គន្លឹះ៥យ៉ាងជួយឲ្យជីវិតមានភាពសាមញ្ញតែរីករាយ

ជីវិតមើលទៅអាចនឹងសាមញ្ញធម្មតា ប៉ុន្តែមិនងាយស្រួលក្នុងការរស់នៅឡើយ ព្រោះជីវិតតែងតែមានទុក្ខលំបាកដែលកើតឡើងជារៀងរាល់ថ្ងៃផងដែរ។ លើសពីនេះការកាត់បន្ថយរឿងខ្លះក្នុងជីវិតក៏ជាទម្លាប់មួយល្អដែរ ប្រសិនបើអ្នកគិតពីភាពវិជ្ជមាន នឹងហ៊ានឈានជើងដើរទៅមុខបន្ត។ គន្លឹះ៥យ៉ាងនេះអាចជួយឲ្យជីវិតអ្នកមើលទៅសាមញ្ញប៉ុន្តែមានភាពរីករាយ៖

១. កំណត់ការលេងទូរសព្ទរបស់អ្នក

ក្នុងជីវិតប្រចាំថ្ងៃ ការលេងបណ្តាញសង្គម គឺមានការកើនឡើងជាច្រើន ដែលធ្វើឲ្យជីវិតរបស់អ្នកកាត់បន្ថយភាពរីករាយ ហើយនៅជាមួយតែទូរសព្ទពីមួយថ្ងៃទៅមួយថ្ងៃទៀតផង។ ដូចនេះវិធីដែលអាចឲ្យអ្នកមានភាពរីករាយពិតប្រកដនោះគឺការកាត់បន្ថយការប្រើប្រាស់បណ្តាញសង្គមដោយមិនចាំបាច់ប្រើទូរសព្ទច្រើនម៉ោងពេកហើយ ងាកមកស្វែងរកអ្វីដែលជួយឲ្យអ្នកមានក្តីសុខ ដូចជាការចេញក្រៅជាមួយមិត្តភក្តិ ជួបជុំជាមួយគ្រួសារ នឹងចំណាយពេលជាមួយអ្វីៗដែលជាធម្មជាតិខ្លះផង។

២. ជ្រើសរើសមនុស្សដែលជួយឲ្យអ្នកល្អ ជៀសវាងមនុស្សដែលធ្វើឲ្យអ្នកឈឺក្បាល

មនុស្សភាគច្រើនដែលចូលមកក្នុងជីវិតរបស់អ្នកនៅពេលនេះ គឺតែងតែចាកចេញទៅវិញនៅថ្ងៃណាមួយ ដូចនេះត្រូវប្រាកដថាអ្នកនៅជាមួយមនុស្សដែលបន្ថែមតម្លៃដល់ជីវិតរបស់អ្នកឲ្យកាន់តែប្រសើរ ហើយនាំមកនូវភាពវិជ្ជមាននៅក្នុងជីវិតអ្នកផងដែរ។ ផ្ទុយមកវិញគួរតែជៀសវាងមនុស្សដែលតែងតែនាំភាពឈឺក្បាល និងធ្វើឲ្យអ្នកមានរឿងនេះរឿងនោះមិនចេះចប់មិនចេះហើយ បើចង់ឲ្យជីវិតបានសុខគួរតែកុំពាក់ពន្ធ័នឹងមនុស្សប្រភេទនេះអី។

៣. ថែរក្សាសុខភាពរបស់អ្នក

សុភាព និងរាងកាយ របស់អ្នកគឺជាវត្ថុសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក ហើយស្របនឹង​ពាក្យ​ចាស់​មួយ​ថា 'សុខភាព​គឺ​ជា​ទ្រព្យ' ព្រោះនេះជាការពិត។ សំខាន់ជាងនេះនៅពេលដែលអ្នកមានសុខភាពល្អ ជីវិតរបស់អ្នកនឹងស្រស់បំព្រងនឹងមានក្តីសុខគ្រប់គ្រាន់សម្រាប់រាងកាយរបស់អ្នកទៀតផង។ បន្ថែមពីនេះប្រសិនបើអ្នកមានទម្លាប់ញ៉ាំអាហារដែលមានសុខភាពល្អ និង ការហាត់ប្រាណ អាចធ្វើឲ្យអ្នកមានអារម្មណ៍ស្វាហាប់ និងបំបាត់ភាពខ្ជិលក្នុងជីវិតរបស់អ្នកបានមួយផ្នែកផងដែរ។
៤. ថែរក្សាអ្វីដែលសំខាន់សម្រាប់ជីវិតរបស់អ្នក
មនុស្សម្នាក់ៗតែងតែរក្សាទុកនូវរបស់មួយចំនួន ដែលជាការចងចាំដ៏ល្អរបស់សម្រាប់ពួកគេ ហើយនៅក្នុងនោះក៏មានអ្នកដែរ។ លើសពីនេះ ដើម្បីឲ្យជីវិតអ្នកកាន់តែមានក្តីសុខ អ្នកគួរតែរៀនបោះចោលនៅអ្វីដែលមិនសំខាន់សម្រាប់អ្នក ហើយព្យាយាមទុកតែអ្វីដែលចាំបាច់នៅក្នុងជីវិតអ្នកបានហើយ។
៥. ធ្វើអ្វីដែលអ្នកស្រឡាញ់និងចូលចិត្ត
មនុស្សជាច្រើនតែងតែគ្មានពេលសម្រាប់ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ និង ចូលចិត្ត ដូចនេះធ្វើឲ្យខ្លួនឯងបាត់បង់នូវក្តីសុខមួយចំនួនដោយមិនបានចាប់អារម្មណ៍។ ចង់ឲ្យខ្លួនឯងមានក្តីសុខជាងនេះ គួរតែរកពេលធ្វើអ្វីដែលខ្លួនឯងស្រលាញ់ខ្លះទើបធ្វីឲ្យជីវិតរបស់អ្នកមានន័យ ព្រោះអ្នកបានចំណាយពេលសម្រាប់ខ្លួនឯងផងដែរ។

ទាំងនេះសុទ្ធតែជាគន្លឹះដែលអាចឲ្យជីវិតអ្នកសាមញ្ញ ដោយអាចឲ្យអ្នកមានភាពសប្បាយរីករាយជាងមុន។ លើសពីនេះអ្នកមិនចាំបាច់អនុវត្តរឿងទាំងនេះក្នុងពេលតែមួយនោះទេ ប៉ុន្តែគួរតែធ្វើម្តងបន្តិចៗដើម្បីធ្វើឲ្យអ្នកកាន់តែមានក្តីសុខពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រភព៖ herbetterspace.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង