ស្នេហាមិនមែនជាការបង្ខំ…

Vachana-Website-Love-Family-Ad-7

ស្នេហា មិនមែនជាការបង្ខំឲ្យនរណាមកស្រឡាញ់អ្នក និង មកចាប់ដៃអ្នកដើរទៅមុខនោះទេ ប៉ុន្តែជាការស្មគ្រ័ចិត្តទាំងសងខាងក្នុងការចាប់ដៃដើរជាមួយគ្នាដោយក្តីស្រឡាញ់មួយ។ ពេលខ្លះអ្នកមិនអាច បង្ខំទំនាក់ទំនងឲ្យទៅមុខបានឡើយ បើស្នេហារបស់អ្នកតែងតែឈ្លោះគ្នារៀងរាល់ថ្ងៃនោះ។

មានពេល​ខ្លះ ការបញ្ចប់​វា​ល្អ​ជាង​ការ​បន្ត​ទៅ​មុខ ព្រោះមិនមែនគ្រប់ការបញ្ចប់ទំនាក់ទំនងមិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ ប៉ុន្តែវាក៏ល្អ​ជាង​កាន់​ដៃ​មនុស្ស​ដែល​មិន​យល់​ពីអ្នក មិនដឹងថាអ្នក​ជា​នរណា​ពិត​ប្រាកដ។ មិនថាអ្នកចាប់​ផ្តើ​ម​ជាមួយ​នរណា អ្នកមិនអាចបង្ខំឱ្យមនុស្សម្នាក់នោះយកចិត្តទុកដាក់ជាមួយអ្នកគ្រប់ពេលនោះទេ។ 

ត្រូវចាំថា អ្នកមិនអាចបង្ខំនរណាម្នាក់ឱ្យស្មោះត្រង់ជាមួយអ្នកបានទេ បើសិនជាគេចង់ក្បត់។  ដូចនេះហើយ អ្នកត្រូវតែយល់ពីរឿងខ្លះដែលចង់ចូលមកក្នុងជីវិតរបស់អ្នក ព្រោះរឿងខ្លះ មនុស្សខ្លះទៀតយើងមិនអាចបង្ខំបានឡើយ។ 

អ្វីគ្រប់យ៉ាងសុទ្ធតែត្រូវការពេល មិនមែនចាប់បង្ខំក៏បាននោះទេ ហេតុនេះហើយ ទើបស្នេហាត្រូវមកតាមសម្រួលទើបមានន័យជាជាងអ្នកបង្ខំក្តីស្រឡាញ់មួយដែលមិនសក្តិសមនឹងអ្នក។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង