ក្នុងជីវិតនេះនឹងមានមនុស្សជាច្រើននិយាយថាស្រឡាញ់អ្នក ប៉ុន្តែមានមនុស្សតិចណាស់ដែលយល់ពីអ្នក និង អាចនៅក្បែរអ្នកបាននៅពេលដែលអ្នកកើតទុក្ខ។
មានមនុស្សជាច្រើននិយាយថាចូលចិត្តអ្នក តែក៏មិនប្រាកដថាពួកគេមានបំណងល្អជាមួយអ្នកទាំងអស់នោះដែរ។
មានមនុស្សជាច្រើនតែងតែលេចមុខគ្រប់ពេលដែលអ្នកជោគជ័យ ហើយក៏មានមនុស្សមិនតិចដែរ ដែលចាកចេញពីអ្នកនៅពេលដែលអ្នកធ្លាក់ដល់ចំណុចសូន្យ។
អាចមានមនុស្សជាច្រើនហុចដៃជួយអ្នកពិតមែន ប៉ុន្តែក៏មិនមែនសុទ្ធតែជួយអ្នកដោយមិនចង់បានការតបស្នងទាំងអស់នោះដែរ។
មនុស្សមួយចំនួនរអ៊ូថា មិនងាយរកបានមនុស្សដែលស្មោះត្រង់ ប៉ុន្តែមិនដឹងទេថាខ្លួនឯងក៏តែងតែកុហកអ្នកដទៃ។
ក្នុងជីវិតពិត ប្រហែលមិនល្អដូចការរំពឹងឡើយ កុំទាន់ទុកចិត្តនរណាម្នាក់រហូតដល់ភ្លេចខ្លួន ព្រោះមនុស្សឥឡូវនេះសុទ្ធតែអាចពាក់របាំងមុខដាក់អ្នកគ្រប់ពេល ដូចនេះហើយរៀនការពារខ្លួន និង ដឹងនូវចំណុចទាំងនេះក៏ជារឿងល្អសម្រាប់អ្នក។
បញ្ចេញមតិយោបល់