សញ្ញាទាំង៦យ៉ាងដែលបញ្ចាក់ថាមិត្តភាពអ្នកឈានដល់ផ្លូវបញ្ចប់

Vachana-Website-Life-Carrier-2
មិត្តភាពគឺជាផ្នែកមួយក្នុងជីវិតរបស់អ្នក ប៉ុន្តែអ្នកត្រូវតែបាត់បង់ចោលមិត្តភាពយ៉ាងហោចណាស់ម្តង ឬពីរដងក្នុងមួយឆាកជីវិតរបស់អ្នក ព្រោះមិត្តភាពខ្លះមិនសមឲ្យអ្នកថែរក្សាឡើយ ។ មិត្តភាពជាពាក្យមួយដែលខ្លីប៉ុន្តែមិនងាយស្រួលក្នុងការថែរក្សាប៉ុន្មាននោះទេ ព្រោះមនុស្សខ្លះមិនដែលឲ្យតម្លៃទៅលើមិត្តភាពប៉ុន្មាននោះទេ ដូចនេះហើយពេលខ្លះអ្នកគួរតែកាត់ចោលខ្លះទៅ។ សញ្ញាទាំង៦នេះបង្ហាញថាមិត្តភាពរបស់អ្នកឈានដល់ពេលចប់ហើយ ៖
១. ឧស្សាហ៍មានគំនិតខ្វែងគ្នាគ្រប់គ្នា
សញ្ញានេះបង្ហាញថាមិត្តភាពរបស់អ្នកមិនដំណើរការទៅមុខទៀតទេ គឺនៅពេលដែលអ្នកឃើញថាអ្នកមិនអាចយល់ស្របលើអ្វីទាំងអស់ជាមួយពួកគេ។ ប្រាកដណាស់ ការឈ្លោះប្រកែកគ្នាក្នុងមិត្តភាព ឬទំនាក់ទំនងណាមួយដោយសារបញ្ហាបន្តិចបន្តួចនោះគឺជារឿងធម្មតា ប៉ុន្តែបើវាជាញឹកញាប់ពេកវានិងក្លាយជាបញ្ហាមួយដែលធ្វើឲ្យឈានដល់ដំណាក់កាលបែកកបាក់។
២. អ្នកព្យាយាមតែម្ខាង
ទំនាក់ទំនងណាក៏ដោយបើខំប្រឹងតែម្ខាងវាមិនទៅមុខនោះព្រោះថាការដែលអ្នកតែងតែផ្តល់ឲ្យតែម្ខាងដោយគ្មានការតបស្នងត្រឡប់មកវិញនោះវានិងធ្វើឲ្យអ្នកមានអារម្មណ៍ថាហត់និងលែងចង់បន្ត។ ដូចនេះមិត្តភាពពិត ឬមិត្តដែលល្អតែងតែមានទៅមានមកមិនមែនមានអារម្មណ៍ថាត្រូវគេប្រើប្រាស់នោះទេ។
៣. មានចិត្តច្រណែននិងចង់ប្រកួតប្រជែងនឹងអ្នក
មិត្តភាពពិតតែងតែចង់ឃើញយើងរីកចម្រើន រីឯមិត្តភាពក្លែងក្លាយតែតែមានចិត្តច្រណែននៅពេលយើងល្អជាងគេ។ លើសពីនេះការច្រណែនក្នុងចំណោមមិត្តភក្តិមិនមែនជារឿងចម្លែកទេ ប៉ុន្តែក៏មិនមែនច្រណែនរហូតដល់មានការប្រកួតប្រជែងគ្នាឡើយ ដូចនេះបើសង្កេតឃើញគេមានលក្ខណៈបែបនេះដើរចេញទៅ ព្រោះគេមិនបានទុកអ្នកក្នុងនាមមិត្តម្នាក់ដែលសំខាន់ឡើយ។
៤. គេប្រែប្រួលចំពោះអ្នក
មានន័យថាពីមុននិងឥឡូវមានការផ្លាស់ប្តូរជាមួយអ្នក ទាំងការនិយាយស្តី ទាំងកាយវិការ និងតែងតែចង់រក្សាគម្លាតពីអ្នកជាងមិនដូចពេលស្គាល់គ្នាដំបូង។ ម្យ៉ាងទៀតហេតុផលដែលគេអាចប្រែប្រួលចំពោះអ្នក មកពីគេមានទំនាក់ទំនងល្អជាមួយមនុស្សថ្មីៗច្រើន ឬ ដោយសារតែអ្នកមិនសូវបានចំណាយពេលវេលាជាមួយគ្នាដូចមុន ប៉ុន្តែមិត្តភាពពិតទោះបីក្នុងស្ថានភាពបែបណាក៏ដោយក៏មិនអាចប្រែប្រួលដោយងាយៗបានទេ។
៥. មិត្តដែលនាំអ្នកទៅរកភាពបរាជ័យ
ពិតណាស់មិត្តខ្លះតែងតែនាំឲ្យអ្នកដើរផ្លូវខុស ទោះបីទំនាក់ទំនងរបស់អ្នកមិនជិតស្និទក៏ដោយប៉ុន្តែមិត្តភក្តិប្រភេទនេះ ក៏ធ្វើឲ្យអ្នកយល់ថាអ្នកតែងតែមានអារម្មណ៍មិនល្អ មិនសប្បាយចិត្ត ឬមានកំហុសនៅពេលដែលអ្នកនៅជុំវិញពួកគេ។ ដូចនេះបើកាត់ចោលបានកាត់ទៅព្រោះមិត្តបែបនេះមិននាំអ្នកទៅរកភាពជោគជ័យផងដែរ។
៦. កុហកលាក់បាំងអ្នក
ច្បាស់ណាស់ក្នុងទំនាក់ទំនងណាក៏ដោយ ទំនុកចិត្តគឺជារឿងសំខាន់ ប៉ុន្តែនៅពេលមួយអ្នកមានអារម្មណ៍ថាមិត្តភាពរបស់អ្នកមានស្នាមប្រេះ វាប្រៀបដូចជាអ្វីមួយដែលធ្វើឲ្យទំនាក់ទំនងអ្នកកាន់តែឃ្លាតឆ្ងាយពីគ្នា ដោយសារតែការកុហកម្តងធ្វើឲ្យទំនុកចិត្តរាប់ពាន់ដងត្រូវបានបាត់បង់ និងការជឿជាក់លើគ្នាទៅវិញទៅមកក៏កាន់តែថយចុះ ព្រោះថា ទំនុកចិត្តនិងអារម្មណ៍ដែលល្អពិបាកបង្កើតឡើងមកវិញណាស់។

 មិត្តភាពពិតតែងតែឈរនៅខាងអ្នក ចែករំលែកស្មើៗគ្នា និងតែងតែសប្បាយចិត្តនៅពេលដែលឃើញមិត្តភាពរីកចម្រើន មិត្តភាពពិតប្រកដពួកគេមិនមែននាំអ្នកទៅរកផ្លូវដែលមិនល្អនោះទេ ប៉ុន្តែបើអ្នកសង្កេតឃើញចំណុចទាំងនេះហើយគួរតែរៀនដកខ្លួនទៅ។ មិត្តភាពដែលអាចស្ថិតស្ថេរ គឺ មានការថែរក្សាចំណងទាំងសងខាង និអាចចែករំលែកសុខទុ្ខជាមួយគ្នាបាននៅពេលដែលម្ខាងជួបប្រទះការលំបាក។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង