ជំនាញលំបាកៗដែលធ្លាប់តែមានមនុស្សប្រុសធ្វើ ពេលនេះមនុស្សស្រី ក៏អាចធ្វើបាន

Life-&-Carrier-Ad

ដូចអ្នកបានដឹងហើយថា កាលពីមុនសង្គមខ្មែរមានការរើសអើងជាខ្លាំងទៅលើ យេនឌ័រ ដោយមានការកំរិតតួនាទីយ៉ាងតឹងរឹង ដែលចំពោះស្រ្តីគឺដាច់ខាតត្រូវជាអ្នកមើលការខុសត្រូវផ្ទះ ចង្គ្រានជើងឆ្នាំង ហើយបុរសគឺជាអ្នកធ្វើការមានតួនាទីក្នុងផ្ទះ និងសង្គម។

យ៉ាងណាមិញ បច្ចុប្បន្ននេះក្រោយពីមានការតវ៉ាប្រឆាំងខ្លាំងទៅលើយេនឌ័រនេះ ដោយមានការស្នើរសុំឲ្យមានភាពស្មើគ្នា យើងឃើញថាស្រ្តីពិតជាមានចំណេះ ប្រាជ្ញា និងសមត្ថភាពមិនចាញ់បុរសឡើង ពេលខ្លះអាចនឹងខ្លាំងជាបុរសទៅទៀតក៏មាន។

១. ស្ថាបត្យកម្ម

បច្ចុប្បន្នមាននារីជាច្រើន បានចាប់អារម្មណ៍រៀន និងធ្វើការជំនាញនេះ បើទោះជាវាជាជំនាញដែលទាមទារការតាំងចិត្តខ្ពស់ តម្រូវឲ្យមានសមត្ថភាព និងការច្នៃប្រឌិតខ្ពស់ ព្រមទាំងមានកម្លាំងច្រើនក៏ដោយ ប៉ុន្តែនៅតែមាននារីជាច្រើន ដែលអាចសម្រេចចិត្តរៀននិងធ្វើការនេះបានយ៉ាងល្អ។

២. វិស្វកម្ម

ជំនាញមួយនេះកាន់តែពិបានក៏ព្រោះតែ វាត្រូវការជំនាញបច្ចេកទេស និងសមត្ថភាពខ្ពស់ មិនតែប៉ុណ្ណោះវាក៏តម្រូវឲ្យចុះការដ្ឋានទាំងយប់ ទាំងថ្ងៃ ជាមួយនឹងភាពស្វាហាប់ និងសម្របខ្លួនទៅនឹងមជ្ឈដ្ឋានថ្មីថែមទៀត។

៣. ទាហាន

ដូចអ្នកបានដឹងហើយថា ជំនាញនេះទាមទាយ៉ាងខ្លាំងលើការព្យាយាម និងកម្លាំងផ្នែករាយកាយ តែយ៉ាងណាបច្ចុប្បន្នក៏មានទាហានជានារីច្រើនដែរ ដែលអាចពុះពារវាបានយ៉ាងស្វាហាប់។

៤. វិស្វកម្មអគ្គិសនី

ជំនាញវិស្វករអេឡិចត្រូនិច គឺត្រូវតែមានលទ្ធភាពតាមដានធាតុរចនា និងលក្ខណៈបច្ចេកទេសជាច្រើន នៅពេលបង្កើតប្រព័ន្ធអគ្គិសនី និងផលិតផលអេឡិចត្រូនិចស្មុគស្មាញ ព្រមជាមួយនឹងការអត់ធ្មុតខ្ពស់។

៥. អាកាសយានិក

អាកាសយានិក ជាជំនាញមួយដែលទាមទាការទទួលខុសត្រូវខ្ពស់ ចំណេះជំនាញ ប្រាជ្ញា សមត្ថភាព និងការបណ្តុះបណ្តាលយ៉ាងយកចិត្តដាក់ជាខ្លាំង ហើយក៏ជាការងារមួយដែលប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងផងដែរ។

គួរបញ្ជាក់ផងដែលថា បច្ចុប្បន្ននៅតាមស្ថាប័នរដ្ឋ ឯកជន និងមន្ត្រីរាជការតូចធំតែងតែបើកសិទ្ធ និងទទួល បេក្ខនារីឲ្យចូលបំរើការដោយពុំមានការរើសអើងទៀតឡើយ ព្រមទាំងមានការផ្តល់សិទ្ធ និងអត្ថប្រយោជន៍ស្មើៗគ្នានឹងបុរសថែមទៀត ហេតុដូច្នេះហើយបានជាមុខជំនាញពិបាកៗ មួយចំនួនដែលធ្លាប់តែមានបុរសធ្វើ​​​ ពេលនេះក៏មានមនុស្សស្រីរៀននិងធ្វើការច្រើនសន្ធឹកដូចគ្នា។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង