មិនថាទំនាក់ទំនងបែបណាក៏ដោយឲ្យតែមាន ៣ ចំណុចដូចខាងក្រោមនេះ ទំនាក់ទំនងនឹងប្រែជាល្អក់កកររវាងគ្នានឹងគ្នា ដូច្នេះហើយរៀនសង្កេតមើលនឹងជៀសវាងនូវចំណុចទាំង ៣ នេះ ៖
១. លែងចេះក្រែងចិត្ត
ការមិនចេះក្រែងចិត្តអ្នកដទៃគឺជារឿងមួយ ដែលអាចបណ្តាលឲ្យទំនាក់ទំនងរបស់អ្នកចាប់ផ្តើមប្រែប្រួល ទោះស្ថិតក្នុងទំនាក់ទំនងមួយយូរប៉ុណ្ណាក៏ដោយ បើសិនជាម្ខាងណាលែងចេះក្រែងចិត្តម្ខាងទៀតហើយ នោះទំនាក់ទំនងច្បាស់ជាលែងសូវដូចមុនហើយ។
២. ចង់បានតែផលប្រយោជន៍
ទោះជាស្ថិតក្នុងទំនាក់ទំនងបែបណាក៏ដោយ ឲ្យតែចង់បានផលប្រយោជន៍ពេកនោះគឺមិនកើតទេ ព្រោះអាចបណ្តាលឲ្យទំនាក់ទំនងនឹងងាយប្រេះឆាជាមិនខាន ហើយក៏មិនអាចបន្តបានយូរអង្វែងបានដែរ។
៣. អាត្មានិយមជ្រុល
ភាពអាត្មានិយម ក៏អាចធ្វើឲ្យទំនាក់ទំនងប្រែជាមិនល្អដែរ ត្រូវចាំថានរណាក៏មានភាពអាត្មានិយមដែរ ប៉ុន្តែបើជ្រុលពេកទំនាក់ទំនងនឹងប្រែជារកាំរកូសឥតឈប់ឈរ។
មិនថាអ្នកស្ថិតក្នុងទំនងណាទេ មិនថាមិត្តភាព ស្នេហា ឬ ទំនាក់ទំនងបែបណាឲ្យតែមាន ៣ ចំណុចនេះ ប្រហែលអាចនឹងមានភាពទាស់ទែងពាក្យសម្តីគ្នាទៅវិញទៅមក។