ការឈឺចាប់គង់កន្លងហួស ចំណែករបួសក៏គង់សះស្បើយ អ្វីៗក៏ត្រូវការពេលវេលា

Life-&-Carrier-Ad

ប្រសិនបើថ្ងៃនេះពិបាកសម្រាប់អ្នក ខ្ញុំសង្ឃឹមថា អ្នកដឹងថាថ្ងៃស្អែកនឹងប្រសើរជាងនេះ ។ ខ្ញុំសង្ឃឹមថា អ្នកដឹងថាពេលវេលាដែលឈឺចាប់ និងមិនល្អទាំងអស់ដែលអ្នកជួប នឹងកន្លងផុតទៅ ។

ខ្ញុំសង្ឃឹមថា អ្នកនឹងតែងតែរំលឹកខ្លួនឯងថា រាល់ពេលវេលាដែលអ្នកឈឺ របួសនោះនឹងគង់តែជាសះស្បើយ ។ នៅពេលដែលអ្នកកំពុងតែរងរបួស ឈឺចាប់ ត្រូវចាំថានោះគឺគ្រាន់តែជាពេលមួយប៉ុណ្ណោះ មិនមែនមួយជីវិតទេ ។ បើថ្ងៃមួយអ្នកទទួលយករឿងទាំងអស់មិនបាន ចឹងគ្រាន់តែទទួលយករឿងមួយសិនទៅ រឿងផ្សេងចាំលើក្រោយក៏បាន។

មើលថែខ្លួនឯងឲ្យបានល្អ និងត្រូវដឹងថា វាមិនអីទេបើអ្នកមិនអាចសម្រេចកិច្ចការទាំងអស់ ដែលអ្នកត្រូវតែសម្រេចក្នុងថ្ងៃនេះ។ អ្នកក៏មិនចាំបាច់ ចាប់ផ្តើមកាលវិភាគហាត់ប្រាណ ឬកាលវិភាគសុខភាព ព្រោះតែអ្វីដែលអ្នកឃើញអ្នកដទៃធ្វើ តាមអនឡាញនោះទេ ។

ជីវិតអ្នក គឺជារបស់អ្នក ហើយមានតែអ្នកទេដែលអាចគ្រប់គ្រងជីវិតមួយនេះ ។ ថ្ងៃស្អែក អាចនឹងកាន់តែពិបាក រស់ជាតិកាន់តែល្វីង ប៉ុន្តែវាមិនអីទេ គ្រប់យ៉ាងនឹងកន្លងផុតទៅ ។ ពេលវេលា នឹងព្យាបាលរបួសរបស់អ្នក ហើយអ្នកនឹងអាចសម្រេចកិច្ចការដែលអ្នកចង់ គ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ ចាំថាអ្វីៗក៏ត្រូវការពេលវេលាដែរ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង