ស្រលាញ់គ្នាយូរៗទៅ ស្រាប់តែសោះកក្រោះសាបឈឹង អាចសាកវិធីទាំងនេះបាន

Love-&-Family-Ad

ជាធម្មតាទេ នៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីនាក់ ប្រសិនបើខ្វះភាពកក់ក្តៅ មនោសញ្ចេតនារវាងគ្នានិងគ្នាហើយ គឺវាងាយនឹងធ្វើឲ្យទំនាក់ទំនងនោះបែងបាក់ណាស់ អញ្ចឹងហើយប្រសិនបើអ្នកកំពុងមានស្នេហា សូមធ្វើឲ្យស្នេហានោះមានឱជីរស និងភាពផ្អែមល្ហែម កុំធ្វើឲ្យវាមានភាពសោះកក្រោះឲ្យសោះ។

ហេតុដូចនេះហើយ ដើម្បីធ្វើឲ្យស្នេហាអ្នកកាន់តែល្អ និងបន្ថែមមនោសញ្ចេតនារវាងគ្នានោះ អ្នកគួរតែសាកល្បងវិធីមួយចំនួនខាងក្រោម ដែលវានឹងធ្វើឲ្យស្នេហារបសអ្នកកាន់តែមានភាពស្និទ្ធស្នាល និងមិនងាយបែកបាក់គ្នា ដោយងាយផងដែរ។

១. សាកល្បងធ្វើរឿងថ្មីៗជាមួយគ្នា

ការសាកល្បងធ្វើរឿងថ្មីៗជាមួយគ្នា គឺអាចធ្វើឲ្យអ្នកមានអនុស្សាវរីយ៍ជាមួយគ្នាកាន់តែច្រើន ពេលនោះនឹងធ្វើឲ្យគូរស្នេហ៍មានរឿងកាន់តែច្រើនដែលមិនអាចបំភ្លេចបាន ជាពិសេសធ្វើឲ្យអ្នកនិងដៃគូរ កាន់តែមានភាពជិតស្និទ្ធនឹងគ្នា និងបានស្គាល់ពីគ្នាកាន់តែច្បាស់ផងដែរ។

២. ចំណាយពេលវេលាជាមួយគ្នាឲ្យច្រើន

ដើម្បីបង្កើនមនោសញ្ចេតនានៃក្តីស្រលាញ់រវាងមនុស្សពីរនាក់ គឺអ្នកគួរតែព្យាយាមចំណាយពេលវេលាជាមួយគ្នាឲ្យបានកាន់តែច្រើនឡើង តាមដែលអាចធ្វើទៅបាន បើទោះបីជាអ្នករវល់យ៉ាងណាក៏ដោយ ព្រោះការធ្វើបែបនេះទោះមិនច្រើនក៏ដោយ ក៏វាអាចធ្វើឲ្យភាគីម្ខាងៗមានអារម្មណ៍ថាមិនឯការ រឺត្រូវទុកចោលដែរ។

៣. ត្រូវជឿជាក់លើគ្នាឲ្យបានខ្ពស់

ពិតដូចអ្នកបានដឹងរួចមកហើយថា នៅពេលដែលមនុស្សពីរនាក់មានភាពជឿជាក់លើគ្នានោះ មិនថាមានអ្វីកើតឡើងទេ ច្បាស់ជាមិនងាយបែកបាក់គ្នាឡើយ មិនតែប៉ុណ្ណោះការជឿជាក់លើគ្នា មានអ្វីសួរនាំគ្នានិយាយត្រង់ៗនោះ អាចនឹងធ្វើឲ្យមនោសញ្ចេតនារវាងគ្នាមានកាន់តែជ្រាលជ្រៅ និងកាន់តែយល់ពីគ្នាបានច្រើនជាងមុន។

៤. តែងតែគាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមក

ការបង្ហាញការគាំទ្រ និងការលើកទឹកចិត្តគ្នា គឺជាអ្វីដែលធ្វើឲ្យគូរស្នេហ៍កាន់តែមាមនោសញ្ចេតនាជាមួយគ្នា ព្រោះមិនថាតែអ្នកណាទេ នៅពេលដែលមានមនុស្សដែលខ្លួនស្រឡាញ់ លើកទឹកចិត្ត ចាំគាំទ្របែបនេះ មិនថាអ្នកណាក៏សប្បាយចិត្ត និងកាន់តែមានកម្លាំងចិត្តក្នុងការធ្វើ អ្វីមួយដែលខ្លួនចង់ធ្វើ។

៥. ត្រូវចេះនិយាយសម្តីផ្អែមល្ហែមដាក់គ្នា

ពិតណាស់ ពេលខ្លះក្នុងទំនាក់ទំនងស្នេហា ភាពសោះកក្រោះអាចកើតមានឡើងបានដោយសារតែ ខ្វះការនិយាយផ្អែមល្អែមដាក់គ្នាក៏មានដែរ មិនថាមនុស្សប្រុសមនុស្សស្រីទេ គ្រប់គ្នាសុទ្ធតែត្រូវការភាពទន់ភ្លន់ពីដៃគូរ គ្មាននរណាម្នាក់ចង់បានលឺពាក្យសម្តីស្រែកៗ គំរោះគំរើយដាក់ខ្លួននោះទេ ដូច្នេះហើយបើអ្នកចង់ឲ្យស្នេហាកាន់តែ ផ្អែមល្ហែម និងស្ថិតស្ថេរបានយូរ គួរតែរៀននិយាយពាក្យផ្អែមល្ហែមដាក់គ្នាឲ្យបានច្រើន។

ដូចដែលបានរៀបរាប់ខាងលើ ប្រសិនបើអ្នកទុកឲ្យជីវិតស្នេហារបស់អ្នកសោះកក្រោះ ដោយគិតថាមិនអីៗ ទំនាក់ទំនងនោះនឹងមិនស្ថិតស្ថេរនោះទេ អញ្ចឹងហើយប្រសិនបើអ្នកចង់រក្សាស្នេហាឲ្យបានយូរអង្វែង អាចចាប់ផ្តើមសាកល្បងវិធីដែលបានរៀបរាប់ខាងលើបាន។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង