អ្វីៗនឹងល្អ នៅពេលអ្នកមានប៉ុន្មានចំណុចនេះ អត្ថបទមួយសម្រាប់កំពុងបាក់ទឹកចិត្ត និង បាត់បង់ខ្លួនឯង

Vachana-Website-Life2-Carrier-Ad-2

មនុស្សដែលស្រលាញ់ខ្លួនឯងពិតប្រាកដ គឺ ធ្វើឲ្យខ្លួនឯងឈរនៅ​កន្លែង​ត្រឹមត្រូវមួយដែលល្អប្រសើរ ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ដើម្បី​អាច​មើលថែ ខ្លួនឯង និង មនុស្សជុំវិញខ្លួនបាន។ ដូចនេះ សម្រាប់អ្នកកំពុងបាត់បង់ខ្លួនឯង និង កំពុងអស់សង្ឃឹម គួរតែអានអត្ថបទនេះ ៖ អ្វីៗនឹងល្អ នៅពេលអ្នកមាន ប៉ុន្មានចំណុចនេះ ជាអត្ថបទមួយសម្រាប់អ្នកកំពុងបាក់ទឹកចិត្ត និងបាត់បង់ខ្លួនឯង ៖

១. ថែរក្សារាងកាយ និង ផ្លូវចិត្តរបស់អ្នក

នេះមានន័យថា ញ៉ាំឱ្យបានត្រឹមត្រូវ ហាត់ប្រាណឱ្យបានទៀងទាត់ គេងឱ្យបានគ្រប់គ្រាន់ និង ធ្វើអ្វីដែលអ្នកសប្បាយចិត្ត និង លើកទឹកចិត្តខ្លួនឯង ក្នុងថ្ងៃអ្នកហត់នឿយខ្លាំង មិនចាំបាច់ខ្វល់ពីពាក្យសម្តីអ្នកដទៃដែលនាំតែបញ្ហាដល់ជីវិតរបស់អ្នកឡើយ។

២. ប្រើជីវិតសាមញ្ញៗ

ជីវិតនេះ មិនចង់បានអ្វីច្រើនទេ គ្រាន់តែ ចង់ឲ្យខ្លួនឯងសប្បាយចិត្ត មានលុយចាយ មានការស្លៀកពាក់ស្អាត សមរម្យ មិន ឆើតឆាយពេក តែបែបសាមញ្ញ និង មានក្តីសុខ ព្រមទាំងជួបមនុស្សល្អៗឲ្យបានច្រើននៅក្នុងជីវិតនេះ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ណាស់ទៅហើយ។

៣. ថែរក្សាផ្ទះរបស់អ្នកឲ្យល្អ

ផ្ទះ គឺជាកន្លែងកក់ក្តៅរបស់អ្នក និង ជាកន្លែងដែលជួយឲ្យអ្នកឆ្លងកាត់ការលំបាកជាច្រើន ដូចនេះ ការថែរក្សាផ្ទះ និង សម្អាតបន្ទប់គេងរបស់អ្នកឲ្យស្អាតជារៀងរាល់ថ្ងៃ គឺជាអ្វីដែលអ្នកអាចធ្វើសម្រាប់បន្ធូរអារម្មណ៍តានតឹង និងស្មុគស្មាញរបស់អ្នកបាន។

៤. ផ្តល់តម្លៃដល់មិត្តភ័ក្តិ និងគ្រួសារ

គ្រួសារ និងមិត្តរបស់អ្នក អាចជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលអ្នកមាននៅក្នុងជីវិត ដូចនេះ អ្វីៗនឹងល្អប្រសើរ ស្របពេលអ្នកចេះផ្តល់តម្លៃចំពោះមនុស្សជុំវិញខ្លួន និង ចំណាយពេលល្អៗដើម្បីរក្សាទំនាក់ទំនងជាមួយមនុស្ស នាំអ្នកទៅរកភាពវិជ្ជមាន និង លើកទឹកចិត្តអ្នកគ្រប់ពេលអ្នកមានបញ្ហា។

៥. រៀនពីរបៀបអភ័យទោស

គ្មាននរណាម្នាក់ល្អឥតខ្ចោះទេ ដូចនេះមានពេលខ្លះអ្នកត្រូវចេះពីរបៀបអត់ទោសឲ្យខ្លួនឯង ត្រូវចាំថាកំហុសជាបទពិសោធន៍ដែលមិនអាចឲ្យអ្នកធ្វើខុសម្តងហើយម្តងទៀត ត្រូវបើកចិត្តទទួលអ្វីដែលកើតឡើងសម្រាប់ខ្លួនឯង នោះអ្វីៗនឹងប្រសើរនៅថ្ងៃបន្ទាប់។

៦. ស្វែងរកគោលបំណងក្នុងជីវិត

ដើម្បីទទួលបានជោគជ័យ និងរីកចម្រើននៅក្នុងពិភពលោកនេះ អ្នកត្រូវរៀនបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន សូម្បីតែនៅក្នុងពិភពជំនួញក៏ដោយ អ្នកមិនអាចរកលុយតែម្នាក់ឯងបានទេ លុះត្រាតែមានអ្នកផ្សេងទៀតចូលរួមជាមួយអ្នកឱកាសជោគជ័យ។

ក្នុងថ្ងៃដែលបាត់បង់ខ្លួនឯង និង អស់សង្ឃឹម អ្នកអាចរៀនពីវិធីទាំង ៦ នេះបាន ដើម្បីបន្ធូរសម្ពាធផ្លូវចិត្តរបស់អ្នក នឹងជួយឲ្យអ្នករកឃើញខ្លួនឯងឡើងវិញ។ បន្ថែមពីនេះ អ្នកអាចស្វែងរកចំណងចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក ក្នុងការធ្វើឲ្យខ្លួនឯងចាកចេញពីភាពស្រពិចស្រពិល។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង