របស់៦យ៉ាងនេះសាមញ្ញមែន តែមនុស្សស្រីគួរទម្លាប់យកតាមខ្លួនមុនពេលចេញក្រៅ

Vachana-Website-Life-Carrier-3
មនុស្សស្រីទោះប្រញ៉ាប់យ៉ាងណា ក៏គួរតែយល់ដឹងពីចំណុចដែលមិនត្រូវភ្លេចនៅពេលដែលអ្នកចេញទៅក្រៅម្តងៗ​ ព្រោះវាជារឿងចាំបាច់ដែលធ្វើឲ្យអ្នកកាន់តែមានភាពជឿជាក់ចំពោះមុខមនុស្សគ្រប់គ្នាជាពិសេសអាចធ្វើឲ្យcrushរបស់អ្នកចាប់អារម្មណ៍និងអ្នកទៀតផង។

១. ក្រែម

បបូរមាត់ក្រហមគឺជាភាពស្រស់ស្អាត ហើយលេចធ្លោមួយនៃសម្រស់របស់មនុស្សស្រី។ ការលាបក្រែមជារឿងមនុស្សស្រីមិនអាចខ្វះបានទេជាពិសេសពេលទៅក្រៅរយះពេលយូរ ឬទៅញ៉ាំអី ព្រោះវាជារបស់ម្យ៉ាងដែលជួយលើកសម្រស់ និងទំនុកចិត្តរបស់ បានមួយកម្រិតទៀត។

២. ទឹកអប់តូចៗ

មនុស្សស្រីគួរតែមានក្លិនក្រអូបប្រហើរមុនពេលដែលត្រូវចេញទៅក្រៅ ដោយសារតែវាផ្តល់ទំនុកចិត្តចំពោះខ្លួនឯង និងអារម្មមណ៍ល្អ ដល់មនុស្សជុំវិញខ្លួនអ្នក។​ ម្យ៉ាងទៀតវាជារបស់ដែលអ្នកគួរតែមានតាមខ្លួនជានិច្ចដើម្បីរក្សាបាននូវក្លិនក្រអូប និងភាពស្រស់ស្រាយក្នុងការប្រកបការងារ ជជែកជាមួយដៃគូ​ ឬធ្វើអ្វីផ្សេងៗ។

៣. ក្រាស់សិតសក់

វាមើលទៅធម្មតាប៉ុន្តែវាចាំបាច់ណាស់សម្រាប់អ្នកពេលចេញក្រៅម្តងៗ​ព្រោះនៅពេលដែលអ្នកចេញក្រៅមិនថាអ្នកទៅកន្លែងណាទេ សក់អ្នកច្បាស់ជារញ៉េរញ៉ៃហើយ ដូចនេះអ្នកគួរតែមានក្រាស់តាមកាតាប ឬ កាបូបរបស់អ្នកព្រោះវាអាចជួយសម្រួលដល់សក់របស់អ្នកនៅពេលដែលត្រូវការក៏ថាបាន។

៤. កាស

ជារបស់ចាំបាច់ដែលគួរតែយកតាមខ្លួន ព្រោះវាជាទម្លាប់ល្អដែលមានចំពោះអ្នកដទៃ។ វាអាចជួយឲ្យអ្នកធ្វើការងារបានដោយស្ងៀមស្ងាត់ និងមិនមានការរំខានដល់ការអ្នកដទៃពេលមានមនុស្សច្រើន។

៥. ឡេការពារកម្តៅថ្ងៃ

ជារបស់សម្រាប់ជួយការពារស្បែកមុខរបស់អ្នកពីពន្លឺព្រះអាទិត្យ ដែលអ្នកគួរតែមានតាមខ្លួន ព្រោះអ្នកត្រូវលាបវា៣ម៉ោងម្ដង។ លើសពីនេះវាជារបស់ដែលជួយដល់ស្បែកឲ្យមើលទៅស្រស់ស្រាយ ហើយរក្សាបាននូវសំណើម​ និងមិនឲ្យស្បែកមុខរងការខូចខាត។

៦. Hair ties(បូរចងសក់)

ជារបស់ដែលងាយស្រួលយកតាមខ្លួន អ្នកអាចដាក់ក្នុងកាបូប ឬអាចពាក់ដៃក៏  បាន ព្រោះថាអ្នកមិនអាចទម្លាក់សក់របស់អ្នកបានគ្រប់ពេលទេ មានវាតាមខ្លួនក៏ល្អម្យ៉ាងដែរ។

ងាយៗសាមញ្ញៗ តែទាំងអស់នេះពិតជាចាំបាច់ណាស់សម្រាប់មនុស្សស្រី។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង