បើអ្នកបាក់ទឹកចិត្ត ត្រូវចាំថាសំឡេងនិងកម្លាំងចិត្តធំបំផុតគឺជាខ្លួនអ្នក

Life-&-Carrier-Ad

តើអ្នកដឹងទេ ប្រសិនបើអ្នកកប់ខ្លួនទៅនឹងបញ្ហាប្រចាំថ្ងៃ អ្នកច្បាស់ជានឹងបាត់បង់ពេលវេលា ក្នុងការរស់នៅក្នុងបច្ចុប្បន្ន ដើម្បីរស់នៅក្នុងក្តីសុខ។

ដូច្នេះ អ្នកត្រូវរៀនផ្លាស់ប្តូរការគិតអវិជ្ជមានរបស់ខ្លួនឯង ត្រូវចេះផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង ជាពិសេសមនុស្ស ដែលមានឥទ្ធិពលបំផុតនៅក្នុងជីវិតរបស់អ្នក គឺមិនមែនអ្នកដទៃឡើយ តែគឺជាខ្លួនអ្នកតែម្នាក់ប៉ុណ្ណោះ ដែលជាមនុស្សអាចផ្តល់កម្លាំងចិត្តដល់ខ្លួនឯងបានល្អបំផុត។

មានអ្នកខ្លះព្យាយាមរង់ចាំ ការផ្តល់កម្លាំងចិត្ត ក្តីស្រឡាញ់ពីមនុស្សខ្លួនស្រលាញ់ ឬក៏ពីអ្នកដទៃនៅជុំវិញខ្លួន ហើយនៅពេលគ្មាននរណា មកចាប់អារម្មណ៍និងផ្តល់កម្លាំងចិត្តឱ្យ គេក៏បាក់ទឹកចិត្ត រហូតដល់ថ្នាក់គិតមិនល្អទៀតក៏មាន ប៉ុន្តែគេភ្លេចគិតថា សំឡេងដែលមានឥទ្ធិពលបំផុត គឺជាសំឡេងចេញពីបេះដូងរបស់ខ្លួនឯងទៅវិញ។

ប្រសិនបើគ្មាននរណាផ្តល់កម្លាំងចិត្តឲ្យអ្នក គឺអ្នកខ្លួនឯងនេះហើយ ដែលមានតួនាទីផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង សំឡេងដ៏ពីរោះ ការផ្តល់កម្លាំងចិត្ត ភាពលួងលោមអ្នកល្អបំផុតនោះ គឺសំឡេងចេញពីបេះដូងរបស់អ្នក។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង