ក្នុងទំនាក់ទំនងស្នេហា នៅពេលមនុស្សពីរនាក់ស្រឡាញ់គ្នាតែងតែផ្តល់តម្លៃ និង ការគោរពចំពោះគ្នាទៅវិញទៅមក ប៉ុន្តែប្រសិនបើអ្នកបានជួបដៃគូដែលមាន៥ ចំណុចនេះមនុស្សស្រីមិនគួរធ្វើជាមើលមិនឃើញនោះទេ ព្រោះ នេះជាចំណុចបង្ហាញថាដៃគូរបស់អ្នកមិនឲ្យតម្លៃ និង គោរពអ្នកឡើយ ៖
១. មិនស្តាប់យោបល់របស់អ្នក
ពិតណាស់មនុស្សពីរនាក់ដែលអាចនៅជាមួយគ្នាបានត្រូវចេះស្តាប់យោបល់គ្នាទៅវិញទៅមក ប៉ុន្តែប្រសិនបើដៃគូរបស់អ្នកមិនខ្វាយខ្វល់ពីសម្តីរបស់អ្នក ចាត់ទុកថា យោបល់ ឬ ការពិភាក្សារបស់អ្នកគ្មានន័យនោះ មានន័យថាអ្នកមិនបានស្ថិតក្នុងចិត្តរបស់គេទេ។

២. មិនគោរពពាក្យសន្យា
ការមិនរក្សាពាក្យសន្យាគឺជារឿងមួយដែលមិនផ្តល់តម្លៃឲ្យអ្នកសោះ ព្រោះនៅពេលដែលគេតែងតែសន្យាហើយធ្វើមិនបានជាហេតុក្លាយជាទម្លាប់មួយដែលមិនបានទុកអ្នកក្នុងកែវភ្នែក។ តើអ្នកអាចស្រមៃមើលថាតើជីវិតរបស់អ្នកនៅជាមួយគ្នានឹងទៅជាយ៉ាងណា បើគាត់ធ្វើការសន្យាហើយមិនដែលធ្វើបានផង។

៣. អ្នកមិនមិនជាជម្រើសទីមួយសម្រាប់គាត់
ភាពជាដៃគូគឺអ្នកនិងម្នាក់ទៀតរួមគ្នាដើរលើផ្លូវនៃជីវិត ហើយអ្នកទាំងពីរមានសារៈសំខាន់ដូចគ្នា ស្រលាញ់គ្នា និងគោរពគ្នាទៅវិញទៅមកមិនមែនម្នាក់សំខាន់ម្នាក់ទៀតមិនសំខាន់នោះទេ។ ម្យ៉ាងទៀតប្រសិនបើអ្នកមិនមានអារម្មណ៍ថា អ្នកមិនមែនជាជម្រើសទីមួយសម្រាប់គាត់ទេ គួរតែរៀនមើលថែខ្លួនឯងខ្លះទៅ ព្រោះគាត់អាចមិនស្រឡាញ់អ្នកឡើយ។

៤. រារាំងក្តីស្រមៃរបស់អ្នក
មនុស្សដែលគោរពអ្នក និង ឲ្យតម្លៃអ្នកតែងតែធ្វើគ្រប់យ៉ាងដើម្បីឲ្យអ្នកបានសម្រេចនូវអ្វីដែលអ្នកប្រាថ្នា ប៉ុន្តែប្រសិនបើដៃគូរបស់អ្នកមិនលើកទឹកដើម្បីឲ្យអ្នកជោគជ័យនោះទេ ថែមទាំងរារាំងក្តីស្រមៃរបស់អ្នកទៀតនោះ ត្រូវតែចេញទំនាក់ទំនងមួយនេះហើយ។

ក្តីស្រឡាញ់ និង ការគោរពចំពោះដៃគូ ត្រូវតែដើរទន្ទឹមគ្នា ទើបស្នេហារបស់អ្នកអាចល្អប្រសើរទៅថ្ងៃមុខ។ លើសពីនេះ បើអ្នកបានជួបដៃគូមាន ៤ ចំណុចខាងលើអ្នកមិនគួរគិតថានេះជារឿងធម្មតាក្នុងទំនាក់ទំនងនោះទេ អ្នកត្រូវតែហ៊ានដើរចេញពីពួកគេ ដើម្បីរក្សាតម្លៃនៃខ្លួនរបស់អ្នក។
បញ្ចេញមតិយោបល់