ក្នុងការរស់នៅប្រចាំថ្ងៃមនុស្សស្រីគួរតែមានទម្លាប់ល្អមួយចំនួនដែលគួរធ្វើសម្រាប់ឲ្យខ្លួនឯងកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជារវល់យ៉ាងណាក៏អ្នកមិនគួរបណ្តោយខ្លួនឯងឲ្យបាត់បង់សម្រស់និងមានសុខភាពមិនល្អដែរ។ ដូចនេះដើម្បីចង់ថែរក្សាសម្រស់ឲ្យនៅស្អាត និងមានអារម្មណ៍ស្រស់ស្រាយ ថែមទាំងមានសុខភាពល្អ ថ្ងៃនេះវចនានិងណែនាំពីទម្លាប់ប្រចាំថ្ងៃខ្លះៗដែលអ្នកគប្បីធ្វើ៖
១. ការញ៉ាំអាហារឲ្យមានតុល្យភាព
នេះជាការចាប់ផ្តើមមួយរបស់អ្នកដែលគួរតែរៀនកាត់បន្ថយអាហារដែលបានញ៉ាំលើសកម្រិត។ ជាពិសេសចំពោះមនុស្សស្រី អ្នកគួរតែព្យាយាមឲ្យអាហាររបស់អ្នកមានពណ៌ចម្រុះ ព្រោះការញ៉ាំអាហារដែលមានសារធាតុចិញ្ចឹមផ្សេងៗគ្នាហើយមានតុល្យភាពគ្រប់គ្រាន់ជួយដល់សុខភាព និងរក្សាដល់រាងកាយរបស់អ្នកឲ្យនៅស្អាតទៀតផង។
២. ចំណាយពេលសម្រាប់ថែទាំខ្លួនឯង
អារម្មណ៍ល្អ សម្រស់ស្អាត និងសុខភាពល្អកើតចេញពីការថែរក្សាខ្លួនឯង ព្រោះវាសំខាន់ជាងអ្វីៗទាំងអស់ជាពិសេសសម្រាប់មនុស្សស្រីពិតជាសំខាន់ណាស់។ ពេលខ្លះអ្នករវល់ទៅលើអាជីវកម្ម ការងារ និងរឿងមួយចំនួនច្រើន ដូចនេះរៀនមានពេលសម្រាប់ខ្លួនឯងខ្លះទៅ ហើយកុំប្រឹងលើសកម្រិត។
៣. រៀនបន្ធូរអារម្មណ៍
មានន័យថាជារៀងរាល់ចុងសប្តាហ៍អ្នកគួរតែ ដើរផ្សារទិញទំនិញ មើលកុនជាមួយមិត្តភក្តិ ឬ សម្រាកនៅផ្ទះដើម្បីឲ្យខ្លួនឯងមិនសូវហត់នឿយ។ រៀនឲ្យខ្លួនឯងសប្បាយចិត្តខ្លះទៅកុំតានតឹងពេក ពេលអារម្មណ៍អ្នកប្រសើរឡើង សុខភាព និងសម្រស់អ្នកក៏ល្អតាមនឹងដែរ។
៤. គេងឲ្យបានគ្រប់គ្រាន់
ការគេងពិតជាសំខាន់ណាស់ព្រោះវាមិនត្រឹមតែជួយដល់ខួរក្បាលឲ្យអ្នកឲ្យបានសម្រាកទេ ប៉ុន្តែជួយដល់សុខភាពរបស់អ្នកឲ្យកាន់់តែប្រសើរថែមទៀតផង។ លើសពីនេះបើអ្នកគេងបានគ្រប់គ្រាន់ធ្វើឲ្យអ្នកមានកម្លាំង និងមិនទ្រុឌទ្រោមទៀតផង។
៥. ញ៉ាំទឹកឲ្យគ្រប់គ្រាន់
ទឹកមានសារៈសំខាន់ណាស់ចំពោះ សុខភាព រាងកាយ និងខួរក្បាល ជាពិសេសមនុស្សស្រីតែម្តងព្រោះនៅពេលដែលអ្នកញ៉ាំទឹកមិនបានគ្រប់គ្រាន់និងធ្វើឲ្យអ្នកងាយចាស់និងស្បែកឆាប់ស្ងួត និងគ្មានថាមពល។ ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ជារឿងចាំបាច់ដែលអ្នកគួរតែអនុវត្តជាប្រចាំថ្ងៃ ដើម្បីទប់ទល់និងការបាត់បង់ជាតិទឹកក្នុងខ្លួន និង ការពារពីការចុះខ្សោយនៃសុខភាព និង សម្រស់របស់អ្នកផងដែរ។
៦. ការធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃជារឿងល្អសម្រាប់សុខភាពរបស់មនុស្សស្រី វាថែមទាំងជួយដល់ការថែរក្សានូវរូបរាង និងកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយរបស់អ្នកទៀតផង ដោយសារតែវាផ្តល់នូវថាមពល និងធ្វើឲ្យយើងមានភាពរហ័សរហួនក្នុងដំណើរការដែលយើងរស់នៅប្រចាំថ្ងៃ។
៧. រៀនទៅកន្លែងស្ងប់ស្ងាត់
កន្លែងអ៊ូរអរមិនប្រកដថាសប្បាយចិត្តនោះទេ ប៉ុន្តែកន្លែងដែលស្ងប់ស្ងាត់អាចធ្វើឲ្យអារម្មណ៍អ្នកកាន់តែស្រស់ស្រាយនិង នឹងន ជាពិសេស កន្លែងដែលមានដើមឈើ និងមានខ្យល់បរិសុទ្ធ ព្រោះវាជួយបំបាត់អារម្មណ៍ ពេលដែលអ្នក stress or toxic និងជួយបន្ធូរសម្ពាធដែលអ្នកកំពុងជួបប្រទះផងដែរ។
រៀនទម្លាប់ធ្វើរឿងទាំងអស់នេះទៅ វាជួយឲ្យសុខភាពរបស់អ្នកអាចប្រសើរឡើងបាន សាកធ្វើទម្លាប់ធ្វើរឿងទាំងអស់នេះអ្នកនិងយល់ថាជីវិតអ្នកបានផ្លាស់ប្តូរទៅជាល្អម្តងបន្តិចៗ។