ពេលវេលាតែងតែដើរទៅមុខដោយគ្មានពេលឈប់ វ័យរបស់អ្នកកាន់តែចាស់ទៅៗ សុខភាពរបស់អ្នកកាន់តែទ្រុឌទ្រោមជារៀងរាល់ថ្ងៃ ការគិតរបស់អ្នកក៏កាន់តែច្រើនដូចគ្នា។ មនុស្សនៅពេលចាស់ទៅ តែងតែដឹង និង យល់ពីរឿងមួយចំនួនដែលកើតឡើងនៅក្នុងជីវិតជាក់ស្តែង។ ខាងក្រោមនេះ ជារឿង៥យ៉ាងដែលអ្នកកាន់តែដឹងនៅពេលអ្នកឈានចូលវ័យកាន់តែច្រើន។

១. លុយមិនអាចទិញអ្វីៗបានទាំងអស់នោះទេ
ពិតណាស់ លុយមិនអាចទិញរបស់ដែលអ្នកត្រូវការបានទាំងអស់នោះទេ ទោះបីជាអ្នកមានលុយច្រើនប៉ុណ្ណា អ្នកមិនអាចទិញរបស់ ដូចជាពេលវេលា សេចក្តីសុខផ្លូវចិត្ត និង សុខភាពរបស់អ្នករបស់អ្នកឡើយ។

២. គ្មាននរណាម្នាក់សុខចិត្តនៅកំដរអ្នកដើរ ក្រៅពីខ្លួនឯងឡើយ
ពេលវេលាកាន់តែដើរទៅមុខ មនុស្សដែលដើរជាមួយអ្នកកាន់តែតិចទៅៗ ព្រោះគ្មាននរណាម្នាក់ដែលនៅចាំដើរជាមួយអ្នករហូតនោះទេ ពួកគេក៏មានផ្លូវជីវិតរបស់ខ្លួនឯងដែរ។

៣. ពេលវេលាតែងតែដើរទៅមុខ មនុស្សកាន់តែប្រែប្រួល
ដូចអ្នកដឹងហើយ គ្មានអ្វីដែលមិនប្រែប្រួលឡើយ សូម្បីតែរូបរាងកាយរបស់អ្នកក៏ប្រែប្រួលទៅតាមពេលវេលាដែរ។ ដូចនេះហើយ រៀនបើកចិត្តទទួលយកការផ្លាស់ប្តូររបស់នរណាម្នាក់។

៤. កំហុសមួយពេល អាចធ្វើឲ្យអ្នកសោកស្តាយពេញមួយជីវិត
នៅពេលដែលអ្នកចាស់ទៅ អ្នកប្រាកដជាមានអារម្មណ៍ថាសោកស្តាយចំពោះអ្វីដែលអ្នកបានធ្វើខុសមួយពេល អាចនិយាយថាបើត្រឡប់ថយក្រោយបានអ្នកនឹងមិនធ្វើឲ្យវាកើតឡើងនោះទេ។

៥. សុខផ្លូវកាយ តែមិនសប្បាយជាងសុខផ្លូវចិត្តនោះទេ
កាន់តែចាស់កាន់តែហត់នឿយចិត្ត នេះជារឿងទូទៅ ព្រោះអ្នកអាចកំពុងរែកអម្រែកមួយយ៉ាងធ្ងន់ ដូចនេះហើយ ទោះជាពេលខ្លះអ្នកមើលទៅសប្បាយចិត្ត ក៏មិនប្រាកដជាសុខភាពផ្លូវចិត្តអ្នកធូរស្រាលដែរ។

ទាំងអស់នេះ សុទ្ធសឹងតែជារឿងរ៉ាវដែលអ្នកអាចនឹងចាប់ផ្តើមជួបប្រទះនៅក្នុងជីវិត នៅពេលដែលអ្នកចូលវ័យមួយដែលចាស់ទុំ។