៤ យ៉ាងសំខាន់ៗ ដែលភរិយាត្រូវការពីស្វាមីរបស់ខ្លួន

Vachana-Website-Love4-Family
ភាពជាប្តីប្រពន្ធគឺជាការសម្រេចចិត្តរបស់មនុស្សពីរនាក់ក្នុងការចាប់ដៃគ្នាដើមរួមផ្លូវតែមួយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មនុស្សស្រីតែត្រូវការឲ្យស្វាមីធ្វើរៀងខ្លះដើម្បីនាង។ ខាងក្រោមនេះ ជារឿង៤ យ៉ាងសំខាន់ៗ ដែលភរិយាត្រូវការពីស្វាមីរបស់ខ្លួន ៖
១. ការគោរព
គ្មានមនុស្សស្រីណា មិនចង់បានការគោរពពីស្វាមីរបស់ខ្លួននោះទេ ទោះបីជារៀបការហើយ មនុស្សប្រុសធ្វើជាមេគ្រួសារក៏ដោយ។ លើសពីនេះ នៅពេលដែលអ្នកផ្តល់តម្លៃ និង ផ្តល់ការគោរពដល់ប្រពន្ធនៅពេលដែលអ្នក និយាយអ្វី និង ធ្វើអ្វីមួយ ក៏អាចជាចំណងចងឲ្យទំនាក់ទំនងគ្រួសាររបស់អ្នកកាន់តែល្អប្រសើរបានផងដែរ។
២. ការយកចិត្តទុកដាក់
ការយកចិត្តទុកដាក់របស់ប្តីចំពោះប្រពន្ធ គឺជាអារម្មណ៍កើតចេញពីក្តីស្រឡាញ់ដែលប្រពន្ធរបស់អ្នកត្រូវការបំផុត ព្រោះ ទង្វើនេះ បង្ហាញពីភាពសិទ្ធស្នាលក្នុងចំណងអាពាហ៍ពិពាហ៍របស់អ្នក ទោះបីជាអ្នកបានរៀបការយូរប៉ុណ្ណាក៏ដោយ។ ម្យ៉ាងទៀត បើសិន អ្នកគ្មានការបារម្ភ យកចិត្តទុកដាក់ និង ផ្តល់អារម្មណ៍កក់ក្តៅសម្រាប់ប្រពន្ធរបស់អ្នកទេ ជីវិតគ្រួសារអ្នកនឹងលែងមានភាពផ្អែមល្ហែម និង សោះកក្រោះដាក់គ្នា។ 
៣. បើកចិត្តចំពោះនាង
មានន័យថា នាងចង់ឲ្យអ្នកទុកនាងជាមនុស្សម្នាក់ដែលអ្នកអាចចែករំលែកបញ្ហាក្នុងចិត្តបាន ជាមនុស្សស្រីដែលឈរពីក្រោយចាំគាំទ្រអ្នក និងឲ្យអ្នកបើកចិត្តប្រាប់នាង ទោះជាបញ្ហាតូចតាចបំផុតនៅកន្លែងធ្វើការទៅធំ កង្វល់ផ្លូវចិត្តកាន់តែច្រើន ការចាប់ផ្ដើមចែករំលែករឿងទាំងនេះជាមួយប្រពន្ធរបស់អ្នក មិនត្រឹមតែពង្រឹងចំណងអាពាហ៍ពិពាហ៍របស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវានឹងល្អសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នកផងដែរ។
៤.  ចង់បានចំណាប់អារម្មណ៍ពីអ្នក
គ្មានប្រពន្ធណាមិនចង់បានចំណាប់អារម្មណ៍ពីប្តីរបស់ខ្លួននោះទេ ដូចនេះអ្នកត្រូវផ្តោតអារម្មណ័ចំពោះសកម្មភាពប្រចាំថ្ងៃរបស់នាង មិនថារឿងតូច ក៏រឿងធំដុំនោះឡើយ។ ម្យ៉ាងទៀត បើអ្នកទំនេរពីការងាយគួរតែជូននាង ដើរទិញឥវ៉ាន់ ក៏លំហែអារម្មណ៍ម្តងម្កាលទៅ ទើបធ្វើឲ្យនាងមានអារម្មណ៍ថាអ្នក តែងតែគិតពីនាងគ្រប់ពេល។
ចំណុចទាំងនេះ អាចឲ្យអ្នកនឹងស្វែងយល់ពីរបៀបមួយចំនួន ដើម្បីជួយបំពេញតម្រូវការ និង ការចង់បានរបស់មនុស្សស្រី។  ម្យ៉ាងទៀត នេះជាអ្វីដែលអ្នកចាំបាច់ផ្តល់ឲ្យនាងទោះជានាងមិនបានសុំ ដើម្បីជួយឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកកាន់តែផ្អែមល្ហែម។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង