Dear មនុស្សស្រី,
ឈប់គិតថា «មនុស្សប្រុសចង់បានមនុស្សស្រីរាងស្គម រាងស្វែល» ឬ «មនុស្សប្រុសចង់បានមនុស្សស្រីដែលមានសាច់ទ្រលុកទ្រលុន» ហើយរឹតតែឈប់នាំគ្នាគិតថា មនុស្សប្រុសចង់បានបែបនេះបែបនោះទៀតទៅ។
ហេតុអីអ្នកខ្លួនឯងជាមនុស្សស្រីត្រូវគិតពីតម្រូវការមនុស្សប្រុសបែបនេះទៅវិញ?ឈប់ព្យាយាមធ្វើរឿងជាច្រើនដើម្បីតែតម្រូវចិត្តមនុស្សប្រុសទៅ ឈប់ធ្វើខ្លួនទៅតាមគេចង់បាន។ គេចង់បានរាងស្វែល ខ្លួនឯងក៏ខំដើម្បីឲ្យមានរាងស្វែល។ គេចង់បានដើមទ្រូងធំ ខ្លួនក៏ខំធ្វើដើមទ្រូងឲ្យធំ។ហេតុអីមិនធ្វើដើម្បីរស់ជាខ្លួនឯង? ខ្លួនឯងស្រឡាញ់រូបរាងបែបណាក៏ធ្វើបែបហ្នឹងទៅ?
ហេតុអីមិនគិតឲ្យមនុស្សប្រុសស្រឡាញ់អ្នកជាអ្នក? ឈប់ធ្វើឲ្យខ្លួនបែបហ្នឹងទៀតទៅ អ្នកគួរតែជាមនុស្សស្រីដែលស្រឡាញ់ខ្លួនឯង ជ្រើសអ្វីសម្រាប់ខ្លួនឯង មិនមែនសម្រាប់អ្នកដទៃទេ។អ្នកគួរតែទទួលបាននូវការស្រឡាញ់ពិតប្រាកដ មិនមែនការស្រឡាញ់បែបផ្គាប់ចិត្ត តម្រូវចិត្ត តម្រូវរូបរាងដែលមនុស្សប្រុសចង់បានឡើយ។