មនុស្សម្នាក់នៅពេលថើបយើងដោយអារម្មណ៍ផ្សេងៗពីគ្នា ដូចនេះហើយ អត្ថន័យនៃ ការថើប ៤ ប្រភេទខុសគ្នាដែលអ្នកអាចស្វែងយល់ពីការថើប ៖
១. ការថើបថ្ងាស
ការថើបថ្ងាសខុសពីការថើបនៅកន្លែងផ្សេងទៀត ដែលវាជាសញ្ញាបញ្ជាក់ថាមនុស្សនោះ ពិតជាបារម្ភ និង ចង់ការពារអ្នក ព្រមទាំងចង់មើលថែអ្នកឲ្យបានល្អបំផុត។ មួយវិញទៀត ការថើបបែបនេះ កឺទន់ភ្លន់ណាស់ អាចជាក្តីស្រឡាញ់ឪពុកម្តាយផ្តល់ឲ្យអ្នក ឬ ទំនាក់ទំនងស្នេហាដែលមនុស្សម្នាក់នោះផ្តល់ឲ្យសម្រាប់នរណាម្នាក់ដែលពិសេស។
២. ការថើបដៃ
ការថើបបែនេះ ជាការថើបដ៏ថ្លៃថ្នូរ និង សមរម្យមួយ ដូចដែលវាត្រូវបានគេនិយាយជាទូទៅថា ជាការផ្តល់តម្លៃឲ្យមនុស្សដែលអ្នកស្រឡាញ់ អាណិត និងយកចិត្តទុកដាក់។ ដូចនេះហើយ បើមាននរណាម្នាក់ថើបដៃរបស់អ្នកថ្នមៗ នោះគេគ្រាន់តែចង់បង្ហាញក្តីស្រឡាញ់ ការគោរពដល់អ្នកតែប៉ុណ្ណោះ។
៣. ការថើបថ្ពាល់
ការថើបថ្ពាល់ អាចជាសញ្ញាមួយបង្ហាញថា ដៃគូររបស់អ្នក មានអារម្មណ៍ថាស្រឡាញ់ អ្ននក ឬ មកពីអ្នកគួរឲ្យខ្នាញ់ ប៉ុន្តែគេគ្រាន់តែចង់ផ្តល់អារម្មណ៍មួយដែលកក់ក្តៅសម្រាប់អ្នក។ ដូចនេះហើយ ស្នាមថើបគឺតែងតែមានអារម្មណ៍ស្រឡាញ់នៅក្នុងនោះ។
៤. ការថើបបែបច្រមុះនិងច្រមុះ
ការថើបបែបនេះ គឺជាពេលដែលមនុស្សពីរនាក់យល់ចិត្តគ្នាកាន់តែច្រើន មនាភាពស្និទ្ធស្នាលជាមួយគ្នា ប៉ុន្តែគ្មានបបូរមាត់ប៉ះគ្នាទេ។ វានេះអាចបញ្ជាក់ថា គេមានការស្រឡាញ់ចំពោះអ្នកជាខ្លាំង ហើយជាធម្មតាជាសញ្ញាមួយនោះ នឹងប្រាប់ពីភាពស្និទ្ធស្នាល ហើយមានន័យថាបុគ្គលនោះមាន អារម្មណ៍សុត្ថិភាព និង កក់ក្តៅពេលមានវត្តមានរបស់អ្នក។ ឬមួយទៀត ដូចគ្នាជាមួយឪពុកម្តាយ និងកូន។
នេះហើយជាអត្ថន័យនៃការថើបនីមួយៗ ព្រោះការថើបមានលក្ខណៈខុសគ្នា ប៉ុន្តែការថែបណាក៏សុទ្ធតែមានអារម្មណ៍ស្រឡាញ់នៅក្នុងនោះដែរ។ ដូចនេះហើយវាក័ជាអត្ថប្រយោជ៍អាចឲ្យអ្នកដឹងពីបំណងរបស់នរណាម្នាក់នៅពេលដែលគេថើបអ្នក។