Soulmate គឺជាមនុស្សម្នាក់ ដែលអ្នកមានអារម្មណ៍ថាត្រូវគ្នាជាមួយនឹងអ្នក ទាំងផ្លូវកាយ និងផ្លូវចិត្ត គឺតែងតែយល់ពីអ្នក ក៏ដូចជាមនុស្សម្នាក់ដែលអនុញ្ញាតឲ្យអ្នក អាចធ្វើជាខ្លួនឯងបានទាំងស្រុងពេលនៅជុំវិញខ្លួនរបស់គេ។ ហើយខាងក្រោមនេះគឺជាសញ្ញា ដែលបញ្ជាក់ថា បុរសម្នាក់នេះមិនមែនជា Soulmate របស់អ្នកនោះទេ។
១. អ្នកមានអារម្មណ៍ថា អ្នកមិនមែនជាខ្លួនឯងពិតប្រាកដពេលនៅជាមួយគាត់
អ្នកនឹងដឹងថា គាត់មិនមែនជាមនុស្សសម្រាប់អ្នកទេ ប្រសិនបើអ្នកមិនអាចធ្វើជាខ្លួនឯង ពេលដែលអ្នកនៅក្បែរគាត់ ដូចជាអ្នកលាក់បាំងអារម្មណ៍របស់ខ្លួនឯង និងឥរិយាបទផ្សេងៗ ព្រោះបើគាត់ជា Soulmate ពិតប្រាកដរបស់អ្នក គាត់នឹងមើលឃើញអ្នកជាខ្លួនអ្នកគ្រប់យ៉ាង មិនថាភាពល្អ ឬភាពមិនល្អឥតខ្ចោះរបស់អ្នក។

២. គាត់មានអាថ៌កំបាំងកាលពីអតីតកាល ដែលមិនប្រាប់អ្នក
ពិតណាស់ ធាតុផ្សំជាមូលដ្ឋានដ៏ធំបំផុតមួយ នៃទំនាក់ទំនងគឺការជឿទុកចិត្ត ប៉ុន្តែប្រសិនបើបុរសដែលអ្នកមានទំនាក់ទំនងជាមួយ មិនអាចទុកចិត្តអ្នកចំពោះអាថ៌កំបាំងរបស់គាត់ នោះគាត់មិនមែនជា Soulmate របស់អ្នកទេ ព្រោះ Soulmate ពិតនឹងបើកចិត្តប្រាប់អ្នកគ្រប់យ៉ាង ឲ្យអ្នកទទួលយកគាត់ជានរណា ដូចដែលគាត់ទទួលយកអ្នកដែរ។
៣. អ្នកផ្តល់អាទិភាពដល់គាត់ជាចម្បង ប៉ុន្តែគាត់ទុកអ្នកជាជម្រើសចុងក្រោយ
ប្រសិនបើអ្នករកឃើញថា អ្នកតែងតែផ្តល់អាទិភាពដល់គាត់ តែងតែយកចិត្តទុកដាក់ចំពោះគាត់ ហើយតែងតែដាក់គាត់ជាជម្រើសដំបូង តែគាត់បែជាមិនផ្តល់អទិភាពដំបូង ឲ្យអ្នកត្រឡប់មកវិញ នោះប្រហែលជាគាត់មិនមែនជា Soulmate របស់អ្នកទេ។

៤. អ្នកតែងតែមានអារម្មណ៍ថា អ្នកកំពុងបង្ខំចិត្តក្នុងទំនាក់ទំនងនេះ
គាត់មិនមែនជា Soulmate របស់អ្នកទេ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកត្រូវបង្ខំចិត្តក្នុងស្នេហាមួយនេះ ព្រោះស្នេហានឹងកើតឡើងដោយធម្មជាតិ ពីព្រោះអ្នកទាំងពីរពិតជាមានចិត្តលើគ្នាទៅវិញទៅមក និងធ្វើឱ្យអ្វីៗដំណើរការឲ្យធម្មជាតិ។
៥. អ្នកតែងតែទប់អារម្មណ៍របស់អ្នក ដើម្បីកុំឲ្យឈ្លោះគ្នា
សញ្ញាច្បាស់លាស់ថា គាត់មិនមែនជា Soulmate របស់អ្នកគឺ ប្រសិនបើអ្នករកឃើញថាអ្នកត្រូវតែថយក្រោយ ឬលាក់អារម្មណ៍របស់អ្នក ដើម្បីជៀសវាងពីជម្លោះ។ ពិតណាស់ ព្រោះសូម្បូតែទំនាក់ទំនង ដែលមានសុខភាពល្អបំផុត ក៏នឹងមានការឈ្លោះប្រកែកគ្នាដែរ ប៉ុន្តែវាចាំបាច់ដែលភាគីទាំងពីរសម្របសម្រួលគ្នា ដើម្បីបន្តទៅមុខជាមួយគ្នា។

ដូច្នេះប្រសិនបើអ្នក សង្ខេតឃើញថា ដៃគូរបស់អ្នកមានសញ្ញាទាំងនេះ នៅពេលនៅជាមួយអ្នក នោះមានន័យថា គាត់មិនមែនជា Soulmate របស់អ្នកទេ។
ប្រភព៖ themindsjournal