ចង់ឃើញពិភពលោកផ្លាស់ប្តូរ ត្រូវផ្លាស់ប្តូរខ្លួនឯងជាមុនសិន…

Vachana-Website4-Life-Carrier-Ad

ពីមុនខ្ញុំធ្លាប់ជាមនុស្សស្រីដែលទន់ជ្រាយម្នាក់ ក្នុងថ្ងៃដែលខ្ញុំបាក់ទឹកចិត្តបំផុត ខ្ញុំចង់ឲ្យពិភពលោកទាំងមូលត្រូវបានផ្លាស់ប្តូរណាស់ ប៉ុន្តែគ្រប់យ៉ាងមិនដូចការចង់បានរបស់ខ្ញុំទេ នៅទីបំផុតខ្ញុំក៏បានឆ្លងកាត់ស្ថានភាពដ៏អាក្រក់មួយនោះ ហើយក្លាយជាមនុស្សដ៏ស្រីរឹងមាំម្នាក់ ប៉ុន្តែមុននឹងចង់ក្លាយជាមនុស្សស្រីរឹងមាំ និងឯករាជ្យបាន  ខ្ញុំត្រូវធ្វើ ៣ ចំណុចនេះជាមុនសិន ៖

1. រៀនផ្លាស់ប្តូរខ្លួនឯង 

មុននឹងចង់ឃើញពិភពលោកផ្លាស់ប្តូរ ត្រូវយកខ្លួនឯងធ្វើជាគំរូនៃការកែប្រែ ព្រោះនៅពេលអ្នកអាចកែប្រែខ្លួនឯងបាន គ្រប់យ៉ាងដែលនៅជុំវិញអ្នកនិងមានការប្រែប្រួលដូចគ្នា។

2. រៀនទទួលយកការពិត 

ច្បាស់ណាស់មនុស្សស្រីធ្លាប់តែទន់ជ្រាយ ក្លាយជាមនុស្សស្រីម្នាក់ដ៏រឹងមាំ និងក្លាហានតែងតែទទួលយកនូវចំណុចខ្សោយដែលខ្លួនឯងមាន ហើយព្យាយាមយកចំណុចខ្សោយទាំងនេះ ឲ្យទៅជាចំណុចដែលខ្លាំងនៃខ្លួនឯងវិញ ព្រោះជីវិតនេះយើងត្រូវចេះទទួលស្គាល់ និង ពេញចិត្តនូវអ្វីដែលខ្លួនមាន ទោះជាអ្នកដទៃមើលមកយ៉ាងណាក៏ដោយ។

3. រៀនទម្លាក់ចុះ

មានន័យថាអ្នកគួរតែរៀនដោះលែង ឈប់គិតពីរឿងអតីតកាល ឬអ្វីមួយដែលធ្វើឲ្យអ្នកបាក់ទឹកចិត្ត និង ឈឺចាប់ព្រោះបើអ្នកនៅតែគិតពីរឿងដែលកន្លងហួស នាំឲ្យអ្នកកាន់តែបន្ទោសខ្លួនឯង និង គ្មានអ្វីរីកចម្រើនទេ ដូចនេះត្រូវរៀនដាក់ចុះទើបជីវិតកាន់តែប្រសើរ និង មានន័យជាងមុន។

ទាំងអស់នេះ មានតែខ្លួនអ្នកប៉ុណ្ណោះ ដែលអាចផ្លាស់ប្តូរបាន ព្រោះបើសិនជាអ្នកមិនព្រមកែប្រែខ្លួនឯង គ្មាននរណាម្នាក់ដែលអាចកែប្រែអ្នកបានឡើយ ដូចនេះចង់ធ្វើជាមនុស្សស្រីដែលមានភាពឯករាជ្យ និង រឹងមាំពិតប្រាកដ ត្រូវផ្លាស់ប្តូរខ្លួនឯងពីទម្លាប់ចាស់ៗចេញ ទើបអ្នកអាចឈានដល់គោលដៅបាន។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង