មនុស្សភាគច្រើននៅក្នុងសង្គមបច្ចុប្បន្ន គឺមានទំនោរវាយតម្លៃមនុស្សមួយចំនួនលើរូបរាងខាងក្រៅមុនអ្វីៗផ្សេងទៀត ដូចនេះនៅពេលជួបនរណាម្នាក់ជាលើកដំបូង ៣ ចំណុចខាងក្រោមនេះ ពួកគេនឹងអាចវិនិច្ឆ័យអ្នកភ្លាមៗ ៖
១. រូបរាង និង សក់របស់អ្នក
ជាការពិតណាស់នៅពេលមនុស្សម្នាក់បានឃើញអ្នកដំបូង ពួកគេប្រាកដជាសម្លឹងមើលសក់ និង រូបរាងរបស់អ្នកមុនអ្វីៗផ្សេងទៀត។ ដូចនេះបើសិនជាអ្នកធ្វើឲ្យរូបរាងរបស់អ្នកមើលទៅមិនស្អាត និងសក់របស់អ្នករញ៉េរញ៉ៃពួកគេនឹងគិតក្នុងចិត្ត ហើយ វិនិច្ឆ័យលើអ្នកទោះបីជាពួកគេមិននិយាយក៏ដោយ។
២. ការនិយាយស្តី និង ឥរិយាបទរបស់អ្នក
ការនិយាយស្តី និង អាកប្បកិរិយារបស់អ្នកអាចឆ្លុះបញ្ចាំងពីចរិតលក្ខណៈរបស់អ្នកបាន ព្រោះបើសិនជាអ្នកនិយាយអ្វីទៅដោយមិនបានពិចារណា ឬ អ្នកមានចរិតលេងសើចច្រើននោះ ពួកគេនឹងគិតក្នុងចិត្ត ថាអ្នកជាមនុស្សបែបណា ទោះបីជាពួកគេមិនបញ្ចេញ ប៉ុន្តែពួកគេបានវិនិច្ឆ័យអ្នកបាត់ទៅហើយ។
៣. ការស្លៀកពាក់ និង styleរបស់អ្នក
ការរៀបចំខ្លួនឲ្យបានសមរម្យ ជារឿងមួយធ្វើឲ្យអ្នកមានទំនុកចិត្តជាមួយនឹងខ្លួនឯង ជាពិសេសមនុស្សដែលបានឃើញអ្នក និង ជួបអ្នក ពួកគេនឹងសសើរអ្នកដោយប្រការណាមួយជាមិនខាន។ មិនតែប៉ុណ្ណោះការតុបតែងខ្លួនឲ្យត្រូវនឹងកាលៈទេសៈគឺជារឿងចាំបាច់ដែលអ្នកគួរយល់ដឹង ព្រោះបង្កើនតម្លៃផ្ទាល់ខ្លួនអ្នក និង មិនងាយឲ្យអ្នកណាអាចវិនិច្ឆ័យអ្នកចំពោះការស្លៀកពាក់របស់អ្នកបានឡើយ។
ក្នុងសង្គមនេះ ចំណុចដែលបានរៀបរាប់ខាងលើ អាចជារឿងដែលអ្នកឧស្សាហ៍ជួបប្រទះជាញឹកញយ ព្រោះពេលខ្លះអ្នកក៏អាចវិនិច្ឆ័យមនុស្សមួយចំនួនតាម ៣ ចំណុចខាងលើដែរ។ ម្យ៉ាងទៀត ត្រូវចាំថាអ្នកមិនអាចស្គាល់នរណាម្នាក់ច្បាស់ឡើយ ដោយគ្រាន់តែសំអាងលើសម្បក្រៅ និង ការគិតរបស់អ្នកទៅលើមនុស្សម្នាក់នោះ។