
ការលួចស្រឡាញ់នរណាម្នាក់គឺមិនងាយស្រួលទេ ព្រោះពេលខ្លះគេអាចនឹងបដិសេធនូវក្តីស្រឡាញ់អ្នក ដោយសារតែអ្នកមានរឿងចង់និយាយទៅកាន់ Crush របស់អ្នក ប៉ុន្តែពាក្យខ្លះអ្នកហាក់ដូចជានិយាយមិនចេញ។ រឿងដំបូងដែលអ្នកត្រូវដឹងគឺ ជាការតាមគាំទ្រ ការនិយាយឲ្យគេចាប់អារម្មណ៍ដោយមិនមែនជារឿងដែលពិបាកនោះទេ។ មុននឹងយើងឈានដល់ចំណុចកំពូលដើម្បីនិយាយទៅកាន់ Crush របស់អ្នក នេះជាគន្លឹះដ៏អស្ចារ្យបំផុតមួយក្នុងការធ្វើឱ្យនរណាម្នាក់ចូលចិត្តអ្នក គឺតាមរយៈកាយវិកា និងការទំនាក់ទំនងរបស់អ្នកចំពោះគេ។
១. ត្រូវមានទំនុកចិត្ត
បង្ហាញទំនុកចិត្តរបស់អ្នកជានិច្ច មានន័យថានេះជារឿងសំខាន់បំផុតដែលអ្នកត្រូវចងចាំរាល់ពេលដែលអ្នកនិយាយទៅកាន់ Crush របស់អ្នក។ អ្នកត្រូវតែជឿជាក់និងគួរជឿតាមអ្វីដែលអ្នកនិយាយ ព្រោះបើអ្នកមិនមានទំនុកចិត្តទេ នោះមានឱកាសតិចណាស់ដែលធ្វើឲ្យគេចាប់អារម្មណ៍ជាមួយអ្នក។ លើសពីនេះការបង្ហាញពីទំនុកចិត្តធ្វើឲ្យគេគិតថាអ្នកជាមនុស្សស្រីដែលក្លាហាននិងរឹងមាំ។

២. Be Yourself (ធ្វើជាខ្លួនឯង)
ពិតប្រាកដណាស់នៅពេលដែលអ្នកលួចស្រឡាញ់នរណាម្នាក់ អ្នកមិនចាំបាច់កែប្រែខ្លួនឯងដើម្បីឲ្យគេចាប់អារម្មណ៍ចំពោះអ្នកនោះទេ។ ចូរធ្វើអ្វីដែលជាខ្លួនឯងមិនមែនកែប្រែខ្លួនឯងជាមនុស្សម្នាក់ផ្សេងនោះទេ ព្រោះអ្នកចង់ឲ្យគេស្រឡាញ់អ្វីដែលអ្នកមាន ហើយមើលឃើញអ្នកជាខ្លួនរបស់អ្នកដោយមិនចាំបាច់ប្រៀបធៀបជាមួយអ្នកណាឡើយ។ សំខាន់ជាងនេះទៀតមនុស្សប្រុសចូលចិត្តមនុស្សស្រីដេលស្មោះត្រង់ហ៊ានបង្ហាញពីគុណសម្បតិ្តរបស់ខ្លួន ដូចនេះនៅពេលដែលអ្នកនិយាយទៅកាន់គេតែងតែជាពាក្យពិតនិងមិនមែនជាការសម្តែង។

៣. ធ្វើអារម្មណ៍ឲ្យធូរស្រាល
នៅពេលដែលអ្នកនៅជិតគេ វាមិនអីទេក្នុងការភ័យខ្លាចក្នុងការនិយាយជាមួយមនុស្សដែលអ្នកចូលចិត្ត អ្នកគួរតែរៀនបន្ធូរអារម្មណ៍នឹងភាពតានតឹងចោលខ្លះទៅ មិនអាចឲ្យគេមើលដឹងថាអ្នកមានការភ័យខ្លាចនៅពេលគេនៅចំពោះមុខអ្នក។ ទោះជាយ៉ាងណាក៏ដោយ វាក៏ឈានដល់ចំណុចមួយអ្នកអាចចាប់ផ្តើមសម្របសម្រួលដំណើរការផែនការរបស់អ្នកបានមួយជំហ៊ានហើយ។
៤. រក្សាភាពស្និតស្នាលឲ្យនៅដដែល
មានន័យថាអ្នកគួរតែរក្សាភាពជិតស្និត គម្លាត និងស្នាមញញឹមសម្រាប់គេជានិច្ចព្រោះនៅពេលដែលអ្នកធ្វើបែបនេះជាញឹកញយធ្វើឲ្យគេចាប់អារម្មណ៍និងអ្នកដោយមិនដឹងខ្លួន។ ការធ្វើបែបនេះជាឱកាសល្អដែលមនុស្សស្រីអាចមើលដឹងពីចិត្តរបស់បុរសដែលអ្នកស្រឡាញ់ និងប្រើពេលវេលា ដើម្បីស្គាល់មនុស្សម្នាក់នេះឲ្យកាន់តែច្បាស់។

ការរក្សានូវអ្វីជាខ្លួនអ្នកគឺសំខាន់បំផុត សម្រាប់គេព្រោះវាបង្ហាញនូវភាពស្មោះត្រង់ដែលអ្នកមាន ព្រោះនៅពេលដែលអ្នកព្យាយាមសម្តែងអ្វីមិនមែនជាខ្លួនឯងនោះធ្វើឲ្យគេ បាត់បង់ចំនាប់អារម្មណ៍ចំពោះអ្នកក្នុងថ្ងៃណាមួយដែលអ្នកបានចេញធាតុពិតរបស់អ្នក។
បញ្ចេញមតិយោបល់