មនុស្សម្នាក់ៗមានគំនិតខុសគ្នា ដូចនេះកុំគិតថាខ្លួនត្រូវ ហើយអ្នកផ្សេងខុស

Vachana-Website-Life-Carrier-Ad

មានមនុស្សពីរនាក់ស្ថិតនៅក្នុងស្ថានភាពមួយ ដើម្បីប្រកែកគ្នាយកត្រូវរៀងខ្លួន ព្រោះពួកគេមានគំនិត និង ការយល់ឃើញខុសគ្នាអំពីរូបភាពមួយ។ មនុស្សប្រុសម្នាក់បានឃើញថារូបភាពនោះគឹមានលេខ 6 រីឯបុរសម្នាក់ទៀត បានឈរនៅចំណុចមួយដែលអាចឃើញរូបភាពនោះជាលេខ 9 ដូចនេះហើយទើបមានការប្រកែកគ្នាកើតឡើង។ 

អ្វីដែលសំខាន់ក្នុងរូបភាពនេះ គឺគ្រាន់តែចង់ឲ្យយើងដឹងថា ពេលខ្លះការគិតរបស់អ្នកដទៃ ឲ្យតែផ្ទុយពីយើងមិនមែនសុទ្ធតែខុសទាំងអស់នោះទេ ព្រោះយើងឈរនៅចំណុចមួយដែលយើងគិតថាត្រឹមត្រូវ ចំពោះគេក៏ដូចគ្នា ដូច្នេះហើយយើងមិនអាចវិភាគតែមួយជ្រុងបាននោះទេ។

លើសពីនេះ បើយើងសាកល្បងដើរទៅចំណុចដែលពួកគេកំពុងឈរ យើងប្រហែលអាចមានគំនិតស្រដៀងនឹងពួកគេជាមិនខាន ដូចនេះកុំទាន់វាយតម្លៃថាយោបល់ ឬគំនិតរបស់នរណាម្នាក់ខុស ប្រសិនបើអ្នកមិនទាន់បានទៅដល់ចំនុចដែលពួកគេបានឃើញ។

ជាធម្មតាទេ មនុស្សម្នាក់ៗសុទ្ធតែចង់ឲ្យអ្នកដទៃគិតថាគំនិតរបស់ខ្លួនគឺត្រូវ ហើយគ្មាននរណាម្នាក់ចង់មានកំហុសនោះទេ។ មួយវិញទៀត កុំបន្តោសនរណាម្នាក់ដែលមិនយល់ពីអ្វីដែលយើងកំពុងគិត និង អ្វីដែលយើងកំពុងធ្វើ ព្រោះពេលខ្លះយើងក៏អាចមិនយល់ពីអ្វីដែលគេចេះ និង កំពុងធ្វើដូចគ្នា។

ចុងក្រោយ កុំមានអំនួត ព្រមទាំងមានគំនិតគិតថាខ្លួនរបស់យើងធ្វើត្រូវទាំងអស់នោះ ព្រោះយើងមានគំនិតតែ 100 ប៉ុណ្ណោះ ប៉ុន្តែអ្នកផ្សេងទៀតអាចមានគំនិតដល់ទៅ 1000 ដូចនេះហើយ បើយើងសាកល្បងស្តាប់យោលបល់ និង ការយល់ឃើញរបស់ពួកគេ មិនត្រឹមតែធ្វើឲ្យគំនិតរបស់យើងកាន់តែធំទូលាយនោះទេ យើងក៏អាចបានស្វែងយល់ និង បង្កើនចំណេះដឹងកាន់តែច្រើនពីពួកគេផងដែរ។ 

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង