អត្ថប្រយោជន៍៥យ៉ាងក្នុងការលាបឡេការពារកម្តៅថ្ងៃដែលអ្នកមិនត្រូវមើលរំលង

Vachana-Website-Beauty-Health-1
ការលាបឡេការពារកម្តៅថ្ងៃពិតជាសំខាន់ណាស់ជាពិសេសចំពោះមនុស្សស្រី ដោយអ្នកគ្រាន់តែលាបវានៅក្នុងទម្លាប់ប្រចាំថ្ងៃដើម្បីជួយការពារស្បែករបស់អ្នកពីការខូចខាតនៃកាំរស្មីយូវី។ លើសពីនេះស្បែករបស់អ្នកងាយនឹងទទួលរងនូវកាំរស្មីព្រះអាទិត្យ ដែលអាចនាំឱ្យកើតជំងឺមហារីកស្បែក ស្បែកស្រអាប់ និងស្នាមជ្រួញតាមពេលវេលានិងកម្តៅថ្ងៃខ្លាំង។ ខាងក្រោមនេះ វចនារៀបរាប់ពីសារៈសំខាន់នៃការប្រើប្រាស់ឡេការពារកម្តៅថ្ងៃប្រចាំថ្ងៃ និងរបៀបដែលអ្នកអាចការពារស្បែកឲ្យមានភាពប្រសើរឡើងបាន។
១. កាត់បន្ថយហានិភ័យនៃការរលាកពីពន្លឺព្រះអាទិត្យ
ពីមួយថ្ងៃទៅមួយថ្ងៃអ្នក​អាច​ត្រូវ​ពន្លឺថ្ងៃច្រើន​ពី​ការ​ចំណាយ​ពេល​យូរ​នៅ​ខាង​ក្រៅ​ដោយ​មិន​មាន​ឡេ​ការពារ​កម្ដៅ​ វាអាចនាំឱ្យមានការខូចខាតដែលអាចបណ្តាលឱ្យកើតមហារីកស្បែក ស្នាមជ្រួញមុនអាយុ និងបញ្ហាស្បែកជាច្រើនទៀត។ ដូចនេះអ្នកគួរតែជ្រើសរើសលាបឡេការពារស្បែករបស់លោកអ្នកមុននឹងចេញទៅខាងក្រៅ។
២. ការពារសញ្ញានៃភាពចាស់នៃស្បែក
ការ​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​ម្តង​ហើយ​ម្តង​ទៀត​ដោយ​មិន​មាន​ការ​ការពារ​តិចតួច​អាច​បណ្តាល​ឱ្យ​ខូច​ខាត​ដល់ collagen និង​កោសិកា​ស្បែក វាជារឿងធម្មតាចំពោះអ្នកដែលចំណាយពេលនៅក្រោមពន្លឺថ្ងៃដោយមិនប្រើឡេការពារកម្តៅថ្ងៃ ជាពិសេសក្នុងវ័យ 20 ឆ្នាំ ទៅ 30 ឆ្នាំ។ ការធ្វើបែបនេះយូរទៅអាចនាំអោយមានសញ្ញានៃភាពចាស់នៃស្បែក រួមទាំងស្បែកស្រអាប់ និង ស្នាមជ្រួញនៃស្បែក។ 
៣. កាត់បន្ថយនៃជំងឺមហារីកស្បែក
ការប្រើឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ ទោះបីជាមិនមានពន្លឺថ្ងៃក៏ដោយ គឺជាមធ្យោបាយដ៏ល្អបំផុតមួយក្នុងការការពារជំងឺមហារីកស្បែក។ បើសិនបើអ្នកចំណាយពេលយូរនៅខាងក្រោមពន្លឺថ្ងៃ ឬត្រាំនៅក្នុងទឹកយូរ អ្នកគួរតែលាបឡេការពារកម្តៅថ្ងៃរបស់អ្នកឡើងវិញរៀងរាល់ពីរម៉ោងម្តង។
៤. ការពារការស្រអាប់នៃស្បែក
នៅពេលដែលអ្នកស្ថិតក្រោមពន្លឺថ្ងៃដោយមិនមានការលាបឡេសម្រាប់ការពារកម្តៅថ្ងៃនោះនិងធ្វើឲ្យស្បែកអ្នកប្រែជាស្រអាប់ និងមានស្នាមលេចចេញមកនៅលើស្បែករបស់អ្នក។ សំខាន់ជាងនេះការលាបឡេការពារកម្តៅថ្ងៃជាប្រចាំពេញមួយថ្ងៃរបស់អ្នកអាចជួយការពារការបំផ្លាញនៃពន្លឺព្រះអាទិត្យទៅលើស្បែក និងមិនឲ្យស្នាមទាំងនេះលេចឡើងនៅលើស្បែករបស់អ្នកផងដែរ។
៥. កាត់បន្ថយការជំងឺអាល់ឡ័រហ្ស៊ីស្បែក
នៅពេលដែលស្បែករបស់យើងត្រូវបានប៉ះពាល់នឹងកាំរស្មី UV វាអាចបណ្តាលឱ្យមានការឈឺចាប់ក្រហម និងរលាក នេះអាចជាបញ្ហាប្រឈមជាពិសេសសម្រាប់អ្នកដែលមានបញ្ហាប្រតិកម្មស្បែក។ ម្យ៉ាងទៀតការលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃជួយការពារការរលាកពីកាំរស្មីដែលបង្កគ្រោះថ្នាក់ ប្រសិនបើអ្នកងាយនឹងឡើងក្រហម និងមានស្បែកងាយប្រតិកម្ម សូមរកមើលឡេការពារកម្តៅថ្ងៃដែលមានធាតុផ្សំចេញពីធម្មជាតិ។
ការជ្រើសរើសផលិតផលឡេការពារកម្តៅចំណុចសំខាន់បំផុតមួយដែលត្រូវរកមើលនៅពេលជ្រើសរើសផលិតផលគឺកម្រិតនៃ SPF ដោយចាំថា SPF ចាប់ពី 30 ឡើងទៅនឹងធានាថាស្បែករបស់អ្នកត្រូវបានការពារយ៉ាងពេញលេញ ទោះបីជាថ្ងៃមានថ្ងៃខ្លាំងក៏ដោយ។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង