មនុស្សដែលមានលក្ខណៈជា introvert មានចំណុចសម្គាល់អ្វីខ្លះ? ងាយស្រួលទេ អ្នកអាចសម្គាល់ដៃគូ មិត្តភក្តិ និង ជាពិសេសខ្លួនរបស់អ្នកផ្ទាល់ក៏បាន ព្រោះមនុស្សប្រភេទពីរនេះមានលក្ខណៈផ្ទុយគ្នា។ លើសពីនេះ មនុស្ស introvert ឬ extrovert អាចផ្លាស់ប្តូរសកម្មភាពរបស់គេដោយមិនងាយឲ្យអ្នកណាដឹងបាន។ ម្យ៉ាងទៀតមនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍ថា ខ្លួនឯងជាមនុស្ស បែបណានោះទេ ដូចនេះហើយ សញ្ញាទាំង ៤ នេះ បង្ហាញថាអ្នកជាមនុស្ស introvert ហើយ ៖
១. ចូលចិត្តកន្លែងស្ងប់ស្ងាត់
មនុស្សដែលជា introvert គឺចូលចិត្តកន្លែងដែលស្ងប់ស្ងាត់ និង កន្លែងដែលមានមនុស្សតិច ដោយសារតែពួកគេមិនចូលចិត្តការអ៊ូអរ ដូចនេះទើបពួកគេមិនសូវបង្ហាញខ្លួនក្នុងកម្មវិធីមួយចំនួនដែលមិនចាំបាច់។ លើសពីនេះពេលខ្លះមនុស្សប្រភេទនេះក៏អាចបត់បែនបានគ្រប់ស្ថានភាពទាំងអស់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ក្នុងចិត្តរបស់ពួកគេមិនសូវសប្បាយមួយរយភាគរយដែរ។
២. មិនសូវនិយាយច្រើន
ជាធម្មតាអ្នកអាចសង្កេតថា ប្រសិនបើអ្នកជាមនុស្សប្រភេទខាងលើអ្នកប្រាកដជាមិនសូវចូលចិត្តនិយាយរកអ្នកណាម្នាក់មុនឡើយ ជាពិសេសមនុស្សដែលនិយាយច្រើន ព្រោះអ្នកនឹងមានអារម្មណ៍ថាធុញចំពោះពួកគេខ្លាំងណាស់។ ម្យ៉ាងទៀតលក្ខណៈពិសេសដែលងាយនិងដឹងថាអ្នកជាមនុស្សប្រភេទ introvert គឺមិនងាយរាប់អានមនុស្សប្លែកមុខទោះក្នុងស្ថានភាពបែបណាក៏ដោយ ក៏គេមិនសូវហ៊ាននិយាយទៅអ្នកណាមុនដែរ។
៣. គំនិតពួកគេផុសឡើងនៅពេលដែលនៅម្នាក់ឯង
នេះមានន័យថានៅពេលដែលពួកគេនៅម្នាក់ឯងពួកគេតែងតែមានគំនិតល្អជាងពេលដែលពួគគេនៅជាមួយអ្នកដទៃ ឬ នៅជាមួយមនុស្សជុំវិញខ្លួន។ នេះជាមូលហេតុដែលមនុស្ស introvert ចូលចិត្តនៅតែជាមួយខ្លួនឯងនៅពេលដែលពួកគេ ពិបាកចិត្ត ឬគិតអ្វីមិនចេញ ដែលជាធម្មតាយើងអាចឃើញជាញឹកញយដោយសារតែពួកគេមិនងាយឲ្យអ្នកឃើញឡើយ។
៤. មានមិត្តតិចតួចបំផុត
សញ្ញាសម្គាល់មួយនេះ គឺអាចបញ្ជាក់បានយ៉ាងច្បាស់ថាអ្នកជាមនុស្ស introvert ព្រោះមនុស្សប្រភេទនេះមិនសូវមានមិត្តភក្តិនោះទេ។ ជាពិសេស មនុស្សតិចតួចណាស់ដែលអាចក្លាយជាមិត្តរបស់មនុស្សintrovert បាន។ លើសពីនេះពួកគេមិនផ្តោតចំណាប់អារម្មណ៍ទៅលើអ្នកដទៃនោះទេ ព្រោះពួកគេមានដែនកំណត់ក្នុងការរាប់អានមនុស្ស លុះត្រាតែមនុស្សដែលស្និទស្នាលបំផុតទើបអាចទាកទាញចំណាប់អារម្មណ៍របស់គេបាន។
មនុស្សមួយចំនួនមានលក្ខណៈពីរប្រភេទនៅក្នុងខ្លួន ព្រោះពេលខ្លះគេអាចជាមនុស្សបែប introvert និង extrovert ទើបពេលខ្លះពួកគេបង្ហាញកាយវិការជាមនុស្សពីប្រភេទផ្សេងគ្នាដូចដែលអ្នកធ្លាប់បានស្គាល់ ធ្លាប់ឃើញ និង ធ្លាប់ជួបប្រទះ។