ប្រសិនបើអ្នកមានអារម្មណ៍ចង់បោះបង់ សូមអានអត្ថបទនេះ

Life-&-Carrier-Ad

ការស្រាវជ្រាវពីសាកលវិទ្យាល័យ Pennsylvania បានបង្ហាញថា ភាពក្រៀមក្រំ គឺជាលក្ខណៈដែលភ្ជាប់យ៉ាងជិតស្និទ្ធបំផុត ទៅនឹងភាពជោគជ័យ។ នេះគឺជាអ្វីដែលអ្នកគួរតែរំលឹកខ្លួនឯង ចិត្តរបស់អ្នកគឺជាម៉ាស៊ីនណែនាំ ពិចារណារាល់គំនិតដែលអ្នកមាន ហើយប្រសិនបើចិត្ត​របស់​អ្នក កំពុង​តែ​ប្រាប់​ថាអ្នក​មាន​អារម្មណ៍​នឿយ​ហត់ ចូរសម្រាកមួយភ្លែត។

ខាងក្រោមនេះ គឺជាចំណុចមួយចំនួនដែលអ្នកគួរតែដឹង ប្រសិនបើអ្នកចង់បោះបង់ ៖

១. ភាពលំបាក គឺជាការបណ្តោះអាសន្ន

ត្រូវចាំថា អ្វីក៏ដោយគឺមានពេលវេលារបស់វា ដូចជាការហាត់ប្រាណរបស់អ្នកនឹងត្រូវបញ្ចប់ ក្នុងរយៈពេល1 ឬ 2 ម៉ោង របាយការណ៍ដែលអ្នកធ្វើនឹងត្រូវបញ្ចប់នៅព្រឹកស្អែក ដូច្នេះវាដូចគ្នាទេ អ្នកណាក៏មានទុក្ខលំបាកដែរ គ្រាន់តែតិច និងច្រើន ដូចគ្នានឹងជីវិតរបស់អ្នកពេលនេះកំពុងមានទុក្ខ តែបន្តិចទៀតវានឹងកន្លងផុត ហើយអ្វីដែលល្អៗនឹងចូលមកជំនួសវិញ។

២. អ្នក​នឹង​មិន​ស្តាយ​ក្រោយ ​ពេល​ដែល​វា​ត្រូវ​បាន​ធ្វើ

Theodore Roosevelt បាននិយាយថា “រង្វាន់ដ៏ល្អបំផុត ដែលជីវិតត្រូវតែផ្តល់ឱ្យ គឺឱកាសដើម្បីធ្វើការយ៉ាងលំបាក ក្នុងការងារដែលសមនឹងធ្វើ” ជាញឹកញាប់ វាហាក់ដូចជាយើងចង់ធ្វើការអ្វីដែលងាយស្រួល យើងចង់ឱ្យការងាររបស់យើងមានប្រយោជន៍ និងទទួលបានការគោរព ប៉ុន្តែយើងមិនចង់តស៊ូ តាមរយៈការងាររបស់យើងទេ ដូច្នេះត្រូវចាំថា ធ្វើហើយសឹមស្តាយក្រោយ ប្រសើរជាស្តាយក្រោយដែលមិនបានធ្វើ។

៣. នេះ​គឺជា​ជីវិត

ជីវិត ​គឺ​ជា​តុល្យភាព​ថេរ​រវាង​ការ​ផ្តល់​ឱ្យ ​ទៅ​ក្នុង​ភាព​ងាយ​ស្រួល ​ឬ​ការ​យក​ឈ្នះ​ការ​ឈឺ​ចាប់  វាមិនមែនជាការបំផ្លើសទេ ក្នុងការនិយាយថាជីវិតរបស់យើង និងអត្តសញ្ញាណរបស់យើង ត្រូវបានកំណត់នៅក្នុងតុល្យភាពដ៏សាមញ្ញនេះ។ តើជីវិតនឹងទៅជាយ៉ាងណា ប្រសិនបើមិនមានការទទួលបាន និងការលះបង់?

ពេល​នេះ​អ្នក​មិន​មាន​អារម្មណ៍​ចង់​ធ្វើ​ការងារ? ចឹងសម្រាកទៅ ហើយបើពេលនេះអ្នកមិនមានអារម្មណ៍ចេញទៅក្រៅ ចឹងសម្រាកនៅផ្ទះចុះ តែក៏ត្រូវចេះចំណាយពេលវេលា តាមរបៀបដែលនឹងធ្វើឱ្យអ្នកមានមោទនភាពដែរ។

សរុបមក ត្រូវចាំថា ក្នុងលោកនេះមានអ្នកដែលស្រួលជាងយើង ក៏មានអ្នកដែលលំបាកជាងយើងដែរ ដូច្នេះកុំបោះបង់ បើហត់គ្រាន់តែសម្រាកបាន សម្រាកមានកម្លាំងសឹមមកបន្តការងារ និងបន្តដំណើរទៅមុខទៀត។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង