មនុស្សជាធម្មតា តែងតែមានការប្រឈមមុខនឹងអារម្មណ៍ដែលស្មុគស្មាញ ប៉ុន្តែបើសិនជាអ្នកមិនព្រមគ្រប់គ្រងការគិតអវិជ្ជមានទាំងនេះបានទេ នោះនឹងធ្វើឲ្យការគិតរបស់អ្នកកាន់តែធ្ងន់ធ្ងរទៅៗ។ នេះជា ចំណុចនៃភាពអវិជ្ជមានទាំង ៦ ដែលធ្វើឲ្យផ្លូវចិត្តរបស់អ្នកកាន់តែធ្ងន់ធ្ងរបើអ្នកមិនព្រមបញ្ឈប់ ៖
១. សង្ស័យលើខ្លួនឯង
ការសង្ស័យខ្លួនឯងគឺ ជាភាពអវិជ្ជមានម្យ៉ាង ដែលអាចសម្លាប់ទឹកចិត្តរបស់អ្នកបាន វាមិនត្រឹមតែធ្វើឲ្យអ្នកកាន់តែ Toxic នោះទេ វាក៏ធ្វើឲ្យអ្នកគ្មានភាពជឿជាក់លើខ្លួនឯងផងដែរ។ ដូចនេះហើយ កុំព្យាយាមសង្ស័យលើសមត្ថភាពរបស់ខ្លួនឯងពេក ត្រូវជៀសវាងចំណុចទាំងនេះ។

២. ការត្អូញត្អែរច្រើន
ការត្អូញត្អែរ មិនបានជួយឲ្យអ្នកបានធូរស្បើយឡើយ ព្រោះបើអ្នកគិតតែពីត្អូញត្អែរ ហើយមិនព្រមធ្វើអ្វីមួយឲ្យកាន់តែប្រសើរទេ អ្នករឹតតែស្មុគស្មាញថែមទៀត។ សាកល្បងបញ្ឈប់ចំណុចនេះ បើមិនចង់ឲ្យខ្លួនឯងកាន់តែតានតឹងខ្លាំង។

៣. មើលងាយខ្លួនឯង
ត្រូវចាំថា បើខ្លួនឯងមិនឲ្យតម្លៃខ្លួនឯង គ្មាននរណាម្នាក់មកឲ្យតម្លៃអ្នកនោះទេ ដូចនេះកុំមើលងាយខ្លួនឯង ឬ គិតថាអ្វីដែលខ្លួនឯងមានសុទ្ធតែអាក្រក់។ អ្វីដែលសំខាន់ ទោះបីជាពេលខ្លះអ្នកមិនល្អគ្រប់គ្រាន់ ប៉ុន្តែត្រូចចាំថា មនុស្សម្នាក់ៗសុទ្ធតែមានចំណុចល្អ។

៤. ស្អប់ខ្លួនឯង
នេះជាភាពអវិជ្ជមានមួយដែលអាចកើតមានសម្រាប់អ្នក ពេលខ្លះអ្នកពិតជាស្អប់ខ្លួនឯងណាស់ គិតថាខ្លួនឯងអត់ប្រយោជន៍ ឬអត់បានការ ប៉ុន្តែត្រូវចាំថា មានតែខ្លួនឯងប៉ុណ្ណោះដែលស្រឡាញ់អ្នកជាងគេបំផុត។សាករៀនស្រឡាញ់ខ្លួនឯងឡើងវិញ នោះជីវិតអ្នកច្បាស់ជាមិនសូវ Toxic ខ្លាំង។

ភាពវិជ្ជមានខ្លះ អាចបណ្តាលមកពីខ្លួនឯងចូលចិត្តគិតច្រើន សង្ស័យច្រើន ទើបជាចំណុចដែលធ្វើឲ្យជីវិតរបស់អ្នកកាន់តែអាប់អួរពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះហើយ កុំស្អប់ខ្លួនឯង កុំបន្ទោសខ្លួនឯង ប៉ុន្តែងាកមកឲ្យតម្លៃខ្លួនឯង និង សាកល្បងគិតអ្វីមួយដែលល្អ នោះអ្នកអាចនឹងប្រសើរជាងមុនក៏ថាបាន។