អាថ៍កំបាំង ៤ យ៉ាងជួយឲ្យផ្លូវចិត្តរបស់មនុស្ស introvert កាន់តែរឹងមាំមិនថាក្នុងស្ថានភាពបែបណាក៏ដោយ

Vachana-Website-Life3-Carrier-Ad

អ្នកបានដឹងហើយថា introvert person គឺមិនចូលចិត្តនៅកន្លែងដែលមានមនុស្សច្រើន និង អ៊ូរអរនោះទេ ប៉ុន្តែ ពេលខ្លះពួកគេបែរជាអាចសម្របខ្លួនបានយ៉ាងល្អ ជាមួយនឹងពិភពក្រៅទៅវិញ។ ហេតុផលដែលនៅពីក្រោយ ការសម្របខ្លួនបែបនេះ ព្រោះពួកគេបង្កើតទម្លាប់មួយចំនួនដែលជួយឲ្យផ្លូវចិត្តរបស់ពួកគេរឹងមាំ និង មានទំនុកចិត្តខ្ពស់លើខ្លួនឯង។ ខាងក្រោមនេះ ជាអាថ៍កំបាំង ៤ យ៉ាងជួយឲ្យផ្លូវចិត្តរបស់មនុស្ស introvertកាន់តែរឹងមាំមិនថាក្នុងស្ថានភាពបែបណាក៏ដោយ ៖

១. ពួកគេផ្តល់អាទិភាពលើពេលវេលាផ្ទាល់ខ្លួន

មនុស្ស introvert គឺផ្តល់តម្លៃសម្រាប់ពេលវេលាផ្ទាល់ខ្លួនណាស់ ទោះបីជាស្ថានភាពបែបណាក៏ពួកគេមានពេលសម្រាប់ខ្លួនឯងដែរ។ លើសពីនេះ ពេលនៅម្នាក់ឯងផ្លូវចិត្តរបស់ពួកគេអាចនឹងរឹងមាំ មានអារម្មណ៍នឹងនរ ព្រមទាំងគ្មានសម្ពាធ និង អាចបំផុសគំនិតថ្មីៗឡើងបានជាជាងនៅជាមួយអ្នកដទៃ។

២. ពួកគេមិនមានអារម្មណ៍ថា មានកំហុសចំពោះតម្រូវការរបស់ពួកគេ
នៅពេលផ្លូវចិត្តរបស់ពួកគេមានភាពវិជ្ជមាន និង រឹងមាំគ្រប់គ្រាន់ ពួកគេមិនមានអារម្មណ៍ថាខុសឡើយចំពោះអ្វីដែលជា​តម្រូវ​ការ​របស់​ពួក​គេ​ឡើយ។ លើសពីនេះ ទោះបីជាអ្នកដទៃមានគំនិតមិនយល់ស្របក៏ដោយ ក៏ពួកគេមិនបោះបង់ចោលនោះទេ នេះជាហេតុផលដែលផ្លូវចិត្តរបស់ពួកគេរឹងមាំទោះបីជាគ្មានអ្នកណានៅក្បែរ។
៣. ពួកគេផ្តោតលើភាពខ្លាំងរបស់ខ្លួន
ទម្លាប់នេះ ជួយបង្កើនថាមពល នៃផ្លូវចិត្តរបស់ពួកគេ ឲ្យមានភាពរឹងមាំបន្ថែមទៀត ដោយសារតែពួកគេនៅតែមានទំនុកចិត្តខ្ពស់លើភាពខ្លាំងរបស់ខ្លួន ហើយ ឈរលើគោលជំហរបស់ខ្លួន ទោះជាអ្នកដទៃមើលមិនឃើញ ។
៤. ពួកគេមានលក្ខខណ្ឌសម្រាប់ក្តីស្រមៃផ្ទាល់ខ្លួន
ការដាក់លក្ខខណ្ឌចំពោះខ្លួនឯង ដើម្បីសម្រេចគោលដៅគឺជារឿងមួយដែលមនុស្ស introvert តែងតែធ្វើ ព្រោះពួកគេព្យាយាមលើកទឹកចិត្តខ្លួនឯង និង យកក្តីស្រមៃរបស់ពួកគេធ្វើជាត្រីវិស័យដើម្បីនាំផ្លូវឲ្យឆ្ពោះទៅរកក្តីស្រមៃដែលគេប្រាថ្នា។
នេះជាហេតុផលសំខាន់ដែលជួយឲ្យ introvert person មានផ្លូវចិត្តរឹងមាំចំពោះការទម្លាប់ខ្លួនជាមួយពិភពខាងក្រៅទោះបីជាពួកគេមិនចង់ក៏ដោយ។ លើសពីនេះទៀត ពួកគេមិនបណ្តោយឲ្យផ្លូវចិត្តរបស់ពួកគេមានសម្ពាធ និង បាក់ទឹកចិត្តនោះទេ។
ប្រភព៖ introvertspring.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង