ធ្លាប់ឆ្ងល់អត់ ហេតុអ្វីមនុស្សប្រុសជាច្រើនតែងតែលង់ស្នេហ៍មនុស្សស្រីដែលមានអាយុបង?? តាមពិតទៅមនុស្សស្រីអាយុច្រើនប្រហែលជាមានទិចនិចដែលអាចទាក់ទាញចិត្តមនុស្សប្រុសឲ្យឆាប់លង់ស្រឡាញ់ខ្លួនដោយអ្នកមិនបានដឹង។ ខាងក្រោមនេះជាហេតុផលងាយៗដែលមនុសប្រុសអាយុតិចលង់ស្រឡាញ់មនុស្សស្រីអាយុបង៖
១. មានភាពចាស់ទុំ
មនុស្សស្រីដែលមានអាយុច្រើនភាគច្រើនតែងតែមានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការចេះយល់ការ និង ផ្តល់ហេតុផលត្រឹមត្រូវមួយសម្រាប់ដៃគូនៅក្នុងទំនាក់ទំនងស្នេហា។ ជាពិសេស នាងមិនរញ៉េរញ៉ៃច្រើន មិនទាមទារពេលវេលា មិនបិទសិទ្ធិ មិនចង់បានការយកចិត្តទុកដាក់ពីដៃគូ ២៤ ម៉ោងនោះទេ ហើយមិនមែនផ្តោតតែរឿងស្នេហាតែមួយមុខនោះទេ ជាហេតុធ្វើឲ្យមនុស្សប្រុសចង់បាន និង លង់ស្រឡាញ់នាងកាន់តែខ្លាំង។

២. មានទំនុកចិត្តខ្ពស់ និងឯករាជ្យ
បន្ទាប់ពីមានភាពចាស់ទុំហើយ មនុស្សស្រីអាយុបងគឺមានទំនុកចិត្ត នឹងមិនដែលទាញទម្លាក់ខ្លួនឯង ហើយនិយាយអវិជ្ជមានចំពោះខ្លួនគេឡើយ។ ម្យ៉ាងទៀត នាងមានភាពឯករាជ្យខ្ពស់ និងដឹងពីរបៀបថែរក្សាខ្លួនឯង ដោយមិនរំពឹងថាអ្នកដទៃមកសម្រេចបំណងរបស់ពួកគេផងដែរ ជាពិសេស នៅពេលដែលមានកំហុសនាងតែងតែទទួល និង មិនមែនប្រកែកយកតែឈ្នះជាមួយអ្នកនោះទេ ជាហេតុធ្វើឲ្យស្នេហាកាន់តែទៅមុខជារៀងរាល់ថ្ងៃ។

៣. មានគោលដៅច្បាស់លាស់
មនុស្សស្រីចាស់ទុំមិនត្រឹមតែដឹងពីអ្វីដែលពួកគេចង់បាននៅក្នុងជីវិតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានភាពច្បាស់លាស់ចំពោះស្នេហាផងដែរ ដូចនេះជាហេតុផលដែលធ្វើឲ្យមនុស្សប្រុសក្មេងស្រឡាញ់នាងនិងចង់បាននាងធ្វើជាដៃគូ។ បន្ថែមពីនេះ នាងមិនរំពឹងអ្វីខ្លាំងពីដៃគូឬធ្វើអ្វីដើម្បីនាងឡើយ ត្រឹមតែក្តីស្រឡាញ់ដែលច្បាស់លាស់គឺគ្រប់គ្រាន់ហើយ។

៤. ឆ្លងកាត់បទពិសោធន៍ក្នុងជីវិតច្រើន
មនុស្សស្រីអាយុច្រើនជាងមនុស្សប្រុសគឺ ប្រាកដជាឆ្លងកាត់បទពិសោធន៍ជីវិតច្រើនជាងមនុស្សប្រុសហើយ ដូចនេះ នៅពេលដែលដៃគូធ្វើអ្វីមួយដែលខុសនោះនាងព្យាយាមលើកហេតុផលមកពន្យល់ និង ព្យាយាមកែប្រែបុរសនោះកាន់តែល្អជាងមុន នេះជាហេតុធ្វើឲ្យមនុស្សប្រុសឆាប់លង់ស្រឡាញ់នាង។

មនុស្សប្រុស មិនងាយស្រឡាញ់មនុស្សស្រី អាយុបងទេ ប្រសិនបើនាងមិនមានទិចនិចពិសេសជាប់ខ្លួនម្យ៉ាងទៀត បើអ្នកស្រឡាញ់មនុស្សស្រីមានភាពចាស់ទុំជាងខ្លួនអាចឲ្យអ្នករៀនពីបទពិសោធន៍ល្អៗនៃជីវិត និង ចេះអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែប្រសើទៀតផង។
បញ្ចេញមតិយោបល់