ហេតុផល ៥ យ៉ាង​ដែល​ទំនាក់ទំនង​របស់អ្នកមិនស្ថិតស្ថេរ ទោះ​ជា​អ្នក​ស្រឡាញ់​គ្នា​ក៏​ដោយ

Vachana-Website-Love-Family-5
មនុស្សគ្រប់គ្នាតែងតែ​ចង់​បានស្នេហាមួយដែល រីករាយ​ និង សប្បាយចិត្តជាមួយ​មនុស្ស​ម្នាក់​ដែលខ្លួនស្រឡាញ់។ ប៉ុន្តែក្នុងទំនាក់ទំនងមួយអាចបន្តទៅមុខបាន មានត្រឹមតែក្តីស្រឡាញ់តែមួយមុខមិនគ្រប់គ្រាន់ទេ ប៉ុន្តែមានចំណុចជាច្រើនដែលអ្នកត្រូវផ្តល់ឲ្យគ្នា។ នេះជាហេតុផលមួយចំនួនដែលស្នេហាអ្នកបន្តទៅមុខលែងបាន ទោះបីជានៅស្រឡាញ់គ្នាក៏ដោយ ៖
១. ហួសព្រំដែន
មានន័យថា ស្នេហារបស់អ្នកមានតែបញ្ហាមិនចេះចប់មិនចេះហើយ អស់ពីរឿងមួយចូលរឿងមួយ ដែលហួសពីព្រំដែនដែលអ្នកអាចទ្រាំបាន ដូចនេះទោះបីជាអ្នកនៅតែស្រឡាញ់គ្នាក៏ដោយ ក៏មិនចង់បន្តទៅមុខទៀតដែរ។
២. ការលាក់ទុក
ក្តីស្រឡាញ់ ពេលខ្លះមិនត្រូវលាក់ទុកពេកទេ ត្រូវតែបង្ហាញចេញមកក្រៅ ដើម្បីឲ្យដៃគូទទួលបានភាពផ្អែមល្អែមក្នុងទំនាក់ទំនង តែបើសិនជាស្នេហារបស់អ្នកលាក់អារម្មណ៍ចំពោះគ្នាទៅវិញទៅមកនោះជាបញ្ហាមួយដែលធ្វើឲ្យទំនាក់ទំនងរបស់អ្នកជាប់គាំងមួយកន្លែង។
៣. មិនចែករំលែករឿងផ្ទាល់ខ្លួន
ការចែករំលែករឿងដែលអ្នកបានជួបប្រទះជាមួយដៃគូ អាចជាចំណងមួយដែលជួយអ្នកឲ្យកាន់តែមានភាពស្និទ្ធស្នាលក្នុងទំនាក់ទំនងស្នេហា។ ផ្ទុយមកវិញ បើស្នេហាអ្នកមិនព្រមចែករំលែករឿងក្នុងចិត្តប្រាប់គ្នាទៅវិញទៅមកទេ ហើយព្យាយាមលាក់ទុកម្នាក់ឯង នោះយូរៗទៅអ្នកនឹងមិនចង់បន្តស្នេហានេះទៀតឡើយ។
៤. អ្នកមានអារម្មណ៍ថាទៅមុខលែងរួច
ក្តីស្រឡាញ់នៅតែមានសម្រាប់គ្នា ប៉ុន្តែអារម្មណ៍របស់អ្នកបានប្រាប់ថា ស្នេហារបស់អ្នកលែងដំណើរការទៅមុខទៀតហើយ នេះបណ្តាលមកពី អ្នកមិនសូវបាននិយាយគ្នា មិនសូវមានពេលសម្រាប់គ្នា មិនសូវផ្តល់ភាពភ្ញាក់ផ្អើលដល់គ្នា ជាហេតុធ្វើឲ្យអ្នកគិតថា បែកគ្នាគឺជាជម្រើសល្អបំផុត។
៥. បញ្ហាគ្រួសារ
គ្រួសារ គឺសំខាន់ ប៉ុន្តែបើគ្រួសារដៃគូរបស់អ្នកមិនចូលចិត្តអ្នកនោះគឺជាបញ្ហាមួយក្នុងទំនាក់ទំនងស្នេហាដែលធ្វើឲ្យអ្នកមិនអាចបន្តជាមួយគ្នាបាន។ ដូចនេះ ចង់ឲ្យទំនាក់ទំនងរបស់អ្នកស្ថិតស្ថេរត្រូវយកឈ្នះចិត្ត រសប់ដៃគូ និង គ្រួសាររបស់គេដូចគ្នា។
នេះជាហេតុផលដែលសេ្នហារបស់អ្នកនៅតែបែកគ្នា​បាន ទោះជា​ពួកគេ​នៅតែស្រឡាញ់គ្នាក៏ដោយ។ លើសពីនេះ ដៃគូជាច្រើនបានបញ្ចប់ទំនាក់ទំនងរបស់ពួកគេ ​ទោះបីជាមានរយៈពេលយូរក៏ពិតមែន ព្រោះ បើស្នេហាមួយមានតែអារម្មណ៍ស្រឡាញ់គ្នាក៏មិនដំណើរការដែរ។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង