ការនៅម្នាក់ឯងមិនមែនជារឿងគួរឲ្យខ្លាច ប៉ុន្តែពេលអ្នកមិនទាន់មានស្នេហា អាចជាពេលវេលាមួយដ៏សក្តិសមបំផុតសម្រាប់ស្វែងយល់ពីខ្លួនឯង និងជាឱកាសល្អ ដើម្បីចំណាយពេលរីករាយជាមួយជីវិតរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ នេះជារឿង ៥ យ៉ាងដែលអ្នកគួរធ្វើនៅពេលអ្នកមិនទាន់មានស្នេហា ៖
១. ធ្វើដំណើរតែម្នាក់ឯង
ការធ្វើដំណើរតែម្នាក់ឯងគឺជាបទពិសោធន៍មិនគួរឱ្យជឿ។ មិនតែប៉ុណ្ណោះ វាធ្វើឱ្យការយល់ដឹងរបស់អ្នកកាន់តែស៊ីជម្រៅអំពីខ្លួនអ្នក ទំនាក់ទំនងរបស់អ្នកជាមួយពិភពលោក ហើយវាគឺជាវិធីដ៏មានឥទ្ធិពលបំផុតមួយក្នុងការស្វែងរកក្តីសុខក្នុងជីវិតអ្នក។ លើសពីនេះ ការធ្វើដំណើរតែម្នាក់ឯងជាញឹកញាប់នឹងនាំអ្នកឱ្យជួបមនុស្សថ្មី រៀនវប្បធម៌ថ្មី ពង្រីកការយល់ដឹងរបស់អ្នក រុញឲ្យអ្នកចេះអត់ធ្មត់ និងជួយអ្នកឱ្យអភិវឌ្ឍកាន់តែច្បាស់អំពីអ្វីដែលសំខាន់សម្រាប់អ្នក។

២. រីករាយជាមួយការរស់នៅផ្ទាល់ខ្លួនរបស់អ្នក
ការរស់នៅម្នាក់ឯងអាចបង្រៀនអ្នកឲ្យដឹងពីខ្លួនឯងកាន់តែច្រើន រឹងមាំគ្រប់គ្រាន់ ហើយក៏ជាឱកាសមួយដើម្បី ក្លាយជាមិត្តល្អបំផុតរបស់ខ្លួនឯងដែរ។ ដូចនេះ អ្នកអាចរីករាយជាមួយការរស់នៅតាមរបៀបដែលសាកសមនឹងអ្នក និង បង្កើតទម្លាប់រស់នៅប្រកបដោយសុខភាពល្អ ព្រមទាំងមានភាពឯករាជ្យ អាចទទួលខុសត្រូវលើខ្លួនឯងបាន។

៣. រៀបចំផែនការផ្សងព្រេងជាមួយមិត្តភក្តិរបស់អ្នក
នៅពេលអ្នកមិនទាន់មានស្នេហា ជាឱកាសល្អបំផុតក្នុងការចំណាយពេលជាមួយមិត្តភក្តិរបស់អ្នកឲ្យបានគ្រប់គ្រាន់ដោយមិនចាំខ្វល់ពីអ្នកណាម្នាក់ឡើយ។ ម្យ៉ាងទៀត នេះជាសេរីភាពដែលមនុស្សស្រីខ្លះចង់បានបន្ទាប់ពីពួកគេមានស្នេហា ដូចនេះ ការធ្វើដំណើរផ្សងព្រេងជាមួយមិត្តជាទីស្រឡាញ់បំផុតរបស់អ្នក អាចជាការចងចាំល្អបំផុតដែលមិនគួរឱ្យជឿនៅក្នុងជីវិតអ្នក។

៤. ធ្វើអ្វីសម្រាប់ខ្លួនឯង មិនមែនសម្រាប់ដៃគូរបស់អ្នក
រឿងមួយដែលអ្នកត្រូវដឹងគឺ ជីវិតអ្នកនឹងជាប់គាំងប្រសិនបើ អ្នកធ្វើអ្វីសម្រាប់តែបំពេញចិត្តរបស់នរ ណាម្នាក់ដែលមិនទាន់បង្ហាញខ្លួនចំពោះអ្នក នេះជារឿងអស់សំណើចណាស់ ដែលអ្នករក្សាទុកសម្លៀកបំពាក់ដ៏ល្អបំផុតរបស់អ្នកសម្រាប់តែឱកាសពិសេស ឬ សម្រាប់នរណាម្នាក់នោះ ឈប់ធ្វើបែបនឹងទៀតទៅ ត្រូវធ្វើសម្រាប់ខ្លួនឯងជាមុនសិន។

៥. ផ្តល់អាទិភាពការងារដែលអ្នកចាប់អារម្មណ៍បំផុត
ពេលអ្នក មិនទាន់មានស្នេហា អ្នកអាចផ្តោតអារម្មណ៍លើការងាររបស់អ្នកដោយសប្បាយចិត្ត ដោយមិនចាំបាច់បែងចែកអារម្មណ៍សម្រាប់រឿងស្នេហាឡើយ ព្រោះ អ្នកក្លាហាន និង មានឱកាសគ្រប់គ្រាន់ក្នុងការធ្វើការងារល្អមួយ និង ចំណាយពេលជាមួយមនុស្សល្អនៅកន្លែងការងារផងដែរ។

សម្រាប់មនុស្សស្រី កុំខ្លាចនឹងភាពឯកា ចូររីករាយនូវអ្វីដែលអ្នកទទួលបាន ហើយចាប់ផ្តើមធ្វើរឿងទាមង ៥ យ៉ាងនេះនៅពេលលដែលអ្នកមិនទាន់មានស្នេហា ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ និង ជួបមនុស្សល្អៗឲ្យកាន់តែច្រើននៅក្នុងជីវិត។
បញ្ចេញមតិយោបល់