
ថាទង្វើល្អរបស់មនុស្សម្នាក់តែងតែឲ្យអ្នកដទៃឆាប់បាក់ចិត្តស្រឡាញ់គេណាស់ ជាពិសេសចំពោះមនុស្សស្រី នៅពេលដែលមានបុរសម្នាក់តែងតែបារម្ភ យកចិត្តទុកដាក់ និង ធ្វើរឿងល្អៗចំពោះអ្នក។ ប៉ុន្តែពេលខ្លះអ្នកគ្រាន់តែមានអារម្មណ៍បែបនេះលើនរណាម្នាក់ដែលធ្វើបែបនេះដាក់អ្នកប៉ុណ្ណោះ ដោយសារវាជាអ្វីដែលអ្នកតែងតែទទួលបានពីភាពរំជើបរំជួល និងភាពទាក់ទាញ ដែលគេបានផ្តល់ឱ្យ ហើយធ្វើឲ្យអ្នកចាប់ផ្តើមជឿថា ខ្លួនឯងបានលង់ស្រឡាញ់គេដោយមិនដឹងខ្លួន។ ដើម្បីបញ្ជាក់អារម្មណ៍របស់អ្នកឲ្យកាន់តែច្បាស់៣ចំណុចដែលបង្ហាញថាអ្នកគ្រាន់តែមានអារម្មណ៍ល្អជាមួយទង្វើរបស់គេតែប៉ុណ្ណោះ។
១. អ្នកនឹកគាត់នៅពេលដែលអ្នកមានអារម្មណ៍ថាឯកា
ជាក់ស្តែងណាស់អ្នកមិនបានគិតដល់គាត់គ្រប់ពេលនោះទេ ប៉ុន្តែនៅពេលដែលអ្នកនៅតែម្នាក់ឯង និង ឯកា អ្នកបាននឹកឃើញដល់គាត់និងចង់ឲ្យគាត់នៅក្បែរអ្នក នេះបញ្ជាក់ថាមិនមែនជាអ្នកនឹកគាត់ទេ ប៉ុន្តែអ្នកគ្រាន់តែចង់បានអារម្មណ៍ដែលសប្បាយរីករាយ និង នឹកទៅដល់ពេលដែលត្រូវបានគេយកចិត្តទុកដាក់ជាមួយ។ លើសពីនេះប្រសិនបើអ្នកមិនមានអារម្មណ៍ថានឹកគាត់នៅពេលអ្នកមិនឯកា ឬអ្នកមិនអញ្ជើញគាត់ទៅជប់លៀងជាមួយមិត្តភ័ក្តិរបស់អ្នក និងអ្នកមិនចង់នៅក្បែរគាត់គ្រប់ពេលនោះទេ មានន័យថាអ្នកគ្រាន់តែចូលចិត្តទង្វើដែលគាត់បានផ្តល់នៅក្នុងជីវិតរបស់អ្នកតែប៉ុណ្ណោះ។

២. អ្នកតែងតែប្រៀបធៀបគូស្នេហ៍អ្នកទៅនិងគូស្នេហ៍ដទៃ
នៅពេលអ្នកនៅជាមួយមនុស្សម្នាក់ដែលអ្នកមិនមានអារម្មណ៍ពិតចំពោះគេ អ្នកមិនមែនជាមនុស្សស្រីម្នាក់ដែលមានសុភមង្គលឬជាគូស្នេហ៍ពិតប្រាកដឡើយ។ ម្យ៉ាងទៀតអ្នកនឹងមិនពេញចិត្តនឹងបង្កើតស្នេហាជាមួយគេឬនៅពេលដែលអ្នកមានទំនាក់ទំនងជាមួយគេអ្នកតែងតែប្រៀបធៀបមិត្តប្រុសរបស់អ្នកជាមួយនិងដៃគូរបស់អ្នកដទៃ ដែលជាបញ្ហាគឺអ្នកយល់ច្រឡំថាខ្លួនឯងបានស្រឡាញ់មនុស្សម្នាក់នោះ ដោយសារតែទង្វើល្អៗដែលគាត់បានធ្វើចំពោះអ្នកនៅពេលដែលអ្នកមានទំនាក់ទំនងជាមួយគាត់។

៣. អ្នកចាប់ផ្តើមដឹងថាខ្លួនឯងត្រូវការអ្វី
នៅពេលអ្នកព្យាយាមចំណាយពេលនិងអារម្មណ៍របស់អ្នកជាមួយនឹងទង្វើល្អរបស់គេនោះធ្វើឲ្យអ្នកមិន ស្គាល់ពីខ្លួនឯងនិងមិនដឹងខ្លួនឯងចង់បានអ្វីពិតប្រាកដ។ ពេលនោះអ្នកនិងចោទថា តើខ្ញុំស្រឡាញ់ឬគ្រាន់តែលង់និងទង្វើល្អដែលគេបានធ្វើ? ជាមនុស្សស្រីត្រូវបែកចែកឲ្យដាច់រវាងក្តីស្រឡាញ់និងការចូលចិត្តព្រោះនៅពែលដែលអ្នកស្រលាញ់មនុស្សម្នាក់ពិតប្រាកដអ្នកមិនមែនស្រឡាញ់តែទង្វើល្អដែលគេបានធ្វើចំពោះអ្នកនោះទេ ប៉ុន្តែអ្នកនិងស្រឡាញ់អ្វីគ្រប់យ៉ាងដែលជារបស់គេ។

អារម្មណ៍ស្រឡាញ់និងអារម្មណ៍ល្អមួយពេលគឺមានភាពខុសគ្នាព្រោះពេលខ្លះវាអាចធ្វើឲ្យអ្នកយល់ច្រឡំថាអ្នកបានស្រឡាញ់គេទាំងការពិតវាគ្រាន់ជាអារម្មណ៍ដែលអ្នកមានគ្រប់ពេលដែលទទួលបានទង្វើល្អៗ និងអារម្មណ៍ដែលរំភើបមួយពេលប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយមុនពេលដែលអ្នកសម្រេចចិត្តក្នុងទំនាក់ទំនងស្នេហាអ្នកគួរតែសួរសិត្តនិងអារម្មណ៍របស់ខ្លួនឯងជាមុនសិន។
បញ្ចេញមតិយោបល់