កុំឲ្យខ្លួនឯងខាតពេលជាមួយរឿងទាំង ៣ យ៉ាងនេះ

Vachana-Website-3Life-Carrier-Ad

ពេលវេលាដើរលឿនណាស់ ខ្លួនឯងកាន់តែពេញវ័យ ដំណើរជីវិតកាន់តែលំបាក ដូចនេះ ៣ យ៉ាងដែលអ្នកត្រូវដឹងសម្រាប់ខ្លួនឯង ដើម្បីកុំឲ្យខ្ជះខ្ជាយពេលវេលាដោយឥតប្រយោជន៍ ៖

១. ស្រឡាញ់មនុស្សមិនស្រឡាញ់អ្នក

កុំខាតពេលខ្លួនឯងទៅដេញចាប់មនុស្សដែលមិនមានចិត្តស្រឡាញ់អ្នក ព្រោះគ្មានអ្វីចំណេញនោះទេ ប៉ុន្តែអ្នកគួរតែរៀនបើកចិត្តចំពោះមនុស្សដែលស្រឡាញ់អ្នក ឲ្យតម្លៃអ្នក ចង់ថែរក្សាអ្នក ទើបធ្វើឲ្យអ្នកមិនចាំបាច់ខាតពេលដោយគ្មានបានអ្វីសោះ។

២. នៅជាមួយក្រុមមនុស្ស Toxic

កុំបណ្តោយពេលវេលារបស់អ្នក ទៅនៅជាមួយមនុស្សដែលនាំឲ្យអ្នកមានតែបញ្ហា ព្រោះចុងក្រោយអ្នកគ្មានអ្វីជាដុំកំភួនអីទេ ត្រូវចាំថារក្សាតែមនុស្សល្អៗទុកនៅក្បែរខ្លួនបានហើយ ទើបអ្នកមិនអាចស្តាយក្រោយនៅថ្ងៃខាងមុខ។ 

៣. ផ្គាប់ចិត្តអ្នកដទៃ

ពេកកុំខ្ជះខ្ជាយពេលវេលារបស់អ្នកដើម្បីផ្គាប់ចិត្តនរណាម្នាក់ ត្រូវដឹងថាអ្នកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទាំងអស់នោះទេ។ អ្វីដែលសំខាន់ត្រូវចំណាយពេលរបស់អ្នករស់នៅដើម្បីក្តីសុខខ្លួនឯង ព្រោះចុងបញ្ចប់មានតែខ្លួនអ្នកប៉ុណ្ណោះ។

កុំខ្ជះខ្ជាយពេលវេលារបស់អ្នកទៅធ្វើរឿងទាំងអស់នេះ ព្រោះជីវិតខ្លីណាស់ រស់នៅដោយរីករាយ ធ្វើអ្វីដែលជាខ្លួនឯង ផ្តោតលើគោលដៅ ល្អជាមួយមនុស្សល្អដាក់អ្នកវិញ នោះទើបជាការដែលអ្នកមិនខាតពេលដោយឥតប្រយោជន៍។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង