មិនថាអ្នកជាអ្នកណា មកពីណា មានរូបរាងបែបណា រស់នៅក្នុងជីវិតបែបណា ប៉ុន្តែអ្វីដែលចាំបាច់ ត្រូវធ្វើជាខ្លួនឯង ព្យាយាមបន្តធ្វើអ្វីដែលអ្នកស្រលាញ់ និង ចូលចិត្ត ឈប់ខ្វល់ពីពាក្យឥតបានការ ដែលមនុស្សទាំងនោះនិយាយដើម្បីបំបាក់ទឹកចិត្តអ្នក។
លើសពីនេះ អ្នកមិនចាំបាច់ស្តាប់ការវិនិច្ឆ័យរឿងអវិជ្ជមាន ទៅលើអ្វីដែលអ្នកចូលចិត្តឡើយ ព្រោះសង្គមឥឡូវគឺបែបនេះ ប៉ុន្តែ អ្វីដែលសំខាន់ ត្រូវដើរតាមគោលដៅរបស់អ្នកបន្តទៀត កុំងាយចុះចាញ់។ ម្យ៉ាងទៀត ជីវិតនេះ គឺខ្លីណាស់ អ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត មានក្តីសុខ គួរតែធ្វើ ព្រោះគ្មាននរណាម្នាក់មានសិទ្ធិបំផ្លាញក្តីសុបិនរបស់អ្នក និង អាចបិទសិទ្ធិអ្នកចំពោះអ្វីដែលអ្នកស្រឡាញ់នោះទេ។
បង្ហាញដល់អ្នករាល់គ្នា ថាអ្នកអាចមានចំណុចពិសេសមួយ ជារបស់ខ្លួនឯងចំពោះគ្រប់រឿងដែលអ្នកស្រឡាញ់ ទោះជាអ្នកដទៃអ្នកមិនគាំទ្រ និងធ្វើការរិះគន់ក៏ដោយ។
បន្តប្រាប់ខ្លួនឯងថាអ្នកល្អគ្រប់គ្រាន់ហើយ ព្រោះធ្វើអ្វីក៏ត្រូវតែតស៊ូដើម្បីគោលដៅ និង ក្តីស្រមៃរបស់ខ្លួនជានិច្ច។ រៀនមានម្ចាស់ការលើខ្លួនឯង ដោយមិនចាំបាច់ខ្វល់នឹងពាក្យមិនសមរម្យរបស់ពួកគេ ត្រូវចាំថាជោគជ័យ និង ក្តីស្រមៃរបស់អ្នក គឺកើតឡើងដោយសារតែអ្នកប្រឹងប្រែង មិនមែនអ្នកដទៃយកវាឲ្យអ្នកឡើយ។