ធ្លាប់ចាប់អារម្មណ៍អត់នៅពេលដែលមាននរណាម្នាក់ឱបអ្នក អារម្មណ៍របស់អ្នកហាក់ដូចជាប្លែកៗខុសពីធម្មតា នេះជាសញ្ញាដែលបង្ហាញពីអារម្មណ៍នៃការឱបរបស់មនុស្សម្នាក់នោះមកកាន់អ្នក ជាពិសេស ពួកគេចង់ឲ្យអ្នកដឹងពីអ្វីមួយដែលពួកគេមិនចង់និយាយប្រាប់អ្នកដោយផ្ទាល់មាត់។ ខាងក្រោមនេះគឺ ជាការឱប4 ប្រភេទផ្សេងគ្នា ហើយការឱបនីមួយៗមានន័យអំពីអារម្មណ៍របស់គាត់ចំពោះអ្នក។
១. ការឱបមិត្តភាព
ការឱបទាំងនេះអាចនឹងមានរយៈពេលយូរជាងការឱបជំរាបសួររវាងមិត្តភ័ក្តិ និង មិត្តភក្តិ ប៉ុន្តែប្រភេទមិត្តភក្តិ ដៃរបស់អ្នកចុះក្រោមស្មារបស់គេ ខណៈពេលដែលគេបានឱបអ្នកដៃរបស់គេនឹងទះស្មាអ្នកតិចៗ ហើយនិយាយអ្វីមួយដែលបញ្ជាក់ពីសញ្ញានៃមិត្តភាពរបស់គាត់មកកាន់អ្នក។ ត្រូវកត់សម្គាល់ថាការឱបបែបនេះ កម្រមានន័យអ្វីលើសពីមិត្តភាពណាស់ ប្រសិនបើអ្នកណាម្នាក់កំពុងលួងចិត្តអ្នក វាអាចមានន័យជ្រៅជាងនេះដោយអ្នកមិនបានដឹង។

២. ការឱបដោយក្តីស្រឡាញ់
នៅពេលដែលមានមនុស្សម្នាក់លួចស្រឡាញ់អ្នកក្នុងចិត្ត ហើយគេតែងតែនៅក្បែរអ្នកគ្រប់ពេលដែលអ្នកពិបាកចិត្តនោះ អ្នកអាចដឹងពីអារម្មណ៍របស់គេនៅពេលដែលគេព្យាយាមឱបអ្នកហើយលួងលោមអ្នក ព្រោះនៅពេលដែលគេឱបអ្នកចង្វាក់បេះដូងរបស់គេនឹងខិតជិតអ្នក ដោយគេបានយកទ្រូងរបស់គេមកធ្វើជាខ្នើយឲ្យអ្នកផ្អែក ដូចនេះការឱបបែបនេះត្រូវបានចាត់ទុកថាជាការឱបបេះដូងមួយនឹងបេះដូង។ លើសពីនេះប្រសិនបើមនុស្សម្នាក់នោះព្យាយាមឱបអ្នកដែលមានរយៈពេលយ៉ាងតិច 20 វិនាទីនោះបង្ហាញពីសេចក្តីស្រឡាញ់របស់គេទៅកាន់អ្នកហើយ។

៣. ការឱបការពារអ្នក
មិនថាមានរឿងអ្វីហើយស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ពួកគេតែងតែបង្ហាញពីចិត្តការពារអ្នកដោយការឱប ដូចជាការឱបពីក្រោយដើម្បីការពារអ្នកពីអ្វីដែលអ្នកមើលមិនឃើញ និង ការឱបអ្នកពីមុខដោយធ្វើជាអ្នករងឲ្យអ្នកនៅពេលមានរឿងអ្វីកើតឡើងភ្លាមៗដោយមិនបានគ្រោងទុក។ នេះបង្ហាញពីអ្វីដែលគេចង់ការពារអ្នកដោយមិនចាំបាច់និយាយចំៗឡើយ។

៤. ការឱបបែបនឹករលឹក
ការឱបបែបនេះមានលក្ខណៈរាងតឹងបន្តិចហើយ ព្រោះនៅពេលដែលមាននរណាម្នាក់នឹកអ្នក ពួកគេឱបអ្នកតឹងណែន មិនចង់ដកដៃឡើយ ដោយសារតែនឹកអ្នកខ្លាំងពេក រហូតមិនចង់ឲ្យអ្នកចេញឆ្ងាយពីរង្វង់ដៃរបស់គេនោះទេ។ ទាំងនេះហើយជាការឱបដែលមានលក្ខណៈបង្ហាញពីអារម្មណ៍ថាគេនឹកអ្នកកម្រិតណា។

ការឱបគឺបង្ហាញពីអារម្មណ៍របស់នរណាម្នាក់មកកាន់យើង ព្រោះការឱបខ្លះធ្វើឲ្យយើងមានអារម្មណ៍ថាកក់ក្តៅនិង មានសុវត្ថិភាពនៅពេលដែលទទួលបានការឱបពីមនុស្សម្នាក់នោះ ហើយវាក៏ចាំបាច់សម្រាប់ឲ្យអ្នកយកអារម្មណ៍មកស្វែងយល់ ពីអត្ថន័យចមពោះការឱបទាំងនេះ។
បញ្ចេញមតិយោបល់