តើអ្នកអាចដឹងបានដោយរបៀបណាថា ទីបំផុតអ្នកអាចកាត់ចិត្តពីអតីតសង្សាររបស់អ្នកបាន ហើយជីវិតវិលមករកភាពប្រក្រតីវិញ បន្ទាប់ពីការបែកគ្នា? ខាងក្រោមនេះជាសញ្ញាទាំង ៣ ដែលបង្ហាញថា អ្នកកំពុងបំភ្លេច និងការ់ចិត្តពី Ex របស់អ្នកបានហើយ ។
១. អារម្មណ៍មានក្តីសង្ឃឹមរបស់អ្នកត្រឡប់មកវិញ
នៅពេលដែលអ្នកទើបតែបែកគ្នា អ្នកប្រាកដជាមានអារម្មណ៍អស់សង្ឃឹម សេដ តែនៅពេលដែលអ្នកបានកត់សម្គាល់ថា អារម្មណ៍ទាំងអស់នោះចាប់ផ្តើមរលាយបាត់ និងចាប់ផ្តើមមានសង្ឃឹម មានទំនុកចិត្តឡើងវិញ នោះគឺជាសញ្ញាមួយដែល បញ្ជាក់ថា អ្នកបានកាត់ចិត្តពីអតីតសង្សាររបស់អ្នកហើយ ។

២. អ្នកលែងតាមដានពួកគេ នៅលើបណ្តាញសង្គមទៀត
ពេលបែកគ្នាជាមួយមនុស្សណាម្នាក់ដំបូង អ្នកប្រាកដជាចំណាយពេលវេលា តាមដានពួកគេតាមបណ្ដាញសង្គមមិនខាន តែនៅពេលដែលអ្នកចាប់ផ្តើមធុញ លែងយកចិត្តទុកដាក់លើពួកគេ នោះគឺជាសញ្ញាដ៏ល្អមួយហើយ។

៣. អ្នកមានភាពច្បាស់លាស់ អំពីអ្វីដែលបានកើតឡើង
ពេលដែលបែកគ្នាដំបូង អ្នកអាចនឹងមានការច្របូកច្របល់ អំពីរឿងដែលបានកើតឡើង ពេលខ្លះគឺច្រើនតែបន្ទោសខ្លួនឯង ជាមួយនឹងភាពច្របូកច្របល់ តែនៅពេលដែលអ្នកបានចំណាយពេលជាច្រើនថ្ងៃ និងជាច្រើនខែ ដើម្បីស្វែងរកអ្វីដែលបានកើតឡើង នោះអ្នកនឹងឈប់បន្ទោសខ្លួនឯង ចំពោះអ្វីគ្រប់យ៉ាង។

សរុបមក មានការជួបតែងតែមានការបែក ដូច្នេះត្រូវចេះស្រឡាញ់ខ្លួនឯងឲ្យបានច្រើន ទើបជាការប្រសើរ។
ប្រភព៖ themindsjournal