរសុំ នេះហើយជាស្នេហាពិត មិនមែនគ្រាន់តែងប់ងល់មួយពេល។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង