ជីវិតគឺជារបស់ខ្ញុំ មិនមែនជារបស់អ្នកដទៃ ដូចនេះកុំប្រៀបធៀបគ្នា

Vachana-Website-Life-Carrier-Ad-2

ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលសាមញ្ញធម្មតា ដែលអាចសាងកំហុសបានគ្រប់ពេល ម្យ៉ាងទៀត  ខ្ញុំមិនមែនជាមនុស្សស្រីហៃសូ និង ជាកូនអ្នកមានអីទេ ខ្ញុំគ្រាន់តែមានគ្រួសារដែលធម្មតាៗប៉ុណ្ណោះ ប៉ុន្តែខ្ញុំបែរជាចូលចិត្តជីវិតបែបនេះ ព្រោះ អ្នកក៏មិនចង់ឲ្យអ្នកណាមកប្រៀបធៀបខ្ញុំជាមួយមនុស្សស្រីដទៃទៀត ហើយក៏មិនពេញចិត្តឲ្យអ្នកណាដើរលើសព្រំដែនរបស់ខ្ញុំដែរ។

មួយវិញទៀត ខ្ញុំមិនចូលចិត្តឲ្យនរណាម្នាក់មករំពឹងអ្វីលើខ្ញុំទេ ព្រោះខ្ញុំមិនចង់ឲ្យគេខកចិត្តដោយសារតែខ្ញុំ ព្រោះពេលខ្លះ ខ្ញុំមិនមែនធ្វើបានគ្រប់រឿងដូចដែលពួកគេចង់បាននោះដែរ។ នេះហើយជាការពិតនៃខ្ញុំ ព្រោះខ្ញុំដឹងពីខ្លួនឯងច្បាស់ជាងអ្នកណាទាំងអស់ នេះហើយជា standard ដែលខ្ញុំមានសម្រាប់ខ្លួនឯង ឈរលើគោលជំហររបស់ខ្ញុំ ទោះបីជាក្នុងកាលៈទេសៈបែបណាក៏ខ្ញុំមិនបោះបង់ខ្លួនឯង ឲ្យដម្លៃខ្លួនឯង និង មើលថែខ្លួនឯងជាងអ្នកណាទាំងអស់។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង