សាកធ្វើតាម ៤ ចំណុចនេះ ទើបគ្មាននរណាហ៊ានជាន់ពន្លិចអ្នក នៅក្នុងសង្គមនេះបានឡើយ

Vachana-Website-Life-Carrier-Ad-3

ក្នុង​សង្គម​នេះ បើ​អ្នក​មិន​ស្អាត និង មានសមត្ថភាព​ខ្លាំង គេ​នឹង​ធ្វើ​បាប​អ្នក ជាន់អ្នក និង​មិន​អើពើជាមួយអ្នក ដោយធ្វើជាមើលរំលងអ្នក។ ដូចនេះ នៅក្នុងសង្គមបច្ចុប្បន្ន​ អ្នកត្រូវតែធ្វើឲ្យខ្លួនឯងចេះឯករាជ្យ និង មានម្ចាស់ការលើខ្លួនឯង។ ហើយ ៤ យ៉ាងនេះជាកិច្ចការ ដែលអ្នកគួរតែធ្វើយ៉ាង​ក្នុង​ជីវិត​របស់​អ្នក ៖

១. កែលម្អខ្លួនឯង

អ្វីដែលធ្វើឲ្យអ្នកខ្វះខាត ត្រូវតែចាប់ផ្តើមកែលម្អវាចេញ ដោយប្រើវិធីថ្មីៗ ប៉ុន្តែជាដំបូង អ្នកត្រូវតែស្វែងយល់ពីចំណុចដែលខ្លួនឯងខ្វះខាតជាមុនសិន ហើយចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗទើបអ្នកកាន់តែប្រសើរនៅថ្ងៃមុខ។

២. អភិវឌ្ឍជំនាញរបស់អ្នក

ជំនាញគឺសំខាន់ណាស់សម្រាប់ការងាររបស់មនុស្សម្នាក់ៗ ដូចនេះត្រូវតែធ្វើឲ្យខ្លួនឯងកាន់តែមានសមត្ថភាពឲ្យខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះបើអ្នកមានជំនាញច្បាស់លាស់នឹងមិនខ្វះអ្នកត្រូវការអ្នកនោះទេ។

៣. បង្កើនចំណេះដឹងរបស់អ្នក

ចំណេះដឹង ជាផ្នែកមួយដែលសំខាន់ដោយអ្នកមិនអាចខ្វះបានឡើយ ព្រោះនៅពេលដែលអ្នកមានចំណេះ និង យល់ដឹងកាន់តែច្បាស់ពីអ្វីមួយ គឺមិនងាយនឹងឲ្យអ្នកណាជាន់អ្នក និង បង្វែរគំនិតរបស់អ្នកបានទេ នេះដោយសារ មនុស្សឲ្យតែមានចំណេះដឹងនៅក្នុងខ្លួនកាន់តែច្រើនឱកាស ជោគជ័យកាន់តែនៅចំពោះមុខ និង កាន់តែខិតជិតអ្នក។

៤. ដើរតាមជំហានគោលដៅនៃជំហានរបស់អ្នក ទោះជាអ្នកដទៃមិនយល់ស្រប

ជឿថាមនុស្សម្នាក់ៗសុទ្ធតែមានក្តីស្រមៃរបស់ខ្លួន ដូចនេះ បើអ្នកចង់ឃើញពីលទ្ធផល និង ចង់សម្រេចអ្វីដែលខ្លួនប្រថ្នា កុំព្យាយាមស្តាប់សម្តីមនុស្សដែលចង់ទាញអ្នកទម្លាក់ និង ធ្វើឲ្យអ្នកបាក់ទឹកចិត្ត ត្រូវចាំថាការដែលដើរតាមជំហានរបស់អ្នក ទោះបីជាបរាជ័យ ក៏ធ្វើឲ្យអ្នកទទួលបានបទពិសោធន៍ថ្មីមួយនៅក្នុងជីវិតដែរ។

This image has an empty alt attribute; its file name is a3603a71b4b76ebb9df410d8b81cc9d7-edited.jpg

នៅក្នុងសង្គមនេះ បើអ្នកកាន់តែខ្លាំង កាន់តែមានសមត្ថភាព មនុស្សជាច្រើនមិនត្រឹមតែស្គាល់អ្នកទេ ហើយថែមទាំង គ្មាននរណាអាចជាន់អ្នកបានទៀត។ ផ្ទុយមកវិញ ប្រសិនបើអ្នកទន់ខ្សោយ ប្រហែលជាគ្មាននរណាហុចដៃលើកអ្នកឡើងដូចគ្នា ជាចុងក្រោយ អ្នកគួរតែរៀនយល់ពីចំណុចដែលខ្លួនឯងខ្វះខាត លើកទឹកចិត្តខ្លួនឯង ហើយជឿជាក់លើការខិតខំប្រឹងប្រែងរបស់អ្នក។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង